Paris Peace Accords 23 Oct. 1991

Thursday, November 17, 2016

សហភាព​ អន្តរ​សភា​ ជំរុញ​ ឲ្យ​បក្ស​ប្រជាជន​ និង​បក្ស​សង្គ្រោះ​ជាតិ ​វិល​រក ​តុ​ចរចា | Inter-Parliamentary Union urges CPP, CNRP return to negotiating table

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​ព្រឹទ្ធ​សភា ក្រោយ​ជំនួប​ចរចា​កំពូល​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​ព្រឹទ្ធ​សភា ក្រោយ​ជំនួប​ចរចា​កំពូល​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។ RFA/Tin Zakariya

សហភាព​ អន្តរ​សភា​ ជំរុញ​ ឲ្យ​បក្ស​ប្រជាជន​ និង​បក្ស​សង្គ្រោះ​ជាតិ ​វិល​រក ​តុ​ចរចា

RFA / វិទ្យុ អាស៊ី សេរី | ១៥ វិច្ឆិកា ២០១៦


សហភាព​ អន្តរសភា (IPU) ជំរុញ​ ឲ្យ​គណបក្ស​ ប្រជាជន​ កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ ប្រញាប់​ វិល​ត្រឡប់ ​ទៅ​រក​ តុ​ចរចា​វិញ ដើម្បី​ ស្តារ​ បរិយាកាស ​នយោបាយ ដែល​អាប់អួរ​ ក្នុង​ពេល​ បច្ចុប្បន្ន​ ឲ្យ​មាន​ភាព​ ប្រក្រតី និង​ស្ថិរភាព ប្រយោជន៍​ ធ្វើ​ឲ្យ​ ដំណើរ​ការ​ បោះឆ្នោត​ នៅ​ពេល​ ខាង​មុខ ប្រព្រឹត្ត​ ទៅ​ដោយ​ សេរី, ត្រឹមត្រូវ, និង​យុត្តិធម៌។


សហភាព​អន្តរសភា​បាន​ចេញ​សេចក្ដី​សម្រេច​មួយ ក្រោយ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១៩៩ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ហើយ​ដែល​ទើប​ប្រកាស​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា សហភាព​អន្តរសភា​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​សម្របសម្រួល​ឲ្យ​កិច្ច​ចរចា​ផ្នែក​នយោបាយ និង​ត្រៀម​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​រដ្ឋ​សភា​កម្ពុជា ផង​ដែរ។
សេចក្ដី​សម្រេច​ដដែល​បន្ត​ថា សហភាព​អន្តរ​សភា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ការ​គោរព​សិទ្ធិមនុស្ស និង​គោរព​ច្បាប់ កុំ​ឲ្យ​មាន​ការ​រើសអើង និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​គណបក្ស​នយោបាយ ត្រូវ​សហការ​គ្នា​ដើម្បី​ឲ្យ​មាន​ការ​គោរព​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា គោរព​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ប្រមូល​ផ្ដុំ​គ្នា សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ក្តី​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ និង​ត្រូវ​វែក​មុខ​ជន​ដៃដល់​ដែល​បាន​វាយ​ប្រហារ គំរាមកំហែង និង​សម្លុត​បំភ័យ​អ្នក​តំណាងរាស្ត្រ ដើម្បី​យក​ផ្តន្តាទោស និង​បង្កើត​ឲ្យ​មាន​បរិយាកាស​ល្អ ដើម្បី​ឲ្យ​អ្នក​តំណាងរាស្ត្រ​អាច​បំពេញ​ភារកិច្ច​បម្រើ​រាស្ត្រ ដោយ​គ្មាន​ការ​គំរាម​កំហែង។

សហភាព​អន្តរសភា ស្នើ​ឲ្យ​បញ្ចប់​កិច្ច​ដំណើរការ​នីតិវិធី​តាម​ផ្លូវ​តុលាការ លើ​អ្នក​តំណាងរាស្ត្រ​ឲ្យ​បាន​ឆាប់​រហ័ស និង​ត្រឹមត្រូវ យុត្តិធម៌ ឥត​លំអៀង និង​ដោយ​មាន​តម្លាភាព ព្រមទាំង​ត្រូវ​ទម្លាក់​បទ​ចោទ​ប្រឆាំង​លើ​អ្នក​តំណាងរាស្ត្រ​ទាំង​អស់​នោះ៕


2 comments:

  1. Anonymous10:38 AM

    When you negotiate, you offer something to your opponent, then get something else in return. CNRP has nothing to offer, so CNRP cannot negotiate. CPP does not want anything from CNRP, so CPP does not want to negotiate.

    In the past, all CNRP can offer was: "We offer to stop causing trouble, inciting strikes, protest, in return you give us more power, more money, more share of the cut from the spoil in Cambodia."

    But nowadays, CPP are winning big time, there is nothing CNRP can do without eating the baton on the head.

    ReplyDelete
  2. Anonymous2:39 AM

    Bug off អាយូញក ន្ត ​​​ ប!!!

    ReplyDelete