Paris Peace Accords 23 Oct. 1991

Sunday, November 6, 2016

អ្នក​ច្បាប់​ គាំទ្រ​ តំណាង​ អ.ស.ប. ​ទាមទារ​ ឲ្យ​បកស្រាយ ​ករណី​ មិន ​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក | Legal experts support UN's demand for resolution to case banning Sam Rainsy from country

លោក សម រង្ស៊ី (កណ្ដាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ប្រជុំ​ជាមួយ​មន្ត្រី​បក្ស​នា​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of Sam Rainsy Facebook Page
លោក សម រង្ស៊ី (កណ្ដាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ប្រជុំ​ជាមួយ​មន្ត្រី​បក្ស​នា​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of Sam Rainsy Facebook Page

អ្នក​ច្បាប់​ គាំទ្រ​ តំណាង​ អ.ស.ប. ​ទាមទារ​ ឲ្យ​បកស្រាយ ​ករណី​ មិន ​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក

RFA / វិទ្យុ អាស៊ី សេរី | ៥ វិច្ឆិកា ២០១៦



ក្រុម​អ្នក​ច្បាប់ និង​អ្នកវិភាគ​ នយោបាយ​ កម្ពុជា គាំទ្រ​ តំណាង​ ការិយាល័យ​ ឧត្ដម​ស្នងការ ​អង្គការ​ សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក ​សិទ្ធិ​មនុស្ស​ ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ដែល​ទាមទារ ​ឲ្យ​រដ្ឋាភិបាល​ បកស្រាយ​ ជាបន្ទាន់​ លើ​ចំណាត់ការ ​មិន​ឲ្យ​ ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ត្រឡប់​ មក​កម្ពុជា។  ការ​លើក​ឡើង​នេះ នៅ​ក្រោយ​ពេល​ ដែល​មន្ត្រី​ រដ្ឋាភិបាល​ កាល​ពី​ថ្ងៃ ​ទី​៤ ខែ​វិច្ឆិកា រិះគន់​ តំណាង​ ឧត្ដម​ស្នងការ​ អង្គការ​ សហប្រជាជាតិ ដែល​ទាមទារ ​ឲ្យ​បកស្រាយ​នេះ ថា, ​រំលោភ​ អធិបតេយ្យភាព និង​ជ្រៀតជ្រែក ​កិច្ចការ​ ផ្ទៃ​ក្នុង​កម្ពុជា។


ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​បែប​នេះ​ជា​ចេតនា​នយោបាយ ជា​ជាង​ផ្អែក​លើ​ច្បាប់​ជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន ថ្លែង​ថា ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ មាន​ការិយាល័យ​ច្បាស់លាស់​នៅ​កម្ពុជា ដូច្នេះ​ការ​ឃ្លាំ​មើល ឬ​ការ​បារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ថ្លែង​ឲ្យ​មាន​ការ​បកស្រាយ គឺ​ជា​តួនាទី​របស់​តំណាង​អង្គការ​អន្តជាតិ​មួយ​នេះ ហើយ​មិន​មែន​ជា​ការ​រំលោភ​អធិបតេយ្យភាព ឬ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា នោះ​ទេ៖ «ប្រជារាស្ត្រ​ក៏​ស្នើសុំ (សុំ​ឲ្យ​បកស្រាយ) បាន​ដែរ! ហើយ​អង្គការ​សហប្រជាជាតិ ត្រូវ​មើល ហើយ​បើ​សិន​ជា​មើល​ទៅ​ឃើញ​ខុស​ត្រង់​ណា គេ​ស្នើសុំ​ហើយ។ ដូច្នេះ​គេ​មាន​សិទ្ធិ​និយាយ​ហើយ។ កាល​ពី​សម័យ ប៉ុល ពត មាន​អ្នក​ខ្លះ​ជេរ​អង្គការ​សហប្រជាជាតិ ថា ហេតុ​អី​មិន​មើល​ស្រុក​ខ្មែរ​ផង ទាល់​តែ​ប្រទេស​ជិត​ខាង​លើក​ទ័ព​មក បាន​អង្គការ​សហប្រជាជាតិ ដឹង។ ហើយ​ឥឡូវ​ស្រាប់​យើង​ផ្ទុយ​វិញ ខ្ញុំ​គិត​ថា​ដូចជា​អត់​ស៊ី​អា​ស្ថានភាព​ទូទៅ»

លោក​បញ្ជាក់​ថា ការ​ថ្លែង​របស់​តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ អ្នកស្រី វ៉ាន់ហ៊ី លី គឺ​ជា​មតិ ហើយ​អង្គការ​នេះ​មាន​សិទ្ធិ​មើល​ខុស​ត្រូវ​លើ​ប្រទេស​ដែល​ខ្លួន​មាន​ការិយាល័យ​តាំង​នៅ។ ការ​មិន​គោរព​អធិបតេយ្យភាព​កម្ពុជា ដែល​រដ្ឋមន្ត្រី​លើក​ឡើង លើកលែង​តែ​មាន​ប្រទេស​ណា​ប្រើ​កងទ័ព​ឈ្លាន​ពាន​ទឹកដី​កម្ពុជា ប៉ុន្តែ​ការ​ស្នើសុំ​ឲ្យ​មាន​ការ​បកស្រាយ​ពេល​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដកស្រង់​សម្ដី​អ្នកស្រី វ៉ាន់ហ៊ី លី ថា សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា វិញ​នោះ គឺ​ខ្វះ​ភាព​សមស្រប ដូច្នេះ​អាច​ចាត់​ទុក​បាន​ថា ជា​ការ​សម្រេច​តាម​ទំនើង​ចិត្ត និង​គ្មាន​ហេតុផល​ត្រឹមត្រូវ។ អ្នកស្រី​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​តែ​ពន្យល់​ជាបន្ទាន់​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​បែប​នេះ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​អ្នកស្រី គ្លែរ វ៉ាន់ដឺវែរ៉ែន (Claire Van der Vaeren) តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា យូ.អិន.ឌី.ភី (UNDP) កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ដោយ​សរសេរ​ថា សំណើ​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​ករណី​លោក សម រង្ស៊ី ជា​សំណើ​ហួស​ដែន​សមត្ថកិច្ច​របស់​អ្នកស្រី វ៉ាន់ហ៊ី លី ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​អង្គការ​ប្រជាជាតិ ដែល​ត្រូវ​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ធ្វើ​ការងារ​ជាមួយ​ក្រសួង ជា​ជាង​តាម​រយៈ​សារព័ត៌មាន។

លិខិត​ដដែល​បញ្ជាក់​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អស់​សុពលភាព​ហើយ ដូច្នេះ​រាល់​សកម្មភាព​របស់​អ្នកស្រី វ៉ាន់ហ៊ី លី ក្នុង​ពេល​បច្ចុប្បន្ន ត្រូវ​ចាត់​ទុក​ថា​មិន​ស្រប​ច្បាប់។ លោក ប្រាក់ សុខុន ស្នើ​ឲ្យ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ថ្មី​មួយ​ឲ្យ​បាន​ឆាប់ និង​ត្រូវ​បញ្ចូល​ខ្លឹមសារ​នៃ​ការ​គោរព​អធិបតេយ្យភាព និង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​លិខិត​របស់​លោក​រដ្ឋមន្ត្រី​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។

អ្នក​ស្រាវជ្រាវ​នយោបាយ និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន ថ្លែង​ថា អ្នកស្រី វ៉ាន់ហ៊ី លី មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​លើ​ករណី​ណា​មួយ ដែល​ខ្លួន​យល់​ថា​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស ឬ​ភាព​មិន​ប្រក្រតី​អ្វី​មួយ ព្រោះ​ការ​ស្នើ​នេះ​មិន​មែន​អ្នកស្រី​ធ្វើ​ក្នុង​នាម​បុគ្គល​ទេ គឺ​ធ្វើ​ក្នុង​នាម​តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដែល​មាន​ការិយាល័យ​ស្រប​ច្បាប់​នៅ​កម្ពុជា៖ «ដូច្នេះ​វា​ជា​កាតព្វកិច្ច​របស់​យើង​ដែល​ត្រូវ​ជម្រាប​ជូន​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល គឺ​អង្គការ​សហប្រជាជាតិ​វិញ តាម​រយៈ អូ.អេច្ឆ.ស៊ី.អេច្ឆ.អា (OHCHR) ដែល​យើង​ហៅ​ថា​ឧត្ដម​ស្នងការ​ជាន់​ខ្ពស់​ស្ដីពី​សិទ្ធិ​មនុស្ស​ហ្នឹង ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា យើង​ផ្អែក​លើ​មូលហេតុ​អី? ច្បាប់​អី? ដែល​យើង​បដិសេធ​បុគ្គល​ម្នាក់​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា វិញ»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​រួម​រឹត​ដោយ​បណ្ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយ​លោក​ធ្លាប់​ប្រើ​ពាក្យ​រិះគន់​ថា លោក​មិន​ជឿ​ទុក​ចិត្ត​លើ​តុលាការ​ឡប់ឡែ​របស់​កម្ពុជា នោះ​ទេ។ កាល​ពី​ថ្មីៗ​នេះ លោក​ប្ដេជ្ញា​វិល​ចូល​ស្រុក ដើរ​ចូល​គុក ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា រារាំង​មិន​ឲ្យ​ចូល​ស្រុក ដោយ​ខ្លាច​បង្ក​ភាព​វឹកវរ​នៅ​ព្រលាន​យន្តហោះ ឬ​ច្រក​ទ្វារ​ដែល​លោក សម រង្ស៊ី នឹង​ចូល​មក​វិញ។

អ្នក​ស្រាវជ្រាវ​នយោបាយ និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន យល់​ថា លោក សម រង្ស៊ី នៅ​តែ​មាន​ឱកាស​វិល​ចូល​ស្រុក​ខ្មែរ​នៅ​មុន​ការ​បោះឆ្នោត បន្ទាប់​ពី​មាន​ដំណោះស្រាយ​នយោបាយ ព្រោះ​ការ​ចេញ​ក្រៅ​ស្រុក ឬ​ត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី គឺ​ជា​បញ្ហា​នយោបាយ មិន​មែន​ជា​បញ្ហា​ច្បាប់​នោះ​ទេ។ លោក​ថា នយោបាយ​មិន​គួរ​ក្លាយ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ភាព​ជា​មនុស្ស​ក្នុង​សង្គម​រវាង​គ្នា និង​គ្នា​ទេ ហើយ​សិទ្ធិ​នយោបាយ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ៖ «ពីព្រោះ​ស្ថានភាព​នយោបាយ​កម្ពុជា អត់​មាន​ជម្រើស​ណា​ផ្សេង​ទេ។ សំណួរ​អាច​សួរ​ថា បើ​មុន និង​ក្រោយ រដ្ឋាភិបាល​កម្ពុជា នៅ​តែ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ? ហេតុ​អី​មិន​ឲ្យ​មក​ឥឡូវ? ហើយ​ចាំ​ជិត​ដល់​ថ្ងៃ​បោះឆ្នោត? ព្រោះ​ខ្ញុំ​យល់​ថា វា​ជា​យុទ្ធសាស្ត្រ​នយោបាយ​មួយ​ដែល​ចង់​ហ៊ុមព័ទ្ធ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ឃុំ​ទុក​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​វាយ​បន្ថយ​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ពេល​បោះឆ្នោត​ឲ្យ​ថយ​កម្លាំង គឺ​មាន​ន័យ​ថា មិន​គណបក្ស​សង្គ្រោះ​ជាតិ ងាប់​ទេ ប៉ុន្តែ​រស់​មិន​ខ្លាំង»

ទោះ​បី​ជា​យ៉ាង​ណា លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បង្ហាញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា បញ្ជាក់​ថា យោង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ឲ្យ​ប្រើ​គ្រប់​មធ្យោបាយ​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​បាន​ទេ។

លិខិត​ដដែល​បង្គាប់​ឲ្យ​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​មក​កម្ពុជា មិន​ឲ្យ​លោក សម រង្ស៊ី ឡើង​លើ​យន្តហោះ​មក​កម្ពុជា ទេ និង​ត្រូវ​ផ្ដល់​របាយការណ៍​ទៀងទាត់​ក្នុង​ករណី​លោក សម រង្ស៊ី ទិញ​សំបុត្រ​មក​កម្ពុជា។ ក្នុង​ករណី​លោក សម រង្ស៊ី ធ្វើ​ដំណើរ​មក​កម្ពុជា តាម​យន្តហោះ​ណា​មួយ យន្តហោះ​នោះ​ត្រូវ​បង្វែរ​ទិសដៅ​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចុះ​ចត​ឡើយ។

ក្នុង​ករណី​លោក សម រង្ស៊ី នៅ​តែ​អាច​ចុះ​ដល់​អាកាសយានដ្ឋាន​ណា​មួយ​នៅ​កម្ពុជា បាន ក៏​មិន​ត្រូវ​ឲ្យ​ចាកចេញ​ពី​យន្តហោះ​ឡើយ និង​ត្រូវ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ។ ក្នុង​ករណី​លោក សម រង្ស៊ី ចាកចេញ​ពី​យន្តហោះ នគរបាល​អន្តោប្រវេសន៍​ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​កុំ​ឲ្យ​ចូល​កម្ពុជា បាន និង​ត្រូវ​ចាត់​វិធានការ​ផ្សេងៗ​តាម​ការ​ចាំបាច់៕

3 comments:

  1. Anonymous11:20 PM

    George Soros is a big contributor to Hillary Clinton's campaign. He funded all the Black Lives Matter and all kinds of riots and insurrections around the world to bring destabalization to a nation. He collapse markets [known as Paper Tiger] in Asia around late 1996. He owns voting machines for 16 states in America.

    George Soros is part of the ruling elite in the UN. The UN is own by the Rothchild banking conglomerate. And if don't care what you don't want to know keep on expecting the same results from the UN.

    ...."for the devil cometh not but to steal, kill, and destroy."

    When you see the devil in the details you start to grasp the above quote ring true since the devil will give power to those who will submit to him to rule over all nations.

    Since the inception of the UN, the world became more unstable as calamity after calamity were created to bring about a One World Government, [Satan's kingdom].

    Since the elohim of Israel is One, so are the elohims of this world is one (Satan). One is trying to take away the authority from other to rule this as his world. Both of them uses people as willing agents, one is good and the other good with with evil. The true Elohim rules his world by his Torah, Satan rules this world with lawlessness. "He who forsake the law (Torah) praises the wicked, (lawless one).

    Republic vs Democrat is the same scenario as I stated above. Satan is the architect of this political system of the opposite. This would bring chaos and conflict of his continual destruction as long as he is in position of power over the governments of this world. OK, maybe I'm naive to your brains higher power of schooling.

    The Elohim of Israel created order from the beginning. But here comes the opposing one, [to steal away the truth] by introducing chaos [teaching men to forsake the law of order]. So this opposite been fight against each other since its introduction first to a WOMAN!

    So what is the BIG issue of today? inequality!!! Who is crying their eyes out over this? The feminists!!!! So a fight is going on between males and females in every arena of life. Husbands are no longer husbands they must be brought down to the feminists goal of equality.

    So the New World Order is nothing orderly but chaos and destruction when men forsake the Law (Torah, meaning instruction) of the Only True Elohim of Israel. God had no intention of opposite, but yet people accepted the opposite as something good and to be desired above the established instructions for our good only.


    Mr. PhD

    ReplyDelete
  2. Anonymous11:54 AM

    11:20 PM


    Where did you get your PhD ?
    Definitely you need more higher education !!!

    ReplyDelete