![]() |
| ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នារាជធានីភ្នំពេញ។ RFA/Brach Chev |
លោក សម រង្ស៊ី អំពាវនាវ ឲ្យពលរដ្ឋ គ្រប់រូប ទៅចុះឈ្មោះ បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ៥ វិច្ឆិកា ២០១៦
លោក សម រង្ស៊ី មានប្រសាសន៍ នៅក្នុងវីដេអូ ឃ្លីប ខ្លីមួយ នៅលើផេក ហ្វេសប៊ុក (Facebook) របស់លោក ថា, នៅសល់ ប្រមាណ ៣ សប្ដាហ៍ទៀត គណៈ កម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) នឹងបិទបញ្ជី ចុះឈ្មោះ បោះឆ្នោត។ ដូច្នេះ លោក សូម អំពាវនាវ ឲ្យពលរដ្ឋ ដែលមាន អាយុចាប់ ពី ១៨ឆ្នាំ ឡើងទៅ ត្រូវតែ ទៅចុះឈ្មោះ បោះឆ្នោត ដើម្បី ឲ្យប្រទេសជាតិ មានភាពស្អាតស្អំ, រីកចម្រើន, និងយុត្តិធម៌ នោះ លុះត្រាណា ប្រជាពលរដ្ឋ គ្រប់រូប ទៅចុះឈ្មោះ និងទៅ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅពេល ខាងមុខ។
លទ្ធផល បណ្ដោះ អាសន្ន នៃការចុះឈ្មោះ បោះឆ្នោត ដើម្បី រៀបចំ បញ្ជី បោះឆ្នោត ថ្មី ឆ្នាំ២០១៦ គិតពីថ្ងៃ ទី១ កញ្ញា ដល់ល្ងាចថ្ងៃ ទី៥ វិច្ឆិកា មានជាង ៦លាន ៨សែន (៦.៨៤៥.៣២៩) នាក់៕

No comments:
Post a Comment