Paris Peace Accords 23 Oct. 1991

Saturday, November 5, 2016

ក្រុម​អង្គរក្ស​ នាយករដ្ឋមន្ត្រី​ ដែល​វាយ​ តំណាងរាស្ត្រ​ គណបក្ស​ ប្រឆាំង​ ត្រូវ​ បាន​ដោះលែង | PM bodyguards who beat up opposition parliamentarians have been released

[Background / related]


...
(ពី​ឆ្វេង​ជួរ​មុខ) លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
(ពី​ឆ្វេង​ជួរ​មុខ) លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev

ក្រុម​អង្គរក្ស​ នាយករដ្ឋមន្ត្រី​ ដែល​វាយ​ តំណាងរាស្ត្រ​ គណបក្ស​ ប្រឆាំង​ ត្រូវ​ បាន​ដោះលែង

RFA / វិទ្យុ អាស៊ី សេរី | ៤ វិច្ឆិកា ២០១៦


ក្រុម​អង្គរក្ស ​របស់​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​វាយ​ សមាជិក​ សភា​ បក្ស​ប្រឆាំង ​ឲ្យ​រង​របួស ​ធ្ងន់ធ្ងរ​នោះ ត្រូវ​ បាន​ដោះ​លែង​ ឲ្យ​នៅ ​ក្រៅ​ឃុំ​ ហើយ។  នៅ​ពេល ​ទទួល​ ព័ត៌មាន​ បែប​នេះ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង ដែល​ត្រូវ ​រង​ការ​ វាយ​ដំ​នោះ ព្រួយ​បារម្ភ​ ពី​សុវត្ថិភាព ​របស់​ខ្លួន ដោយ​ខ្លាច​ ក្រុម​ទាំង​នោះ តាម​ មក​វាយ​ ម្ដង​ទៀត ដោយ​ការ​ ចងគំនុំ។


អ្នកនាំពាក្យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន ឲ្យ​អាស៊ីសេរី​ដឹង​ នៅថ្ងៃទី០៤ ខែវិច្ឆិកា ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​លិខិត​ទៅ​ខាង​ពន្ធនាគារ​ព្រៃស​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ដើម្បី​ឲ្យ​ដោះលែង​អ្នក​ទាំង​បី។ លោក​បន្ត​ថា ការ​សម្រេច​ឲ្យ​ដោះលែង​ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន ដោយ​សារ​ការ​អនុវត្ត​ទោស​របស់​អ្នក​ទាំងនោះ បាន​បញ្ចប់​ក្នុង​រយៈពេល​១​ឆ្នាំ​គត់​គិត​ដល់​ពេល​នេះ។

ទាក់ទង​រឿង​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា និយាយ​ថា ការ​ដាក់​ទោស​ទណ្ឌ និង​ដោះលែង ក្រុម​អង្គរក្ស លោក ហ៊ុន សែន របស់​តុលាការ​ក្រុងភ្នំពេញ​បែប​នេះ វា​ហាក់​ដូចជា​ស្រាល​ពេក ដែល​មិន​ស័ក្ដិសម​នឹង​ការ​ប្រព្រឹត្ត​ល្មើស។ លោក ព្រួយបារម្ភ​ថា ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន អាច​នឹង​តាម​រក​ប្រព្រឹត្ត​ហិង្សា​លើ​រូបលោក​សាជាថ្មី ដោយ​ពួកគេ​គុំកួន​រូប​លោក ដែល​បាន​ប្ដឹង​ផ្ដល់​ពួកគេ​ទៅ​តុលាការ​កន្លង​មក។ ទោះយ៉ាងណាក្តី លោក ថា លោក​នៅ​តែ​ប្ដឹង​អ្នក​ទាំង​នោះ ទៅ​សាលាឧទ្ធរណ៍​ទៀត ប្រឆាំង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី ភ្នំពេញ។ 

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គង់ សភា គឺ​លោក​មេធាវី សំ សុគង់ ប្រាប់ថា ក្រុម​មេធាវី​របស់​លោក បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍ ប្រឆាំង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​លើ​សំណុំ​រឿង​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ចាប់​តាំង​ពី​អំឡុង​ខែ​មិថុនា មក​ម្ល៉េះ ប៉ុន្តែ​គិត​មក​ដល់​ពេលនេះ ជិត​ប្រាំ​ខែ មក​ហើយ​ដែល​សាលាឧទ្ធរណ៍ មិន​ទាន់​ចាត់​ការ​លើ​បណ្ដឹង​នៅ​ឡើយ​ទេ។ លោក ថា ប្រសិន​បើ សាលាឧទ្ធរណ៍​នៅ​មិន​ទាន់​ចាត់​ការ​លើ​បណ្ដឹង​របស់​ក្រុម​មេធាវី លោក​នឹង​ប្ដឹង​ទៅ​ក្រសួង​យុត្តិធម៌ និង​ឧត្ដម​ក្រុមប្រឹក្សា​អង្គចៅក្រម​ឲ្យ​ពិនិត្យ​ទៅ​សាលាឧទ្ធរណ៍។

លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី បាន​ព្រួត​គ្នា​វាយ​តំណាងរាស្ត្រ​បក្ស​សង្រ្គោះជាតិ លោក គង់ សភា និង លោក ញ៉យ ចំរើន នៅ​មុខ​រដ្ឋសភា កាលពី​ចុង​ឆ្នាំ​២០១៥ ខណៈ​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់ លោក កឹម សុខា ចេញ​ពី​តួនាទី​អនុប្រធានទី១​នៃ​រដ្ឋសភា។ ភ្លាមៗនេះ គេ​ក៏​រត់​គេច​ខ្លួន​បាត់​ស្រមោល ហើយ​សមត្ថកិច្ច​ក៏​តាម​រក​ពួកគេ​មិន​ឃើញ​ដែរ តែ​ទី​បំផុត នៅថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០១៥​ដដែល ពួកគេ​សម្រេច​ចូល​ខ្លួន​មក​សារភាព

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ផ្ដន្ទាទោស​ឲ្យជនទាំង ​ ៣​នាក់ជាប់ពន្ធនាគារ​ ៤​ឆ្នាំ ដោយអនុវត្ត​ទោសតែ១​ឆ្នាំទេ ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស លើ​ក្រុម​តំណាងរាស្ត្រ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក(ADHOC) លោក សំ ច័ន្ទគា យល់ថា ការ​សម្រេច​យ៉ាង​ណា​ជា​សិទ្ធិ​តុលាការ ប៉ុន្តែ​ការ​សម្រេច​ដាក់​ពន្ធនាគារ​លើ​ជន​ប្រព្រឹត្ត​មាន​រយៈពេល​ខ្លី​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ជនរងគ្រោះ​រិះគន់​ទៅ​លើ​តុលាការ។ លោកថា ការ​សម្រេច​បែប​នេះ ទើប​ធ្វើ​ឲ្យ​មហាជន​ទូទៅ ចោទ​ប្រកាន់​តុលាការ​កាត់ទោស​លំអៀង ឬ​មាន​ស្តង់​ដារ​ពីរ។ 


លោកមេធាវី សំ សុគង់ ព្រួយ​បារម្ភ​ថា ការ​ផ្ដល់​សេរីភាព​ដល់​ក្រុម​អង្គរក្ស​របស់ លោក ហ៊ុន សែន នឹង​បង្ក​អសន្តិសុខ​ដល់​កូន​ក្ដី​របស់​លោក។ លោក​ថែម​ទាំង​ព្រួយ​បារម្ភ​ថា អ្នក​ទាំង​នោះ មិន​សហការ​ជាមួយ​សមត្ថកិច្ច ឬ​មិន​ព្រម​វិល​ចូល​គុក​វិញ ប្រសិន​បើ​សាលាឧទ្ធរណ៍ កែ​ប្រែ​ការ​សម្រេច​ខុស​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ៕





2 comments:

  1. Anonymous12:22 AM

    Do you see the 80000-dollar white Lexus SUV (after luxury tax) the corrupted CNRP MP (Member of Parliament) driving? That's why the poor body guards got so fed up and took the matter into their hands.

    ReplyDelete
  2. Anonymous11:07 AM

    Anonymous12:22 AM is a Vietnamese dog eater here to have a bad mouthpiece and poops coming from this Yuou/Viet dog eater (Anonymous12:22 AM).

    ReplyDelete