Paris Peace Accords 23 Oct. 1991

Sunday, November 27, 2016

[Vietnamization: Border] អ្នក​ឃ្លាំមើល​ ព្រំដែន​​ ជំទាស់ ផែនការ​ ផ្ទេរ​ផែនទី​ របស់ ​រដ្ឋាភិបាល​ កម្ពុជា | Border monitors in conflict with plan of govt

លោក ហ៊ុន សែន (ស្តាំ) និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបប្រជុំទ្វេភាគីនៃកិច្ចប្រជុំ CLV កាលពីថ្ងៃទី២៣ វិច្ឆិកា នៅខេត្តសៀមរាប (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

អ្នក​ឃ្លាំមើល​ ព្រំដែន​​ ជំទាស់ ផែនការ​ ផ្ទេរ​ផែនទី​ របស់ ​រដ្ឋាភិបាល​ កម្ពុជា

VOD / វីអូឌី | | ២៦ វិច្ឆិកា ២០១៦

 

ក្រុមប្រឹក្សា ឃ្លាំមើល កម្ពុជា បានបង្ហាញ ជំហរ ជំទាស់ ទៅនឹង គម្រោង រដ្ឋាភិបាល កម្ពុជា ដែលគ្រោង ផ្ទេរផែនទី ខ្នាត ១/១០០,០០០ ទៅផែន ទីខ្នាត ១/៥០,០០០ ជាមួយ រដ្ឋាភិបាល វៀតណាម។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ ទី២៣ ខែវិច្ឆិកា កន្លងមកនេះ បានឲ្យដឹង ថា, លោក និងនាយក រដ្ឋមន្ត្រី វៀតណាម លោក ង្វៀន សួនហ្វ៊ុក បានឯកភាពគ្នានៅក្នុងជំនួបនៅខេត្តសៀមរាប ទៅលើការផ្ទេរផែនទីខ្នាត ១/១០០,០០០ ទៅផែនទីខ្នាត ១/៥០,០០០វិញ។


ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែវិច្ឆិកា លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស៍ បានលើកឡើងថា ក្រុមប្រឹក្សាមួយនេះ 
នឹងធ្វើសេចក្ដីថ្លែងការណ៍ជំទាស់ទៅនឹងការសម្រេចបែបនេះរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោក ម៉ែន ណាត ចោទថាជា«អំពើក្បត់ជាតិ»

លោក ម៉ែន ណាត លើកឡើងថា៖ «នៅក្នុងបំណងនៃការផ្ទេរផែនទីនេះ គឺគ្រាន់តែជាការបន្លំភ្នែក និងកាឡៃឯកសារប្រវត្តិសាស្ត្រស្ដីពីព្រំដែនខ្មែរតាំងពីអនុសញ្ញាបារាំង-កម្ពុជា-កូសាំងស៊ីន ឆ្នាំ១៨៨៣»

ក្រៅពីជំទាស់នឹងការសម្រេចបែបនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអះអាងថា វាគឺជាការរំលោភបំពានទៅលើមាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

មាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែន របស់ខ្លួន ដែលមាន កំណត់ ក្នុងផែនទី ខ្នាត ១/១០០,០០០ ធ្វើនៅចន្លោះ ឆ្នាំ១៩៣៣ និងឆ្នាំ ១៩៥៣, ហើយ ដែលត្រូវ បានទទួល ស្គាល់ ជាអន្តរជាតិ នៅចន្លោះ ឆ្នាំ១៩៦៣ និងឆ្នាំ១៩៦៩៕




No comments:

Post a Comment