Paris Peace Accords 23 Oct. 1991

Sunday, November 27, 2016

[Vietnamization: Border] លោក ហ៊ុន សែន ថា, ​​ការ​កែប្រែ​ ខ្នាត​ផែនទី ​​ដើម្បី​ ងាយ​ស្រួល​ បោះ​បង្គោល ​ព្រំដែន | Hun Sen says, Changing map in order to ease work in est border posts

នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) [ឆ្វេង] និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណត់​ផ្លូវ​ជាតិ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) [ឆ្វេង] និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណត់​ផ្លូវ​ជាតិ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។

លោក ហ៊ុន សែន ថា, ​​ការ​កែប្រែ​ ខ្នាត​ផែនទី ​​ដើម្បី​ ងាយ​ស្រួល​ បោះ​បង្គោល ​ព្រំដែន

RFA / វិទ្យុ អាស៊ី សេរី | ២៦ វិច្ឆិកា ២០១៦


ប្រមុខ ​ដឹកនាំ​ គណបក្ស​ ប្រជាជន​ កម្ពុជា បញ្ជាក់​ ថា, ការ​កែប្រែ​ ខ្នាត​ផែនទី​ បោន (Bonne) ១/១០០.០០០ (មួយ​ លើ ​មួយ​រយ​ពាន់) មក​ជា​ខ្នាត ​ផែនទី យូធីអឹម (UTM) ១/៥០.០០០ (មួយ​ លើ​ ហាសិប​ពាន់) វិញ គឺ​ ដើម្បី​ ងាយស្រួល ​ក្នុង​ការ​ កំណត់​ ទីតាំង​ បោះ​បង្គោល​ ព្រំដែន។

ឆ្លើយ​តប​ ទៅ​នឹង​ សំណួរ ​របស់​ អ្នក​សួរ​ តាម​បណ្ដាញ​ ទំនាក់ទំនង​ សង្គម​ ហ្វេសប៊ុក (Facebook) ឈ្មោះ Seangmeng Chhe, លោក ហ៊ុន សែន ឲ្យ​ដឹង ​នៅ​ថ្ងៃ​ ទី​២៦ ខែ​វិច្ឆិកា ថា, មូលហេតុ​ ដែល​រដ្ឋាភិបាល​ ត្រូវ​ ការ​បម្លែង​ ខ្នាត​ផែនទី ​ឲ្យ​បាន​ កាន់​តែ​ ធំ​នេះ គឺ​ ដើម្បី​ កុំ​ឲ្យ​ ពិបាក​ ក្នុង​ការ​ កំណត់​ បោះ​បង្គោល​ ព្រំដែន​ រវាង​ កម្ពុជា និង​វៀតណាម។

លោក​ នាយករដ្ឋមន្ត្រី​ បង្ហោះ​ នៅ​ក្នុង​ បណ្ដាញ​ ទំនាក់ទំនង​ សង្គម​ របស់​លោក​ ថា, ខ្នាត​ផែន​ទី ១​ លើ ១០០​ពាន់ គឺ​ លំបាក ​រក​ចំណុច​ ដើម្បី​ បោះ​បង្គោល​ ព្រំដែន ព្រោះ ​វា ​តូច​ពេក។  ដូច​នេះ ​ត្រូវ​ ផ្ទេរ​មក​ ផែនទី យូធីអឹម ខ្នាត ១​ លើ ៥០​ពាន់ ​វិញ ទើប​ ងាយ​ស្រួល​ វាស់វែង និង​រក​ចំណុច ​ដើម្បី​ បោះ​បង្គោល ​ព្រំដែន។  លោក​ បញ្ជាក់​​ ថា, ដើម្បី​ ធានា​ ភាព​ត្រឹមត្រូវ ​ទើប ​ភាគី​ កម្ពុជា និង​វៀតណាម ឯកភាព​​ សរសេរ​ លិខិត ​រួម​គ្នា​ សុំ​ជំនាញ​ការ​​ របស់ ​បារាំង មក​ជួយ​ ផ្ទេរ​ខ្នាត​ ផែនទី​នេះ។


ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​បារាំង បាន​យល់​ព្រម​តាម​សំណើ​សុំ​របស់​លោក​ហើយ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន បាន​ពន្យល់​យ៉ាង​ពិស្ដារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ពី​របៀប​នៃ​ការ​បង្រួញ​ខ្នាត​ផែនទី​ដែល​គេ​អាច​ផ្ទេរ​ខ្នាត​ផែនទី​នេះ រហូត​ដល់ ១ លើ ១០​ពាន់​ក៏​មាន​ដែរ។ ការ​ពង្រីក​ផែនទី​ឲ្យ​កាន់​តែ​ធំ​នេះ គឺ​ដើម្បី​ងាយស្រួល​ក្នុង​ការ​កំណត់​ទីតាំង​បោះបង្គោល​ព្រំដែន។

ទាក់ទង​នឹង​រឿង​នេះ​ដែរ មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា បាន​ថ្លែង​គាំទ្រ​គំនិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់​ផ្លាស់ប្ដូរ​ខ្នាត​ផែនទី​នេះ។ លោក​ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង គឺ​ជា​បំណង​ប្រាថ្នា​ដែល​លោក​តែង​តែ​គិត​ចង់​បាន​ដែរ៕



3 comments:

  1. Anonymous3:27 PM

    Mr. Sam Rainsy, please don't accept the request from Hun Sen, Ah Yong Yuon regarding the border demarcation between Cambodia and evil Vietnam. If you do, we will not support you anymore.

    Khmer Yeurng

    ReplyDelete
  2. Anonymous6:56 AM

    Scam Rainsy, you never brought in any investment into Cambodia. All you do is to scam people to support you to get power, payment from blackmailing Mr. Hun Sen to pay up, to hush you.

    You never advocated, showed any plan to improve the economy, all you did was to ask other nations to stop helping Cambodian people, trading with Cambodia.

    You also tried to make deal with China in support China's claim to the sea. You angered USA in the process. USA has been trying to ensure the freedom of world trade in the sea passage, and you endorsed China's claim and control! No wonder President Obama never wanted to meet you, nor he ever mentioned your name.

    Stop scamming will you, Rainsy?

    ReplyDelete
  3. Anonymous6:57 AM

    I pray for Trumps to mass deport the bad Khmers from USA.

    ReplyDelete