![]() |
| (ពីឆ្វេង) នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថតរូបនាខេត្តសៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Hang Savyouth |
លោក ហ៊ុន សែន ថា, តំបន់ អភិវឌ្ឍន៍ ត្រីកោណ ជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការ ល្អ
RFA / វិទ្យុ អាស៊ី សេរី | ២២ វិច្ឆិកា ២០១៦
ប្រមុខ រដ្ឋាភិបាល កម្ពុជា រំពឹង ថា,
កិច្ចប្រជុំ កំពូល កម្ពុជា, ឡាវ, និងវៀតណាម លើកទី៩
ស្ដីពី ការអភិវឌ្ឍ តំបន់ ត្រីកោណ
ដែលកំពុង ប្រព្រឹត្តទៅ នៅឯខេត្ត សៀមរាប
មិនត្រឹមតែ ជាឱកាស ដ៏ល្អ សម្រាប់ ប្រទេស ទាំងបី បញ្ជាក់ ឲ្យឃើញ ពីការ ប្ដេជ្ញាចិត្ត យ៉ាងមុតមាំ ជាមួយគ្នា ប៉ុណ្ណោះទេ,
វា ក៏ជាការ ជំរុញ សកម្មភាព វិនិយោគ អាជីវកម្ម របស់ សហគមន៍ ផ្សេងៗ នៅជុំវិញនោះ
ឲ្យមាន ជីវភាព ប្រសើរឡើង ដែរ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ ថា, រយៈពេល ២-៣ឆ្នាំ ចុងក្រោយនេះ,
តំបន់ អភិវឌ្ឍន៍ ត្រីកោណ កំពុង ក្លាយទៅ ជាតំបន់ កសិឧស្សាហកម្ម ដ៏ធំមួយ
តាមរយៈ ការវិនិយោគទុន ពីបរទេស និងអ្នកវិនិយោគ នៅក្នុងស្រុក។
ប្រមុខ រដ្ឋាភិបាល នៃប្រទេស កម្ពុជា, វៀតណាម, និងឡាវ
បានជួប ពិភាក្សាគ្នា ជាទ្វេភាគី
និងពហុភាគី នៅក្នុង កិច្ចប្រជុំ កំពូល លើកទី៩
ស្ដីពី ការអភិវឌ្ឍ តំបន់ ត្រីកោណ នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា
ឯខេត្ត សៀមរាប។
ចាប់តាំងពីព្រឹករហូតដល់រសៀលថ្ងៃដដែលនេះ
មេដឹកនាំប្រទេសទាំង៣ បានចំណាយពេលជាច្រើនម៉ោង
ដើម្បីពិភាក្សាគ្នាទៅលើគម្រោងជាច្រើននៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ
ដែលជាប់ព្រំដែនគ្នារវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម នោះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន
មានប្រសាសន៍បន្ទាប់ពីឡើងចាប់ដៃគ្នានៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃពុធ
ទី២៣ ខែវិច្ឆិកា ថា គម្រោងអនុវត្តន៍នៅក្នុងតំបន់ត្រីកោណ
គឺមានសារសំខាន់យ៉ាងខ្លាំង
មិនត្រឹមតែជំរុញឲ្យមានការកសាងវិស័យហេដ្ឋារចនាសម្ព័ន្ធ
និងជំរុញសកម្មភាពវិនិយោគអាជីវកម្មរបស់សហគមន៍ផ្សេងៗប៉ុណ្ណោះទេ
វាថែមទាំងជាការយកចិត្តទុកដាក់ទៅលើការកាត់បន្ថយការជួញដូរមនុស្ស
និងគ្រឿងញៀន ការរំលោភពាណិជ្ជកម្ម
ការបង្កើតឲ្យមានទំនាក់ទំនងល្អរវាងពលរដ្ឋនៃប្រទេសទាំងបី
ដែលរស់នៅជិតគ្នា ព្រមទាំងការលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។
លោក ហ៊ុន សែន សម្លឹងមើលឃើញថា តំបន់ត្រីកោណអភិវឌ្ឍរយៈពេល ២-៣ឆ្នាំចុងក្រោយនេះ
បានក្លាយទៅជាតំបន់កសិឧស្សាហកម្មមួយដ៏ធំ
តាមរយៈការវិនិយោគទុនរបស់បរទេស និងអ្នកវិនិយោគក្នុងស្រុក៖ «ខ្ញុំក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍នានា ដែលកំពុងបន្តចូលរួមដើម្បីអភិវឌ្ឍតំបន់ត្រីកោណ។»
កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា
ក្រុមគណៈកម្មការសម្របសម្រួលចម្រុះកម្ពុជា ឡាវ និងវៀតណាម
បានប្រឹងប្រែងបញ្ចប់សេចក្តីព្រាងសំខាន់ៗចំនួន ៦ចំណុចរួមគ្នា។
អ្នកនាំពាក្យខុទ្ទកាល័យក្រសួងពាណិជ្ជ កញ្ញា សឹង
សុផារី មានប្រសាសន៍ថា សេចក្តីព្រាងចំនួន ៦ចំណុចនោះ មានដូចជា
កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម។ ចំណុចទី២
ស្ដីពីការតភ្ជាប់ និងពង្រឹងសេដ្ឋកិច្ចនៅក្នុងតំបន់ត្រីកោណ
ព្រមទាំងការរៀបចំសេចក្តីថ្លែងការណ៍រួមរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា
ឡាវ និងវៀតណាម៖ «ទី៣ នៅក្នុងកិច្ចប្រជុំហ្នឹងស្ដីពីការរៀបចំរបាយការណ៍សិក្សាអំពីការអភិវឌ្ឍដំណាំកៅស៊ូនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។»
ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណដែលកម្ពុជា ឡាវ
និងវៀតណាម កំពុងប្រឹងប្រែងនោះ
គេរំពឹងថាប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តចំនួន៤
ដូចជាខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ
រួមជាមួយប្រជាពលរដ្ឋឡាវ ក្នុងខេត្តចំនួន៤ ដូចជា អាតាពឺ (Attapeu) សេកុង (Sekong) ចម្ប៉ាសាក់ (Champasak) និងសាឡាវ៉ាន (Salavan) ព្រមទាំងខេត្តវៀតណាម ចំនួន ៥ទៀតមានខេត្តកនទុំ (Kon Tum) យ៉ាឡាយ (Gia Lai) ដាកឡាក់ (Dak Lak) ដាណុង (Dak Nong) និងខេត្តប៊ិញភឿក (Binh Phuoc) ជាដើម នឹងបានទទួលផលប្រយោជន៍ពីវិស័យជាច្រើនដូចបង្កើតឲ្យមានការងារធ្វើ និងមានមុខរបរចិញ្ចឹមជីវិត។
កិច្ចប្រជុំកំពូលលើកទី៩
ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណនេះ បានបញ្ចប់កាលពីវេលាម៉ោង៥ និង
៤០នាទីល្ងាចថ្ងៃពុធ ដោយប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម
បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម
ព្រមទាំងធ្វើសន្និសីទកាសែតរួមគ្នាផង៕

Great cooperation for Yuon!!!
ReplyDeleteHo Chin Mighn is now laughing in his grave.
We should all cheer for cooperation and prosperity. This will ultimately result in few proverty and less destitution.
ReplyDelete