ពលរដ្ឋវៀតណាម ដែលឆ្លងចូលទឹកដីខ្មែរ នេសាទនៅក្នុងឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។ RFA/Morm Moniroth |
វៀតណាម នៅតែ បន្ត ជួលដីខ្មែរ នៅតាម ខ្សែបន្ទាត់ ព្រំដែន ក្នុងខេត្ត តាកែវ
RFA / វិទ្យុ អាស៊ី សេរី | ១០ វិច្ឆិកា ២០១៦
ប្រជាពលរដ្ឋ ដែលរស់នៅ តាមខ្សែបន្ទាត់ ព្រំដែន កម្ពុជា-វៀតណាម រិះគន់ គោលនយោបាយ របស់ រដ្ឋាភិបាល ដែលហាម មិនឲ្យ ពលរដ្ឋខ្មែរ ជួលដី ឲ្យទៅប្រទេស ជិតខាង ជាពិសេស ប្រទេស វៀតណាម ធ្វើស្រែចម្ការនោះ ថា, គឺ ពុំមាន ប្រសិទ្ធភាព ទេ។ ជុំវិញ រឿងនេះ រដ្ឋាភិបាល និងក្រសួង មហាផ្ទៃ ធ្លាប់ព្រមាន ម្ដង រួចមកហើយ ដោយហាម មិនឲ្យ ពលរដ្ឋ រស់នៅ តាមព្រំដែន ជួលដី បន្ត ឲ្យប្រទេស ជិតខាង ប្រកប អាជីវកម្ម ទេ។
សកម្មភាព នៃការ ជួលដី ធ្វើស្រែ និងជួលដី សម្រាប់ នេសាទ ក្នុងរដូវវស្សា ដោយពលរដ្ឋ វៀតណាម តាមខ្សែបន្ទាត់ ព្រំដែន ក្នុងឃុំ កំពង់ ក្រសាំង ស្រុក បូរីជលសារ ខេត្ត តាកែវ នៅតែ បន្ត កើតមាន មិនឈប់ឈរ ឡើយ។
ការរិះគន់ ពីពលរដ្ឋនេះ ក្រោយពេល រដ្ឋាភិបាល បានដាក់ចេញ គោលនយោបាយ កាលពីខែ វិច្ឆិកា ឆ្នាំ២០១៥ ហាម មិនឲ្យ ពលរដ្ឋ ជួលដី នៅតាម ព្រំដែន កម្ពុជា-ឡាវ, កម្ពុជា-វៀតណាម, និងកម្ពុជា-ថៃ តទៅទៀត។
បើ ទោះជា បម្រាម ដែលរដ្ឋាភិបាល បានប្រកាស ហើយនេះ ដាក់ឲ្យ ដំណើរការ ក៏ដោយចុះ ពលរដ្ឋ ដែលរស់នៅ ជាប់ព្រំដែន កម្ពុជា-វៀតណាម ក្នុងស្រុក បូរីជលសារ ខេត្ត តាកែវ ថ្លែងសូម មិនបញ្ចេញ ឈ្មោះ បានរិះគន់ ថា, សារនយោបាយ របស់ រដ្ឋាភិបាលនេះ មើលទៅ ហាក់ ពុំមាន ប្រសិទ្ធភាព សោះឡើយ។ ពួកគេ បន្ត ថា, វៀតណាម បានបន្ត ហូរចូល គ្រប់រដូវកាល ទាំងប្រាំង និងខែវស្សា។ ជាងនេះទៀត ដី ដែលដាក់ ឲ្យពលរដ្ឋ វៀតណាម ជួលនេះ គឺ ភាគច្រើន ជាដី របស់ ឧកញ៉ា ឬមន្ត្រីយោធា និងនគរបាល ព្រំដែន ជាដើម ដែលមានទំហំដី រាប់ពាន់ហិកតារ៖ «ដល់ឥឡូវ ក្រសួង មហាផ្ទៃ និយាយ បាន, ប៉ុន្តែ ក្រសួង មហាផ្ទៃ ចាត់វិធានការ មិនបាន។ បើ ធ្វើ មិនបាន, សុខចិត្ត កុំ និយាយ។ ដូចសៃយ៉ឺន នៅក្នុងឃុំ កំពង់ក្រសាំង សុទ្ធតែ របស់ យួន ទាំងអស់។ ចាប់ពីភូមិ ចេញទៅ ចម្ងាយ ប្រហែល ជា ២០០ ម៉ែត្រ, ហ្នឹង ប្រជាជនយើង ធ្វើ។ បើ ចូលទៅ ជ្រៅៗ សុទ្ធតែ ប្រជាជន វៀតណាម ធ្វើ។ នៅតាម ប្រឡាយ សេកយំ និងប្រឡាយ ៩ ជាដើម គឺ សុទ្ធតែ យួន ទាំងអស់។»
[Villagers say, Vietnamese citizens continue to flow into Cambodia all seasons, whether the dry or cool months.. Moreover, the land leased to the Vietnamese is mostly land belonging to "okhnas" (tycoons) or to officials of the military or border police in the thousands of hectares: "Until now, Interior Ministry has talked but no measures have been taken. If they cannot implement measures, it's better to not talk. For example, the សៃយ៉ឺន in Kampong Krasang commune, all Vietnamese. Within the village from middle to 200 meters outward, the villagers work on the land. But if you go further and further out, all Vietnamese working on the land. From the Sek Yum (Crying Parrot) canal to the Canal 9, all Vietnamese."
កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលបានចេញគោលនយោបាយ ដោយហាមមិនឲ្យពលរដ្ឋរបស់ខ្លួនជួលដីឲ្យប្រទេសជិតខាងតទៅទៀតទេ ស្របពេលក្រសួងមហាផ្ទៃ ក៏បានដាក់ចេញបម្រាមដូចគ្នានេះដែរ។ វិធានការដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នោះគឺតម្រូវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ក្រុង ឃុំសង្កាត់ដែលនៅជាប់ព្រំដែន ត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។
ផ្ទុយពីសេចក្ដីប្រកាសរបស់រដ្ឋាភិបាលនេះ ពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ លើកឡើងថា ពលរដ្ឋវៀតណាម ស្ទើរ ៩៥ភាគរយ បានបន្តជួលដីស្រែក្នុងរដូវប្រាំង និងឡូត៍នេសាទ ក្នុងរដូវវស្សាមិនដាច់ទេ។ មកដល់ពេលនេះតួលេខជាផ្លូវការណាមួយជុំវិញតម្លៃនៃការជួលដីខ្មែរធ្វើស្រែនេះ មិនត្រូវបានអាជ្ញាធរបញ្ជាក់ឲ្យដឹងជាផ្លូវការទេ។ ក៏ប៉ុន្តែពលរដ្ឋនិយាយថា ជាទម្លាប់នៃការជួលនេះ គឺគេតែងធ្វើក្នុងតម្លៃចន្លោះស្រូវពី ១តោនកន្លះ ទៅ ២តោនប្រមាណ ១,៣០លានរៀល។
ជុំវិញរឿងនេះ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ឲ្យដឹងថា អាជ្ញាធរបានចុះអប់រំជាហូរហែរួចមកហើយ មិនឲ្យពលរដ្ឋជួលដីឲ្យបរទេសធ្វើស្រែទេ ប៉ុន្តែបញ្ហានេះនៅតែបន្តកើតឡើងទៀត។
លោកបន្តថា សំខាន់កម្ពុជា ពុំទាន់មានច្បាប់ត្រូវចាប់ចង ឬដាក់ទោសទណ្ឌប្រឆាំងអ្នកដែលជួលដីនេះនៅឡើយ ក្រៅពីពលរដ្ឋគ្រប់រូប ត្រូវមានភក្ដីភាពចំពោះទឹកដីដោយខ្លួនឯងប៉ុណ្ណោះ៖ «គាត់ យល់ ខ្លួនគាត់ បានល្អជាង ចំពោះ វិធានការច្បាប់ គឺ យើង មិនអាច ចាប់ចង ឬប្ដឹងគាត់ ទៅតុលាការ បានទេ។ មានច្បាប់ណា ទៅចាប់ចង គាត់បាន។»
លោកបណ្ឌិត កែម ឡី មុនឃាតកបាញ់ប្រហារបានលើកឡើងថា ការបន្តជួលដីឲ្យបរទេសធ្វើអាជីវកម្មនេះ វានឹងក្លាយទៅជាដីខ្មែរស្រែវៀតណាម ដីខ្មែរ ស្រែឡាវ និងដីខ្មែរ ស្រែថៃ។ ពេលនេះ ប្រសិនបើគេធ្វើដំណើរតាមទូក កាត់ស្រុកបូរីជលសារ ខេត្តតាកែវ គេនឹងឃើញទូកនេសាទវៀតណាម ព្រោងព្រាតបណ្ដែតនៅលើផ្ទៃទឹក។ ប៉ុន្តែបើគេធ្វើដំណើរនៅរដូវប្រាំងវិញ គេនឹងឃើញនៅតាមវាលស្រែមានសន្ទូងខៀវខ្ចីដាច់កន្ទុយភ្នែក ដែលពលរដ្ឋវៀតណាម ជួលពីពលរដ្ឋខ្មែរធ្វើរាប់ពាន់ហិកតារគ្រប់រដូវកាល៕
To stop Yuon lease on Khmer lands is
ReplyDeleteto stop Yuon lease on Traitor Hun Sen.
Vietnamese work harder than the Khmers. Face it, that's why Vietnamese are smarter and much better off.
ReplyDeleteSucker sucks big time!!!
DeleteIn Phnom Penh, the Chinese construction bosses preferred to hire Chinese or Vietnamese even these are mostly illegal workers. They risk irking the law with the local Cambodian authorities which can be easily bought out with small bribes.
ReplyDeleteWhy-oh-why? The Khmer laborers are so lazy and difficult to deal with. Worse, if you tick them off, they go nuts and chop you up with axes and hammers.
A few Chinese foremen had met their demises in Phnom Penh last year. Just google the news, "construction Chinese chopped Cambodia" then you will see.
If Cambodia is going to improve, something must be done about the angry and lazy Khmer laborers or the world will shun Cambodia altogether.
Honestly, I think I could help...
Sucker sucks big time!!!
Delete