![]() |
| លោក ហេង សំរិន ប្រធានរដ្ឋសភា ថ្លែងក្នុងសិក្ខាសាលាស្ដីពីសេចក្ដីព្រាងច្បាប់សហជីព នាវិមានរដ្ឋសភា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។ |
ប្រធាន សភា កម្ពុជា, ឡាវ ពិភាក្សា ពីការជំរុញ កិច្ចសហការ និងបោះបង្គោល ព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ២៦ វិច្ឆិកា ២០១៦
សេចក្ដីប្រកាស ពីលទ្ធផល ជំនួប រវាង ប្រធាន រដ្ឋសភា កម្ពុជា លោក ហេង សំរិន និងប្រធាន រដ្ឋសភា ឡាវ អ្នកស្រី ប៉ានី យ៉ាថរទូ (PanyYathotou) នៅថ្ងៃ ទី២៦ ខែវិច្ឆិកា នេះ ឲ្យដឹង ថា, ភាគី ទាំង២ បានពិភាក្សាការងារមួយចំនួនចាប់តាំងពីកិច្ចសហការរវាងសភានៃប្រទេស ទាំង២ ការពង្រឹង ទំនាក់ទំនង បង្កើន សមត្ថភាព សមាជិក សភា ការអនុវត្ត កិច្ចព្រមព្រៀង រវាង ប្រទេស ទាំង២ រហូតដល់ទំនាក់ទំនង ព្រំដែន។
ប្រធានសភាឡាវ អ្នកស្រី ប៉ានី យ៉ាថរទូ បានសំណូមពរដល់រដ្ឋសភាកម្ពុជា អោយលើកកម្ពស់ទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋជាប់ព្រំដែនអោយមានកិច្ចសហប្រតិបត្តិការគ្នាល្អបន្ថែមទៀតក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។
ចំណែកប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានតបវិញពីសារសំខាន់នៃការលើកកម្ពស់ជីវភាពប្រជាជនតាមបណ្ដោយព្រំដែន និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។
លោក ហេង សំរិន បន្ថែមថា រដ្ឋសភាប្រទេសទាំងពីរគួរជំរុញរដ្ឋាភិបាលរៀងៗខ្លួន ពិភាក្សាដោះស្រាយបញ្ហាដែលនៅសេសសល់ ឈានទៅបញ្ចប់ការបោះបង្គោលព្រំដែនឲ្យបានឆាប់ ដើម្បីប្រែក្លាយព្រំដែននៃប្រទេសទំាងពីរជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ប្រធានរដ្ឋសភាឡាវ អ្នកស្រី ប៉ានី យ៉ាថរទូ បានដឹកនាំប្រតិភូមកទស្សនកិច្ចកម្ពុជា ពីថ្ងៃទី២៥ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី២៧ ខែវិច្ឆិកា៕

No comments:
Post a Comment