![]() |
| កិច្ចប្រជុំកំពូលលើកទី៩ រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម រយៈពេល ៣ថ្ងៃនៅឯខេត្តសៀមរាប ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Hang Savyouth |
កម្ពុជា, ឡាវ, និងវៀតណាម ប្រជុំ នៅខេត្ត សៀមរាប ពិភាក្សា ពីការ អភិវឌ្ឍ តំបន់ ត្រីកោណ
RFA / វិទ្យុ អាស៊ី សេរី | ២២ វិច្ឆិកា ២០១៦
ក្រសួង ពាណិជ្ជកម្ម នៃប្រទេស កម្ពុជា បានធ្វើ ជាម្ចាស់ផ្ទះ រៀបចំ កិច្ចប្រជុំ កំពូល លើកទី៩ រវាង ប្រទេស កម្ពុជា, ឡាវ, និងវៀតណាម រយៈពេល ៣ថ្ងៃ នៅឯខេត្ត សៀមរាប។ កិច្ចប្រជុំ ស្ដីពី ការអភិវឌ្ឍ តំបន់ ត្រីកោណ នោះ, ប្រទេស ទាំងបី នឹងជជែក អំពី ផែនការ មេ សំខាន់ៗ ដូចជា ពិនិត្យ លើការ រីកចម្រើន និងបញ្ហា ប្រឈមមុខនានា ក្នុងការ អនុវត្ត ឯកសារ សំខាន់ៗ ទាំងឡាយ ដែលពាក់ព័ន្ធ។
ឧត្តម មន្ត្រី របស់ រដ្ឋាភិបាល កម្ពុជា, ឡាវ, និងវៀតណាម កំពុង ជួបប្រជុំគ្នា រយៈពេល ២ថ្ងៃ មកហើយ ដើម្បី រៀបចំ ឯកសារនានា ពាក់ព័ន្ធ នឹងផែនការមេ ដើម្បី ឈានទៅរក ការអភិវឌ្ឍ រួមគ្នា នៅតំបន់ ត្រីកោណ។
ឯកសារ ទាំងឡាយ ដែលបាន រៀបចំ ជាសេចក្តី ព្រាងនេះ នឹងត្រូវ ដាក់ជូន ទៅថ្នាក់ ប្រមុខ រដ្ឋាភិបាល នៃប្រទេស ទាំងបី ចុះហត្ថលេខា និងសេចក្តី ថ្លែងការណ៍ រួម ជាមួយគ្នា នៅពេល ខាងមុខ។
អ្នកនាំពាក្យ ខុទ្ទកាល័យ នៃក្រសួង ពាណិជ្ជកម្ម គឺ កញ្ញា សឹង សុផារី។ កញ្ញា មានប្រសាសន៍ នៅព្រឹក ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ថា, ចាប់តាំង ពីថ្ងៃ ទី២១ ខែវិច្ឆិកា រហូត មកដល់ ពេលនេះ គឺ ក្រុម ឧត្តម មន្ត្រី របស់ រដ្ឋាភិបាល កម្ពុជា, ឡាវ, និងវៀតណាម បានជួប ជជែកគ្នា លើបញ្ហា ជាច្រើន ដូចជាបញ្ហា អភិវឌ្ឍ តំបន់ ត្រីកោណ រួមគ្នា, ជជែក លើវិស័យ សេដ្ឋកិច្,ច និងចរាចរណ៍ ទំនិញ ពាណិជ្ជកម្ម នៅក្នុងតំបន់ ជាដើម៖ «យើង មានផែនការ មេ សម្រាប់ អភិវឌ្ឍ សេដ្ឋកិច្ច សង្គម នៅក្នុងតំបន់ ហ្នឹង។ និយាយ ពីសេដ្ឋកិច្ច សង្គម មានន័យ ថា, ផ្សារ ភ្ជាប់មនុស្ស សេដ្ឋកិច្ច នៃការគ្រប់គ្រង តំបន់ហ្នឹង គឺ ត្រូវ ដើរទន្ទឹម គ្នា។»
អ្នកនាំពាក្យខុទ្ទកាល័យក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា ឲ្យដឹងថា ចំពោះផែនការអភិវឌ្ឍន៍តំបន់ត្រីកោណនោះ គេរំពឹងថាប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តចំនួន៤ ដូចជាខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ រួមជាមួយប្រជាពលរដ្ឋឡាវ ក្នុងខេត្តចំនួន៤ ដូចជា អាតាពឺ (Attapeu) សេកុង (Sekong) ចម្ប៉ាសាក់ (Champasak) និងសាឡាវ៉ាន (Salavan) ព្រមទាំងខេត្តរបស់វៀតណាម ចំនួន ៥ទៀតមានខេត្តកនទុំ (Kon Tum) យ៉ាឡាយ (Gia Lai) ដាកឡាក់ (Dak Lak) ដាណុង (Dak Nong) និងខេត្តប៊ិញភឿក ជាដើម នឹងបានទទួលផលប្រយោជន៍ពីតំបន់អភិវឌ្ឍន៍ត្រីកោណនោះ។
ការអភិវឌ្ឍតំបន់ត្រីកោណរួមគ្នានោះ ប្រសិនបើដំណើរការនៅពេលខាងមុខ គឺអាចនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ឡាវ និងវៀតណាម រស់នៅខេត្តជាប់ព្រំដែនគ្នាចំនួន១៣ អាចទទួលផលប្រយោជន៍ពីវិស័យអេកូទេសចរណ៍ ព្រមទាំងអាចរកកម្រៃបានពីការងារនៅក្នុងតំបន់នោះ ហើយប្រជាពលរដ្ឋនៃប្រទេសទាំងបីក៏អាចមានឱកាសបង្កើនសេដ្ឋកិច្ចគ្រួសារ តាមរយៈការលក់ដូរទំនិញ និងពាណិជ្ជកម្មតូចតាចដែរ។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលកម្ពុជា មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) មានគម្រោងនឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃឯកសារទាំងឡាយស្ដីពីតំបន់អភិវឌ្ឍន៍ត្រីកោណនោះ ព្រមទាំងធ្វើសន្និសីទសារព័ត៌មានផង៕

Don't trust evil Vietnam. Friendship between three countries that was mentioned by evil Vietnamese counterparts is my ass. Evil Vietnam is trying to get rid of Cambodian and Laotian peoples under the naked eyes of international community.
ReplyDelete