Paris Peace Accords 23 Oct. 1991

Wednesday, November 23, 2016

[Vietnamization: Indochina] កម្ពុជា, ឡាវ, និង​វៀតណាម ​ប្រជុំ​ នៅ​ខេត្ត​ សៀមរាប ​ពិភាក្សា​ ពី​ការ​ អភិវឌ្ឍ​ តំបន់ ត្រីកោណ | Cambodia, Laos, Vietnam meet in Siem Reap to discuss development of Triangle Area

កិច្ច​ប្រជុំ​កំពូល​លើក​ទី​៩ រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម រយៈពេល ៣​ថ្ងៃ​នៅ​ឯ​ខេត្ត​សៀមរាប ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
កិច្ច​ប្រជុំ​កំពូល​លើក​ទី​៩ រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម រយៈពេល ៣​ថ្ងៃ​នៅ​ឯ​ខេត្ត​សៀមរាប ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth

កម្ពុជា, ឡាវ, និង​វៀតណាម ​ប្រជុំ​ នៅ​ខេត្ត​ សៀមរាប ​ពិភាក្សា​ ពី​ការ​ អភិវឌ្ឍ​ តំបន់ ត្រីកោណ

RFA / វិទ្យុ អាស៊ី សេរី | ២២ វិច្ឆិកា ២០១៦


ក្រសួង​ ពាណិជ្ជកម្ម នៃ​ប្រទេស ​កម្ពុជា បាន​ធ្វើ​ ជា​ម្ចាស់​ផ្ទះ រៀបចំ​ កិច្ច​ប្រជុំ​ កំពូល​ លើក​ទី​៩ រវាង ​ប្រទេស ​កម្ពុជា, ឡាវ, និង​វៀតណាម រយៈពេល ៣​ថ្ងៃ​ នៅ​ឯ​ខេត្ត​ សៀមរាប។  កិច្ច​ប្រជុំ​ ស្ដីពី​ ការ​អភិវឌ្ឍ​ តំបន់​ ត្រីកោណ​ នោះ, ប្រទេស ​ទាំង​បី​ នឹង​ជជែក​ អំពី​ ផែនការ​ មេ​ សំខាន់ៗ ដូចជា​ ពិនិត្យ​ លើ​ការ​ រីក​ចម្រើន និង​បញ្ហា ​ប្រឈម​មុខ​នានា ​ក្នុង​ការ​ អនុវត្ត​ ឯកសារ​ សំខាន់ៗ ទាំងឡាយ​ ដែល​ពាក់ព័ន្ធ។

ឧត្តម​ មន្ត្រី​ របស់ ​រដ្ឋាភិបាល​ កម្ពុជា, ឡាវ, និង​វៀតណាម កំពុង​ ជួប​ប្រជុំ​គ្នា ​រយៈពេល ២​ថ្ងៃ​ មក​ហើយ ដើម្បី​ រៀបចំ​ ឯកសារ​នានា​ ពាក់ព័ន្ធ​ នឹង​ផែនការ​មេ ដើម្បី​ ឈាន​ទៅ​រក​ ការ​អភិវឌ្ឍ​ រួម​គ្នា​ នៅ​តំបន់ ​ត្រីកោណ។

ឯកសារ​ ទាំងឡាយ​ ដែល​បាន​ រៀបចំ​ ជា​សេចក្តី​ ព្រាង​នេះ នឹង​ត្រូវ​ ដាក់​ជូន​ ទៅ​ថ្នាក់​ ប្រមុខ​ រដ្ឋាភិបាល ​នៃ​ប្រទេស​ ទាំង​បី​ ចុះ​ហត្ថលេខា និង​សេចក្តី​ ថ្លែងការណ៍ ​រួម​ ជាមួយ​គ្នា​ នៅ​ពេល​ ខាង​មុខ។

អ្នក​នាំ​ពាក្យ​ ខុទ្ទកាល័យ​ នៃ​ក្រសួង ពាណិជ្ជកម្ម គឺ​ កញ្ញា សឹង សុផារី។  កញ្ញា​ មាន​ប្រសាសន៍​ នៅ​ព្រឹក​ ថ្ងៃ​អង្គារ ទី​២២ ខែ​វិច្ឆិកា ថា, ចាប់​តាំង​ ពី​ថ្ងៃ​ ទី​២១ ខែ​វិច្ឆិកា រហូត​ មក​ដល់​ ពេល​នេះ គឺ ក្រុម​ ឧត្តម​ មន្ត្រី​ របស់ ​រដ្ឋាភិបាល​ កម្ពុជា, ឡាវ, និង​វៀតណាម បាន​ជួប​ ជជែក​គ្នា​ លើ​បញ្ហា​ ជាច្រើន ដូចជា​បញ្ហា​ អភិវឌ្ឍ​ តំបន់​ ត្រីកោណ រួម​គ្នា, ជជែក​ លើ​វិស័យ​ សេដ្ឋកិច្,ច និង​ចរាចរណ៍​ ទំនិញ ពាណិជ្ជកម្ម​ នៅ​ក្នុង​តំបន់ ជាដើម៖ «យើង​ មាន​ផែនការ​ មេ​ សម្រាប់​ អភិវឌ្ឍ​ សេដ្ឋកិច្ច សង្គម នៅ​ក្នុង​តំបន់ ហ្នឹង។  និយាយ​ ពី​សេដ្ឋកិច្ច​ សង្គម មាន​ន័យ​ ថា, ​ផ្សារ ភ្ជាប់​មនុស្ស សេដ្ឋកិច្ច​ នៃ​ការ​គ្រប់គ្រង​ តំបន់​ហ្នឹង គឺ ​ត្រូវ​ ដើរ​ទន្ទឹម ​គ្នា»


អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា ឲ្យ​ដឹង​ថា ចំពោះ​ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នោះ គេ​រំពឹង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ខេត្ត​ចំនួន​៤ ដូចជា​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ក្រចេះ រួម​ជាមួយ​ប្រជាពលរដ្ឋ​ឡាវ ក្នុង​ខេត្ត​ចំនួន​៤ ដូចជា អាតាពឺ (Attapeu) សេកុង (Sekong) ចម្ប៉ាសាក់ (Champasak) និង​សាឡាវ៉ាន (Salavan) ព្រម​ទាំង​ខេត្ត​របស់​វៀតណាម ចំនួន ៥​ទៀត​មាន​ខេត្ត​កនទុំ (Kon Tum) យ៉ាឡាយ (Gia Lai) ដាកឡាក់ (Dak Lak) ដាណុង (Dak Nong) និង​ខេត្ត​ប៊ិញភឿក ជាដើម នឹង​បាន​ទទួល​ផល​ប្រយោជន៍​ពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នោះ។

ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​រួម​គ្នា​នោះ ប្រសិន​បើ​ដំណើរ​ការ​នៅ​ពេល​ខាង​មុខ គឺ​អាច​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ឡាវ និង​វៀតណាម រស់នៅ​ខេត្ត​ជាប់​ព្រំដែន​គ្នា​ចំនួន​១៣ អាច​ទទួល​ផល​ប្រយោជន៍​ពី​វិស័យ​អេកូ​ទេសចរណ៍ ព្រម​ទាំង​អាច​រក​កម្រៃ​បាន​ពី​ការងារ​នៅ​ក្នុង​តំបន់​នោះ ហើយ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​បី​ក៏​អាច​មាន​ឱកាស​បង្កើន​សេដ្ឋកិច្ច​គ្រួសារ តាម​រយៈ​ការ​លក់​ដូរ​ទំនិញ និង​ពាណិជ្ជកម្ម​តូចតាច​ដែរ។

នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) និង​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) មាន​គម្រោង​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​ឯកសារ​ទាំងឡាយ​ស្ដីពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នោះ ព្រម​ទាំង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ផង៕

1 comment:

  1. Anonymous1:10 PM

    Don't trust evil Vietnam. Friendship between three countries that was mentioned by evil Vietnamese counterparts is my ass. Evil Vietnam is trying to get rid of Cambodian and Laotian peoples under the naked eyes of international community.

    ReplyDelete