Paris Peace Accords 23 Oct. 1991

Sunday, November 20, 2016

[Vietnamization: Indochina] នាយករដ្ឋមន្ត្រី ​នៃ​ប្រទេស​ ៣​ នឹង​ជួប ​ប្រជុំ​គ្នា​ ពី​ការ​អភិវឌ្ឍ​ តំបន់ ​ត្រីកោណ ​នៅ​ខេត្ត​ សៀមរាប | Prime Ministers of 3 countries to meet in Siem Reap re development of triangle area

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) (ស្ដាំ) ក្នុង​ជំនួប​ផ្លូវការ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo AFP
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) (ស្ដាំ) ក្នុង​ជំនួប​ផ្លូវការ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo AFP

នាយករដ្ឋមន្ត្រី ​នៃ​ប្រទេស​ ៣​ នឹង​ជួប ​ប្រជុំ​គ្នា​ ពី​ការ​អភិវឌ្ឍ​ តំបន់ ​ត្រីកោណ ​នៅ​ខេត្ត​ សៀមរាប

RFA / វិទ្យុ អាស៊ី សេរី | ១៩ វិច្ឆិកា ២០១៦


នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​ កម្ពុជា, ឡាវ, និង​វៀតណាម ដែល​ហៅ​កាត់​ តាម​ភាសា​ អង់គ្លេស ​ថា ស៊ី អិល វី (CLV) នឹង​ជួប​ ប្រជុំ​គ្នា​ នៅ​ក្នុង​ខេត្ត​ សៀមរាប នៅ​ថ្ងៃ​ ទី​២២ និង​ទី​២៣ ខែ​វិច្ឆិកា។

សេចក្ដី​ប្រកាស​ ព័ត៌មាន ​របស់​ ក្រសួង​ ការបរទេស ផ្សព្វផ្សាយ​ នៅ​ថ្ងៃ​ ទី​១៩ ខែ​វិច្ឆិកា ឲ្យ​ដឹង​ ថា, កិច្ច​ប្រជុំ​នេះ​ ស្ដីពី​ ការ​អភិវឌ្ឍ​ តំបន់​ ត្រីកោណ ដោយ​ផ្ដោត​ ទៅ​លើ​ ការ​រីកចំរើន និង​បញ្ហា ​ប្រឈម​ ចំពោះ​មុខ។

សេចក្ដី​ប្រកាស​ ដដែល​ បន្ត​ថា, រដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ ប្រជាធិបតេយ្យ ​ប្រជាមានិត​ ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) និង​នាយករដ្ឋមន្ត្រី​ សាធារណរដ្ឋ​ សង្គម​និយម​ វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នឹង​ចូលរួម​ កិច្ច​ប្រជុំ​នេះ​ តប​តាម​ ការ​អញ្ជើញ​ របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន

នេះ​ ជា​កិច្ច​ប្រជុំ​ លើក​ទី​៩, ហើយ​ នៅ​ចុង​ក្រោយ​ នៃ​កិច្ចប្រជុំ​, ភាគី​ ទាំង​៣ នឹង​ចុះ​ ហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ មួយ​ចំនួន​ បន្ថែម​ទៀត លើ​ការ​អភិវឌ្ឍ​ តំបន់​ ត្រី​កោណ​ ដែល​ឋិត​ នៅ​ជាប់ ​ព្រំដែន ​រួម​ នៃ​ប្រទេស​ ទាំង​៣

1 comment:

  1. Anonymous12:51 AM

    Nice going there PHUC (sp?)!!!

    ReplyDelete