![]() |
| ផែនទីខេត្តត្បូងឃ្មុំ / Photo: RFA |
ពលរដ្ឋ ខេត្ត ត្បូងឃ្មុំ ស្នើ សមត្ថកិច្ច ជួយរក ជនល្មើស ដែលបំផ្លាញ ស្វាយចន្ទី របស់ ពួកគាត់
RFA / វិទ្យុ អាស៊ី សេរី | ៦ វិច្ឆិកា ២០១៦
ប្រជាពលរដ្ឋ រស់នៅ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន ពីរ គ្រួសារ ស្នើឲ្យ អាជ្ញាធរ មូលដ្ឋាន និងអាជ្ញាធរ ខេត្ត ជួយស្វែងរក ក្រុមជនល្មើស ដែលបំផ្លាញ ផលដំណាំ ស្វាយចន្ទី របស់ ពួកគាត់ យកមក ផ្ដន្ទាទោស តាមផ្លូវច្បាប់។
ការស្នើសុំនេះ ក្រោយពេល ដំណាំ ស្វាយចន្ទី របស់ ពួកគាត់ ប្រមាណ ៦០០ដើម លើទំហំដី ៦ហិកតារ ត្រូវ បានជន មិនស្គាល់មុខ ដកចោល កាលពីពេល ថ្មីៗនេះ។
ពលរដ្ឋ នៅឃុំ ត្រពាំងព្រីង មួយរូប គឺ លោក យាង វណ្ណថា។ លោក មានប្រសាសន៍ ថា, ស្វាយចន្ទីដែលលោក ម៉ៅដាំ ឲ្យគេ ជាង ៥០០ដើម លើទំហំដី ៥ហិកតារកន្លះ និងដើម ស្វាយចន្ទី កន្លះ ហិកតារ របស់ ពលរដ្ឋ មួយគ្រួសារ ទៀត ត្រូវ បានជនមិ នស្គាល់មុខ បំផ្លាញចោល។ លោក ថា, ការបំផ្លាញ ដំណាំ ស្វាយចន្ទី របស់ ពួកគាត់ អាចធ្វើឡើង កាលពីចុង ខែតុលា ឬដើមខែ វិច្ឆិកា ព្រោះ លោក ទើបតែ ដឹង អំពី ការបំផ្លាញនេះ នៅព្រឹកថ្ងៃ ទី៦ វិច្ឆិកា ព្រោះ កាលពីថ្ងៃ ទី២៧ តុលា លោក បានទៅមើល ដំណាំ ទាំងនោះ គឺ មិនមាន បញ្ហា កើតឡើង ឡើយ។
លោក បញ្ជាក់ ថា, កាលពីខែ មិថុនា, មនុស្ស មួយក្រុម បានទៅ ដកដំឡូង មី របស់ ពួកគាត់ អស់ចំនួន ៨ហិកតារ, ហើយ ពេលនោះ ប្រជាពលរដ្ឋ សង្ស័យ ថា, ជាស្នាដៃ របស់ អធិការ រង ស្រុកតំបែរ គឺ លោក ប៉េង ផេងគី ព្រោះ អធិការ រង រូបនេះ ធ្លាប់គំរាមបំផ្លាញ ដំណាំ របស់ ពួកគាត់។ ចំណែក ការបំផ្លាញ ដំណាំ ស្វាយចន្ទី ម្តងនេះ លោក សង្ស័យ ថា, គ្មាន ក្រុមណា ផ្សេងទៀតទេ ពីព្រោះ ដីពលរដ្ឋ កំពុង អាស្រ័យផល គឺ មានជម្លោះ ជាមួយ លោក ប៉េង ផេងគី មិនទាន់ ដោះស្រាយឡើយ៖ «ខ្ញុំ ប្ដឹងទៅដល់ ក្រសួង កសិកម្ម ទៅដល់ឯកឧត្តម វេង សាខុន ប៉ុន្តែ រយៈពេល មកហ្នឹងប៉ុន្មានខែ, ហើយ អត់មាន ដំណោះស្រាយ អីផង។ ហើយ ឥឡូវហ្នឹង ដល់ដកស្វាយចន្ទី ហ្នឹង ទៀតហើយ។»
ប្រភពដដែលអះអាងថា លោកបានចំណាយថវិកាអស់ជាង ៣លានរៀលក្នុងការដាំស្វាយចន្ទីកាលពីខែកក្កដា។ បញ្ហានេះ ពលរដ្ឋបានជម្រាបទៅសមត្ថកិច្ចមូលដ្ឋាន ហើយគ្រោងនឹងដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចជាផ្លូវការ នៅថ្ងៃច័ន្ទ ទី៧ វិច្ឆិកា ដោយស្នើឲ្យអាជ្ញាធរជួយស្វែងរកជនល្មើសយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

No comments:
Post a Comment