Paris Peace Accords 23 Oct. 1991

Tuesday, December 13, 2016

[Demographic Vietnamization: Fishing] អ្នក​នេសាទ​ ខ្មែរ ​ថា, ​ទិន្នផល ​ត្រី​ ធ្លាក់​ចុះ ស្រប​ពេល​ ដែល​ឡាវ​ បន្ត​ គម្រោង​ សាងសង់​ ទំនប់​ វារីអគ្គិសនី​ មួយ​ទៀត | Cambodian Fishermen Hanging Up Nets as Laos Presses Ahead with Another Dam

[Background / Related]

Fishing
...
អ្នក​នេសាទ​ខ្មែរ​ ថា​, ទិន្នផល​ត្រី​ ធ្លាក់​ចុះ ស្រប​ពេល ​ដែល​ឡាវ​ បន្ត​គម្រោង​ សាងសង់ ​ទំនប់​វារីអគ្គិសនី ​មួយ​ទៀត

អ្នក​នេសាទ​ ខ្មែរ ​ថា, ​ទិន្នផល ​ត្រី​ ធ្លាក់​ចុះ ស្រប​ពេល​ ដែល​ឡាវ​ បន្ត​ គម្រោង​ សាងសង់​ ទំនប់​ វារីអគ្គិសនី​ មួយ​ទៀត

VOA | ១២ ធ្នូ ២០១៦

ក្ដី​បារម្ភ​ កំពុង​ កើត​ឡើង​ នៅ​ទូទាំង​ តំបន់​ ដីសណ្ដ​ ទន្លេ​មេគង្គ ​ជា​កន្លែង ​ដែល​មាន​ ទំនប់​ វារីអគ្គិសនី និង​ការ​ បំផ្លិច​បំផ្លាញ​ ជម្រក​ ធម្មជាតិ​ ដែល​បណ្ដាល​ ឲ្យ​ត្រី​ មិន​អាច​ ហែល​បញ្ច្រាស​ទឹក​ ទៅ​ពង និង​បង្ក​ ការ​លំបាក​ ដល់​ការ រស់​នៅ ​របស់​ត្រី​ ទាំង​នោះ។
នៅផ្សារ​ លក់​ត្រី​ មួយ​កន្លែង ​តាម​បណ្ដោយ ​ច្រាំង​ទន្លេ​សាប, ការ​ប្រមូល ​ផល​ នៅ​ពេល​ព្រលឹម​ធ្វើ​ឡើង​ ក្នុង​ទ្រង់​ទ្រាយ​ ធំ ​។  ត្រី​ អណ្ដែង ​ត្រូវ​ ប៉ាន់​ជាង​គេ ក្នុង​ចំណោម ​ត្រី​ ផ្សេងៗ​ ទៀត ពី​ព្រោះ ​អ្នកទិញ​ត្រី​ សម្រាប់ ​ភោជនីយដ្ឋាន​ កុម្ម៉ង់​ទិញ​ច្រើន។​
ការ​លក់​ដូរ ​នៅ​ពេល ​ព្រឹក​ព្រលឹម​ គឺ​មាន​ភាព​ មមាញឹក ​សម្រាប់​ អ្នក​ចិញ្ចឹម​ត្រី ​ដែល​បាន ​បង្កាត់​ និង​ឲ្យ ​ចំណី​ ត្រី ​រួច​រាល់​ នៅ​ក្នុង​ស្រះ។  ប៉ុន្តែ​ នៅ​ពេល ​រសៀល គឺ​ខុស​គ្នា។  នេះ​ បើ​ តាម​ការ​បញ្ជាក់​ របស់​លោក ម៉ាន ម៉ាត់ ដែល​ជា​អ្នក​លក់​ត្រី​អាយុ ២៩ ឆ្នាំ។

ទិន្នផល​ ត្រី ​របស់​ អ្នក​នេសាទ តាម​ទន្លេ​ សាប និង​ទន្លេ មេគង្គ សម្រាប់​ លក់​ មាន​ការ ​ធ្លាក់​ចុះ។  លោក ម៉ាន ម៉ាត់ បាន​បន្ទោស​លើ​បញ្ហា​ ជា​ច្រើន ដែល​បណ្ដាល​ ឲ្យ​មាន​ ការ​ធ្លាក់​ចុះ​ នូវ​ទិន្នផល ​ត្រី ដែល​ក្នុង​នោះ​ មាន​ដូចជា​ ការ​នេសាទ​ ខុស​ច្បាប់ ដោយ​ប្រើ​ សំណាញ់​ ឆក់​ត្រី, ការ​នេសាទ​ ហួស​កំណត់, ការ​ប្រែប្រួល​ អាកាសធាតុ, និង​គ្រោះ​ រាំង​ស្ងួត ​ជា​ដើម។

ប៉ុន្តែ លោក ម៉ាន ម៉ាត់ បាន​បន្ថែម​ទៀត​ថា បញ្ហា​ធំ​បំផុត​ដែល​ប៉ះពាល់​ដល់​របរ​នេសាទ​ត្រីរបស់​លោក គឺ​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​ឡាវ។
លោក ម៉ាន ម៉ាត់ ដែល​ជា​ ជនជាតិ​ ខ្មែរ​-ឥស្លាម និង​ជា​កូន​ប្រុស​ របស់ ​អ្នក​នេសាទ​ត្រី បាន​និយាយ​ យ៉ាង​ដូច្នេះ​ ថា៖ «ទិន្នផល ​ត្រី​ មាន​ការ ​ធ្លាក់​ចុះ​ ជា​បន្តបន្ទាប់។  ឪពុក ​របស់​ខ្ញុំ ឥឡូវ​នេះ ចាប់​ត្រី​ បាន​តែ​ ពី ៥ ទៅ ១៥ គីឡូក្រាម​ តែ​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ។  កាល​ពី​លើក​មុន គាត់​ ចាប់​បាន​ ពី ១០០ ទៅ ២០០ គីឡូក្រាម ក្នុង​មួយ​ថ្ងៃ។  ក្នុង​រយៈពេល ១០ ឆ្នាំ ទៅ​មុខ​ទៀត នឹង​គ្មាន ​ត្រី​ នៅ​សេសសល់​ ឡើយ»
ក្ដី​បារម្ភ​កំពុង​កើត​ឡើង​នៅ​ទូទាំង​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ ​ជា​កន្លែង​ដែល​មាន​ទំនប់​វារីអគ្គិសនី និង​ការ​បំផ្លិច​បំផ្លាញ​ជម្រក​ធម្មជាតិ​ ដែល​បណ្ដាល​ឲ្យ​ត្រី​មិន​អាច​ហែល​បញ្ច្រាស​ទឹក​ទៅ​ពង និង​បង្ក​ការ​លំបាក​ដល់​ការ​រស់​នៅ​របស់​ត្រី​ទាំង​នោះ។

ចំណុច ​ចាប់​ផ្ដើម​ នៃ​បញ្ហា
បញ្ហា​នេះ កើត​ឡើង នៅ​ពេល​ដែល​រដ្ឋាភិបាល​ឡាវ​សម្រេច​ចិត្ត​សាងសង់​ទំនប់​វារីអគ្គិសនី សាយ៉ាប៊ូរី (Xayaburi) ដែល​មាន​ទឹក​ប្រាក់ ៣,៨ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ ២០១២ ទោះបីជា​មាន​ការ​តវ៉ា​ខ្លាំង​ក្លា​ជា​សាធារណៈ​ពី​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​បរិស្ថាន​ក៏ដោយ។ អាជ្ញាធរ​ឡាវ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ខ្លួន​នឹង​បន្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong) មួយ​ទៀត ក្នុង​ទឹក​ប្រាក់ ៣០០ លាន​ដុល្លារ​អាមេរិក នៅ​តំបន់ ស៊ីផាន់ដន (Siphandone) ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ ដែល​នៅ​ទីនោះ​ជា​ទីជម្រក​របស់​ផ្សោត​ទន្លេ Irrawaddy ដែល​កំពុង​រង​ការ​គំរាមកំហែង និង​ជា​ប្រជុំ​កោះ​ទាំង ៤០០០ ដ៏​ល្បី​ឈ្មោះ​របស់​ឡាវ។

ប៉ុន្តែ​បញ្ហា​ចុង​ក្រោយ​មួយ​ទៀត​គឺ កាល​ពី​ខែ​វិច្ឆិកា​រដ្ឋាភិបាល​ឡាវ​ដឹក​នាំ​ដោយ​លោក ប្រធានាធិបតី ប៊ុនហាង វូរ៉ាឈិត (Bounnhang Vorachith) ​បាន​សម្រេច​បន្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទី ៣ របស់​ខ្លួន​ទៅ​លើ​ទន្លេ​មេគង្គ​ត្រង់​ភូមិ ប៉ាក់ បេង (Pak Beng) ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ ក្នុង​ទឹក​ប្រាក់​ចំនួន ១,៨៨ ពាន់​លាន​ ដុល្លារ​ អាមេរិក ដែល​នេះ​ ជា​ផ្នែក​មួយ ​នៃ​យុទ្ធសាស្ត្រ​ ដើម្បី​ លក់​អគ្គិសនី​ ទៅ​ឲ្យ​ ប្រទេស​ជិត​ខាង​ខ្លួន ជា​ពិសេស​ ប្រទេស​ចិន ដែល​បាន ​កសាង ​ទំនប់ វារីអគ្គិសនី កាត់​ទន្លេ​ មេគង្គ​ ក្នុង​ទឹក​ដី​ របស់​ខ្លួន។
លោក ម៉ាន ម៉ាត់ បាន​និយាយ​ ថា៖ «ពួក​គេ​ ឃាំង​ ត្រី​ទុក នៅ​ផ្នែក​ ខាង​លើ​ នៃ​ទន្លេ, ហើយ​ពួក​គេ​ប្រលែង​នៅ​ពេលទឹក​មាន​កម្រិតខ្ពស់​ប៉ុណ្ណោះ។ ឥឡូវ​នេះ​ចំនួន​ត្រី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»
យោង​តាម​ព្រឹត្តិបត្រ​អភិវឌ្ឍន៍ និង​ស្រាវ​ជ្រាវ​ជល​ផល​ឈ្មោះ Catch and Culture ឬ វប្បធម៌ និង​ការ​ចាប់​ត្រី បាន​ឲ្យ​ដឹង​ថា ទិន្នផល​ត្រី​សរុប​បាន​ពី​ការ​នេសាទ​ក្នុង​ទន្លេ​មេគង្គ និង​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ បាន​ទឹក​ប្រាក់​សរុប ១១​ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៥។

ឧស្សាហកម្ម​ ធំៗ
ប្រជាជន ៧០ លាន​ នាក់​ ពឹង​ផ្អែក​ ទៅ​លើ​ត្រី​ ទាំង​នោះ, ហើយ​សន្តិសុខ​ ស្បៀង របស់​ ពួកគេ បាន​ក្លាយ​ ជា​បញ្ហា​ ប្រឈម​ សម្រាប់​ រដ្ឋាភិបាល​ កម្ពុជា និង​រដ្ឋាភិបាល ​វៀតណាម។​

រយៈ​ពេល ​ជាង​ពីរ​ ទសវត្ស​ ចុង​ក្រោយ​នេះ ចំនួន​ ប្រជាជន​ ដែល​រស់​នៅ​ តំបន់​ ដី​សណ្ដ​ ទន្លេ​ មេគង្គ​ ផ្នែក​ខាង​ក្រោម បាន​កើន​ឡើង​ យ៉ាង​ហោច​ណាស់ ១០​លាន​ នាក់ ធ្វើឲ្យ​មាន​ការ​កើន​ឡើង​តម្រូវ​ការ​ត្រី និង​បណ្ដាល ​ឲ្យ​មាន​ បាតុភូត​ មួយ ​ដែល​អ្នក​វិទ្យាសាស្ត្រ​ ឲ្យ​ឈ្មោះ​ ថា «ការ​នេសាទ ​ត្រី​ ធ្លាក់​ចុះ» ដែល​ជា​លទ្ធផល​ ចំនួន​ ត្រី​ធំ​ ថយ​ចុះ និង​ជំនួស​ មក​វិញ​ ដោយ​ត្រី​ តូច​ៗ ដែល​មិន​អាច​ យក​ជា​ការ​ បាន។

លោក ធុយ រ៉ា អ្នកនេសាទ អាយុ ៤១ឆ្នាំ ដែល​ប្រើ​ ទូក​តូច ​ប្រកប​របរ​ នេសាទ និង​បង់​សំណាញ់ បាន​និយាយ ថា៖ «ប្រទេស ឡាវ​ គួរ តែ​ បញ្ឈប់​គម្រោង ​វារីអគ្គិសនី ពី​ព្រោះ វា​ ប៉ះ​ពាល់​ ធ្ងន់ធ្ងរ​ ដល់​ការ​ នេសាទ។  វារីអគ្គិសនី​ ទាំង​នោះ កំពុង ​រាំង​ត្រី​ មិន​ឲ្យ​ ទៅ​ពង​កូន នៅ​ខ្សែ​ទឹក​ ខាង​លើ​ទន្លេ​ បាន
»
លោក​បាន​និយាយ​ថា​បច្ចុប្បន្ន​នេះ រ​បរ​នេសាទ​មិន​កាក់​កប​ឡើយ ដោយ​សារកម្ពស់​ទឹក​ទាប​ជាង​ធម្មតា។ លោក រ៉ា បន្ថែម​ថា៖ «ឥឡូវ​នេះ​ខ្ញុំ​មិន​នេសាទ​ទេ គ្រាន់​តែ​ជួស​ជុល​ទូក​ប៉ុណ្ណោះ។

អ្នក​នេសាទ​ដូច​លោក ធុយ រ៉ា និង ហ៊ាន អ៊ូត អាយុ ៦៩​ ឆ្នាំ​ ក៏​មាន​ការ​បារម្ភ​ដូច​លោក ម៉ាន ម៉ាត់ ដែរ។ អ្នក​ទាំង​ពីរ​និយាយ​ថា​ពួក​គេ​ធ្លាប់​ចាប់​បាន​ត្រី ៣០០ គីឡូក្រាម​ក្នុងមួយថ្ងៃ ប៉ុន្តែ​ឥឡូវ​នេះ​បាន​ត្រឹម​តែ ២០ គីឡូ​ក្រាម​ប៉ុណ្ណោះ សម្រាប់​ថ្ងៃ​ណា​ហេង។
«ប្រាំ​ដង​ហើយ ដែល​ខ្ញុំ​ បង់​សំណាញ់ ​ព្រឹក​នេះ, ហើយ​ បាន​ត្រី​ តែ​ ប៉ុណ្ណឹង»  លោក ហ៊ាន អ៊ូត បាន​រៀប​រាប់ ស្រប​ពេល ​ដែល​ចង្អុល​ ទៅ​កាន់​ចៅ ​របស់​គាត់ ដែល​កំពុង ​យួរ​ត្រី​ បន្តិច​បន្តួច​ ល្មម​ទុក​ គ្រាន់​ធ្វើ​នុយ ​ប៉ុណ្ណោះ។
លោក​ បន្ថែម​ ថា៖ «ខ្ញុំ​ ក៏​បាន​ឮ មក​ថា, ឡាវ​ កំពុង​តែ​ សាង​សង់​ ទំនប់​ វារីអគ្គិសនី​ ទី៣ កាត់​ទន្លេ​ មេគង្គ។  តែ ​ប៉ុណ្ណឹង​ ចប់​ហើយ,​ គ្មាន​ ត្រី​ ទៀត​ទេ, ហើយ ​ចៅៗ​ របស់​ខ្ញុំ​ នឹង​ទៅ​ធ្វើ​អ្វី​ ផ្សេង ស្រប​ពេល ​ដែល​ពួក​គេ​ ទៅ​សាលា​រៀន»
យុទ្ធសាស្ត្រ​ របស់​ឡាវ
យ៉ាងណា ក៏ដោយ, រដ្ឋាភិបាល ​ទី​ក្រុង ​វៀងចន្ទន៍​ មិន​ខ្វល់ ឡើយ។  ឡាវ​ មាន​គម្រោង ​លក់ វារីអគ្គិសនី​ ឲ្យ​ទៅ​ប្រទេស​ ជិត​ខាង​ តាម​រយៈ​ ការ​សាង​សង់​ ទំនប់​ វារីអគ្គិសនី​ ជា​បន្ត​បន្ទាប់, សរុប​ ចំនួន ១១, កាត់​ ទន្លេ​មេគង្គ និង ១២៣ ទៀត ​ទូទាំង​ប្រទេស ក្នុង​ដំណើរ​ ឆ្ពោះ​ទៅ​កាន់​ ការ​ធ្វើ ​ឲ្យ​ប្រទេស ​ក្រីក្រ​ ដាច់​ស្រយាល​ មួយ​នេះ ក្លាយ​ជា «អាគុយ​ ប្រចាំ​ តំបន់ ​អាស៊ី»

ប្រទេស​ឡាវ​ក៏​ព្យាយាម​សម្រាល​ដល់​ការ​បារម្ភ​ពី​ការ​ញាស់​កូន​ត្រី ដោយ​កសាង​ផ្លូវ​ត្រី​ហែល ដើម្បី​ឲ្យ​ត្រី​អាច​ហែល​ទៅ​ពង​កូន​នៅ​ខ្សែ​ទឹក​ខាង​លើ​បាន។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ មិន​ជឿ​ថា​ការ​សាង​សង់ផ្លូវ​ត្រី​ហែល​នេះ​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ​លើក​ឡើង​ថា​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់។

ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ការ​ពឹង​ផ្អែក​យ៉ាង​ធំ​ធេង​ទៅ​លើ​ការ​ចិញ្ចឹម​ត្រី។
យោង​តាម​អត្រា​កំណើន​នៅ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​ស្ដី​ពី វប្បធម៌​ និង​ការ​ចាប់​ត្រី បាន​ឲ្យ​ដឹង​ថា កំណើន​វារីវប្បកម្ម​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ មាន​ការ​កើន​ឡើង​លឿន​ជាង​បី​ដង​នៃ​ល្បឿន​មធ្យម​ជា​សកល។ ទិន្នផល​នៃ​កសិដ្ឋាន​ចិញ្ចឹម​ត្រី បាន​ផ្ដល់​ផល​សរុប​ជា​ទឹកប្រាក់​ប្រមាណ ៥,៨ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១៥ កើន​ឡើង​ពី ៤,៨ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១០។ វា​មាន​ចំនួន​តិច​ជាង ១ពាន់លានដុល្លារ នៅ​ក្នុង​ឆ្នាំ ២០០៣។
ការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​នៅ​ផ្សារ​ត្រី​ក្នុង​ស្រុក​មួយ​កន្លែង​នៅ​ច្រាំង​ចំរេះ កន្លែង​ដែល​វារីវប្បកម្ម​កំពុង​រីក​ចម្រើន​ខ្លាំង ខណៈ​ពេល​ដែល​អ្នក​នេសាទ​តាម​បែប​ប្រពៃណី​កំពុង​ជួប​ការ​លំបាក៕





No comments:

Post a Comment