លោក កឹម សុខា និងលោក សម រង្សុី កាន់ដៃគ្នា កាលពីពេលកន្លងមក |
លោក សម រង្ស៊ី៖ នរណា កំពុង ប៉ុនប៉ង បំបែក សម រង្ស៊ី ពី កឹម សុខា គឺ កំពុង តែ យល់សប្តិ សុទ្ធសាធ
|
ប្រធាន គណបក្ស ប្រឆាំង លោក សម រង្ស៊ី ដែលកំពុង និទេសខ្លួន នៅក្រៅប្រទេស លើកឡើង ថា, អ្នក ដែលប៉ុនប៉ងបំបែក រូបលោកចេញ ពីលោក កឹម សុខា គឺ កំពុង តែ យល់សប្តិ សុទ្ធសាធ ខណៈលោក ហ៊ុន សែន ប្រកាស ថា, លោក កឹម សុខា គឺ ជាដៃគូសន្ទនា របស់លោក សម្រាប់ កិច្ចការងារ ប្រទេសជាតិ។
លោក សម រង្ស៊ី បានសរសេរ លើទំព័រ ហ្វេសប៊ុក របស់លោក កាលពីថ្ងៃ ទី១១ ឆ្នាំ២០១៦នេះ ថា, រូបលោក និងលោក កឹម សុខា មិនចាញ់ សម្លុតគេ និងមិន លក់ខ្លួន ឲ្យគេ នោះទេ។
លោក សរសេរ ថា៖ «សម រង្ស៊ី និង កឹម សុខា តំណាង ឲ្យកិត្តិយស និងសេចក្តីសង្ឃឹម របស់ ប្រជារាស្រ្តខ្មែរ។ កុលបុត្រខែ្មរ ទាំង២ នាក់នេះ បង្ហាញថា, នៅមាន កូនខ្មែរ ដ៏ឆ្នើម និងថ្លៃថ្នូរ ដែលដាច់ខាត មិនចាញ់ សម្លុតគេ និងមិន លក់ខ្លួន ឲ្យគេ។ នរណា ដែលកំពុង ប៉ុនប៉ងបំបែក សម រង្ស៊ី ពី កឹម សុខា គឺ កំពុងតែ យល់សប្តិ សុទ្ធសាធ។»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា គ្មានអ្នកណាប៉ុនប៉ងបំបែកបំបាក់លោក សម រង្ស៊ី និង កឹម សុខា នោះទេ។ លោកថា បើអ្នកទាំងពីរនោះបែកបាក់គ្នា គឺកើតឡើងដោយបុគ្គលខ្លួនឯងប៉ុណ្ណោះជាអ្នកធ្វើឲ្យបែកបាក់។
លោកបន្តថា ការដែលលោក សម រង្ស៊ី និទេសខ្លួននៅក្រៅប្រទេសមិនបានជួបលោក កឹម សុខា សព្វថ្ងៃនេះដោយសារលោក សម រង្ស៊ី ប្រព្រឹត្តិខុសច្បាប់។
លោកបន្ត ថា៖ «ចំពោះ សម រង្ស៊ី ដែលនិយាយ គណបក្សគាត់ បែកបាក់ ត្រូវ គេ បំបែកបំបាក់គាត់, គ្មាន នរណា គេ បំបែកបំបាក់ ទេ។ ដូច្នេះហើយ ខ្ញុំ យល់ឃើញ ថា, កន្លងទៅហើយ សភាពការណ៍ មកដល់ បច្ចុប្បន្ននេះ។ ការចុះខ្សោយ ឬការបែកបាក់ យ៉ាងណា មិនមែន អ្នកក្រៅ មកធ្វើអ្វី គាត់ទេ។ គឺ គាត់ ធ្វើខ្លួនឯង។ ករណីគាត់ ឃ្លាតឆ្ងាយ ទៅនៅ ក្រៅប្រទេសហ្នឹង គ្មាន អ្នកណា ធ្វើអី គាត់ទេ, គឺ គាត់ ធ្វើខ្លួនឯង។ គាត់ ប្រព្រឹត្តិ ល្មើសច្បាប់ ខ្លួនឯង។ គាត់ បរិហារកេរិ៍្តគេ, គាត់ និយាយ មិនទទួល ខុសត្រូវ។ ដល់អញ្ចឹងទៅ តុលាការ ធ្វើតាម នីតិវិធីច្បាប់។ គាត់ ខ្លាច ជាប់គុក, គាត់ រត់ខ្លួនឯង។»
កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦ ព្រះមហាក្សត្របានចេញព្រះរាជ្យក្រឹត្យលើកលែងទោសឲ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានការស្នើសុំពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ក្រោយមកនៅថ្ងៃទី៧ធ្នូលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងសភាថា លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ដែលទើបទទួលបានការលើកលែងទោសពីព្រះមហាក្សត្រនោះ គឺជាដៃគូសន្ទនារបស់លោកសម្រាប់កិច្ចការងារប្រទេសជាតិ ហើយត្រូវទាក់ទងគ្នាទៅវិញទៅមក។
ក្រោយ ពីផាត់លោក សម រង្ស៊ី ចោលហើយ ទៅចាប់ដៃគូ ជាមួយលោក កឹម សុខា នោះ ត្រូវ បានអ្នកវិភាគ មើលឃើញ ថា, គណបក្ស កាន់អំណាច កំពុង ប្រើយុទ្ធសាស្ត្រ ថ្មី ក្នុងការ បំបែកបំបាក់ មេដឹកនាំ គណបក្ស ប្រឆាំង ដែលធ្លាប់ ប្រកាស ថា ជាដៃគូ «ស្លាប់រស់» នឹងគ្នា នោះ៕
"As CNRP president, I remain Minority Leader (as specified in National Assembly's internal rules). My counterpart is Hun Sen," Sam Rainsy tweeted on Monday.
ReplyDelete------------
You are weak. You must show us that you are still in charge. Can you ask Kem Sokha to make some official statement to clarify the current arrangement and understanding?
I am tired of all of your odious statements ranging from:
_ Rainsy claimed "Kem Ley was planning to merge GDP into CNRP."
_ Rainsy said his Facebook post – titled “Hun Sen’s family behind the murder of Piseth Pelika”
http://www.phnompenhpost.com/national/rainsy-targets-pm-day-sokha-trial
....so on and so on.
------------
So, now with Kem Sokha in charge, he will stop all of Sam Rainsy's slandering! Good job!
http://www.khmertimeskh.com/news/32911/end-hun-sen-family-slander--says-cnrp/
Scam Rainsy, you must stop scamming. I am a search engine expert and can dig any scamming you did in the past to present to the people.
Anonymous10:20 AM is a Vietnamese dog eater named Drgunzet. Sometimes, this Vietnamese dog eater @Anonymous10:20 AM pretends to be a Cambodian poster to manipulate Cambodian supporters for CNRP and CPP, claiming everything that opposition leaders' faults and trying to make Cambodian supporters for CNRP and CPP to be confused and cause the break-up between CNRP leaders and supporters. This Vietnamese dog eater @Anonymous10:20 AM is dreaming about the failure of Cambodia and Cambodian people.
ReplyDeleteStop your stupid spamming will you? You are not adding anything good here.
Delete