![]() |
| លោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក) |
កិច្ចសន្ទនា បែកធ្លាយ បង្ហាញថា, លោក ហ៊ុន សែន ផ្ដល់លុយ ៦០ម៉ឺន ដុល្លារ ដល់កញ្ញា ធី សុវណ្ណថា
| ៣០ វិច្ឆិកា ២០១៦ក្នុងសារ សន្ទនា ដ៏វែងនោះ, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ ទៅកញ្ញា ធី សុវណ្ណថា ឲ្យទៅ ទទួលប្រាក់ ចំនួន ២០ម៉ឺន ដុល្លារ ពីលោក ហូ សុធី សម្រាប់ ទិញសម្ភារៈ Facebook។
ក្នុងសារសន្ទនាបន្តបន្ទាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅកញ្ញា ធី សុវណ្ណថា បន្ថែមទៀតថា ប្រសិនបើចៅត្រូវការទុនទុកក្នុងហើយ តានឹងបញ្ជូនបន្ថែម ៦០ម៉ឺនដុល្លារទៀត។
កញ្ញ ធី សុវណ្ណថា បានឆ្លើយតបទៅវិញថា រូបគេបានទទួលប្រាក់ ៥០ម៉ឺនដុល្លាររួចរាល់ហើយ ដោយប្រាក់ ៣០ម៉ឺនដុល្លារដាក់ក្នុងធនាគារ៣ និង២០ម៉ឺនដុល្លារទៀតរក្សាទុកក្នុងទូដែកសម្រាប់ទុកប្រើបន្ទាន់ រៀបចំកាមេរ៉ាសុវត្ថិភាព ទ្វារសុវត្ថិភាព និងអង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា លោកទុកចិត្តលើការរៀបចំរបស់កញ្ញា ធី សុវណ្ណថា ចំពោះការរក្សាការសម្ងាត់នៃប្រភពថវិកាទាំងនោះ។
កញ្ញា ធី សុវណ្ណថា បានបើកដំណើរការអង្គការសប្បុរសមួយនៅក្នុងឆ្នាំនេះ ដោយអះអាងថា មូលនីធិសម្រាប់អង្គការមួយនេះ បានមកពីក្រៅប្រទេស។
ទាក់ទងការសន្ទនានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកទុកឲ្យអ្នកសារព័ត៌មានជាអ្នកវិនិច្ឆ័យថា ជាពិតឬមិនមែន ព្រោះថាលោកមិនមែនជាអ្នកនៅក្នុងរឿងនេះ។
ទោះជាយ៉ាងណា កាលពីបែកធ្លាយការសន្ទនារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កាលពីថ្ងៃអាទិត្យ លោក សុខ ឥសាន ទទួលស្គាល់ថាជាការពិត ដោយថាបញ្ហានេះមកពីមានការដោះដូរទូរសព្ទ។
VOD នៅមិនទាន់អាចទាក់ទងសុំការឆ្លើយបំភ្លឺពី កញ្ញា ធី សុវណ្ណថា បាននៅទ្បើយទេ៕

Grandpa + grand daughter = new baby + $600,000.
ReplyDeleteLet me put it this way, had Hanoi not installed Traitor Hun Sen as its
ReplyDeletethird-hand in Cambodia, all these side shows would never have happened.
The leaked conversation is fake, just another typical lie from the opposition.
ReplyDelete