Paris Peace Accords 23 Oct. 1991

Thursday, December 1, 2016

កិច្ច​សន្ទនា​ បែក​ធ្លាយ​ បង្ហាញ​ថា, លោក ហ៊ុន សែន ផ្ដល់​លុយ ​៦០​ម៉ឺន ​ដុល្លារ​ ដល់​កញ្ញា ធី សុវណ្ណថា | Leaked conversation revealed Hun Sen gives $600,000 to Thy Sovantha

លោក ហ៊ុន ​សែន និងកញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក)

កិច្ច​សន្ទនា​ បែក​ធ្លាយ​ បង្ហាញ​ថា, លោក ហ៊ុន សែន ផ្ដល់​លុយ ​៦០​ម៉ឺន ​ដុល្លារ​ ដល់​កញ្ញា ធី សុវណ្ណថា

 | ៣០ វិច្ឆិកា ២០១៦​

នៅក្នុង កិច្ចសន្ទនា តាមបណ្ដាញ សង្គម Line, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ ថវិកា ចំនួន ៦០ម៉ឺន ដុល្លារ ទៅកញ្ញា ធី សុវណ្ណថា ដែលជាផ្នែកមួយ នៃការ រៀបចំ ផែនការ បំបែក គណបក្ស សង្គ្រោះជាតិ របស់លោក កឹម សុខា និងលោក សម រង្ស៊ី

ក្នុងសារ សន្ទនា ដ៏វែងនោះ, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ ទៅកញ្ញា ធី សុវណ្ណថា ឲ្យទៅ ទទួលប្រាក់ ចំនួន ២០ម៉ឺន ដុល្លារ  ពីលោក ហូ សុធី សម្រាប់ ទិញសម្ភារៈ Facebook។


ក្នុងសារសន្ទនាបន្តបន្ទាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅកញ្ញា ធី សុវណ្ណថា បន្ថែមទៀតថា ប្រសិនបើចៅត្រូវការទុនទុកក្នុងហើយ តានឹងបញ្ជូនបន្ថែម ៦០ម៉ឺនដុល្លារទៀត។

កញ្ញ ធី សុវណ្ណថា បានឆ្លើយតបទៅវិញថា រូបគេបានទទួលប្រាក់ ៥០ម៉ឺនដុល្លាររួចរាល់ហើយ ដោយប្រាក់ ៣០ម៉ឺនដុល្លារដាក់ក្នុងធនាគារ៣ និង២០ម៉ឺនដុល្លារទៀតរក្សាទុកក្នុងទូដែកសម្រាប់ទុកប្រើបន្ទាន់ រៀបចំកាមេរ៉ាសុវត្ថិភាព ទ្វារសុវត្ថិភាព និងអង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា លោកទុកចិត្តលើការរៀបចំរបស់កញ្ញា ធី សុវណ្ណថា ចំពោះការរក្សាការសម្ងាត់នៃប្រភពថវិកាទាំងនោះ។

កញ្ញា ធី សុវណ្ណថា បានបើកដំណើរការអង្គការសប្បុរសមួយនៅក្នុងឆ្នាំនេះ ដោយអះអាងថា មូលនីធិសម្រាប់អង្គការមួយនេះ បានមកពីក្រៅប្រទេស។

ទាក់ទងការសន្ទនានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកទុកឲ្យអ្នកសារព័ត៌មានជាអ្នកវិនិច្ឆ័យថា ជាពិតឬមិនមែន ព្រោះថាលោកមិនមែនជាអ្នកនៅក្នុងរឿងនេះ។

ទោះជាយ៉ាងណា កាលពីបែកធ្លាយការសន្ទនារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កាលពីថ្ងៃអាទិត្យ លោក សុខ ឥសាន ទទួលស្គាល់ថាជាការពិត ដោយថាបញ្ហានេះមកពីមានការដោះដូរទូរសព្ទ។

VOD នៅមិនទាន់អាចទាក់ទងសុំការឆ្លើយបំភ្លឺពី កញ្ញា ធី សុវណ្ណថា បាននៅទ្បើយទេ៕

3 comments:

  1. Anonymous5:26 AM

    Grandpa + grand daughter = new baby + $600,000.

    ReplyDelete
  2. Anonymous3:36 PM

    Let me put it this way, had Hanoi not installed Traitor Hun Sen as its
    third-hand in Cambodia, all these side shows would never have happened.

    ReplyDelete
  3. Anonymous9:23 AM

    The leaked conversation is fake, just another typical lie from the opposition.

    ReplyDelete