មេឃុំគណបក្សប្រឆាំងលោក ស៊ាង ចែត (រូបកណ្ដាលលើកដៃ) ពេលចេញពីពន្ធនាគារព្រៃស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។ RFA/Cheu Sideth |
មេឃុំ គណបក្ស ប្រឆាំង លោក ស៊ាង ចែត ត្រូវ បានដោះលែង ពីពន្ធនាគារ
RFA | ៨ ធ្នូ ២០១៦
មេឃុំគណបក្សប្រឆាំងលោក ស៊ាង ចែត ដែលរងការផ្ដន្ទាទោស៥ឆ្នាំ ករណីអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ត្រូវបានដោះលែងពីពន្ធនាគារហើយនៅព្រឹកថ្ងៃទី៨ ធ្នូ ក្រោយពីព្រះមហាក្សត្រព្រះរាជទានលើកលែងទោសកាលពីថ្ងៃទី៧ ធ្នូ។
នៅថ្ងៃនេះដែរ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងតំណាងរាស្ត្រគណបក្សប្រឆាំង រួមនឹងសកម្មជនបក្សនេះមួយចំនួន ទៅទទួលដំណើរលោក ស៊ាង ចែត ក្រោយពីសួរសុខទុក្ខមន្ត្រីបក្សនេះដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
ការលើកលែងទោសមេឃុំរូបនេះ ក្រោយពីលោក កឹម សុខា ជួបចរចាសម្ងាត់ជាមួយមេដឹកនាំគណបក្សកាន់អំណាចនារដ្ឋសភា កាលពីថ្ងៃទី៧ ខែធ្នូ ហើយធ្វើឡើងតែ៣ថ្ងៃប៉ុណ្ណោះ ក្រោយពីសាលក្រមរបស់តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសលោក ស៊ាង ចែត ដាក់ពន្ធនាគារ ៥ឆ្នាំកាលថ្ងៃទី៥ ខែធ្នូ ពីបទសូកប៉ាន់សាក្សីក្នុងសំណុំរឿងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
No comments:
Post a Comment