Paris Peace Accords 23 Oct. 1991

Wednesday, December 28, 2016

[Vietnamization: border] សម រង្ស៊ី / Sam Rainsy: បទឧក្រិដ្ឋ ហ្វេសប៊ុក? A Facebook crime?

Image may contain: 2 people, people standing and text

២៧ ធ្នូ ២០១៦ / 27 December 2016
បទឧក្រិដ្ឋ ហ្វេសប៊ុក? A Facebook crime?
ថ្ងៃទី ២៧ ធ្នូ ២០១៦ នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ ដើម្បីផ្តន្ទាទោសមកលើរូបខ្ញុំ (សម រង្ស៊ី) និងយុវជន ២ នាក់ គឺលោក អ៊ឹង ជុងលាង (អាយុ ២១ ឆ្នាំ) និងលោក សម្បត្តិ សត្យា (អាយុ ២៦ ឆ្នាំ) ជាជំនួយការក្នុងក្រុមការងារដែលគ្រប់គ្រងទំព័រ Facebook របស់ខ្ញុំ។  សូម បញ្ជាក់ ថា, ខ្ញុំ មានសហការី ជាច្រើននាក់ទៀត ដែលជួយរៀបចំទំព័រ Facebook របស់ខ្ញុំនេះ។
បន្ទាប់ពីតុលាការអាយ៉ង នៅទីក្រុងភ្នំពេញ បានកាត់ទោសលោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ កាលពីថ្ងៃ ៧ វិច្ឆិកា ២០១៦ ឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំ ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (គួរឲ្យអស់សំណើច!) តុលាការដដែលនេះ ក៏បានធ្វើការចោទប្រកាន់មកលើពួកយើងទាំង ៣ នាក់ (សម រង្ស៊ី, អ៊ឹង ជុងលាង និង សម្បត្តិ សត្យា) ពីបទសមគំនិតក្នុងអ្វីដែលគេចាត់ទុកថាជាបទល្មើស ទាំង ៣ មុខខាងលើនេះ។
តុលាការអាយ៉ងនេះ ចាំតែធ្វើការចោទប្រកាន់តាមបញ្ជាអ្នកដឹកនាំនយោបាយ ដែលចង់កម្ចាត់គូប្រកួតរបស់ខ្លួន។ រឿងនេះ ជារឿងនយោបាយសុទ្ធសាធ ហើយអ្នកដែលធ្វើការចោទប្រកាន់នោះ មិនសំអាងលើការពិតមួយដ៏សំខាន់ ដែលគេធ្វើមិនដឹងមិនលឺ។ ការពិតនោះ គឺអ្វីដែលលោក ហុង សុខហួរ បានយកមកបង្ហាញតាមទំព័រ Facebook របស់ខ្ញុំ កាលពីថ្ងៃ ១១ សីហា ២០១៥ នោះ គឺជាឯកសារ ដែលមានការបកប្រែខុសមួយពាក្យពីភាសាខ្មែរ ទៅភាសាអង់គ្លេស ហើយពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ។ ពាក្យនោះ គឺពាក្យ "កំណត់ឡើងវិញ" ឬ "Redefine" ដែលគេបានបកប្រែត្រឡប់ត្រឡិន ទៅជាពាក្យ "រំលាយ" ឬ "Dissolve"។ ឯកសារដែលមានការបកប្រែខុសមួយពាក្យនេះ មិនមែនលោក ហុង សុខហួរ បានប្រឌិត ឬកែច្នៃខ្លួនគាត់ទេ តែឯកសារនេះ ត្រូវបានគេផ្សព្វផ្សាយទាំងស្រុងតាមប្រព័ន្ធអុីនធើណេត (Internet) តាំងពីយូរឆ្នាំ មុនលោក ហុង សុខហួរ ទៅទៀត www.worldkhmerradioonline.comhttp://www.worldkhmerradioonline.com/…/03/traity-197918feb.… ។ តើហេតុអ្វីបានជាតុលាការអាយ៉ង និងអ្នកដឹកនាំនយោបាយនៅប្រទេសកម្ពុជាសព្វថ្ងៃ មិនទៅរករឿងអង្គការ និងក្រុមផ្សេងៗ នៅក្រៅប្រទេស ដែលគេបានបង្ហោះទូទាំងពិភពលោក តាំងពីយូរយារណាស់មកហើយ នូវឯកសារដែលលោក ហុង សុខហួរ ទើបតែបានយកមកបង្ហោះ តាមក្រោយគេនេះ? តុលាការអាយ៉ងគួរដឹងថា ទំព័រ Facebook នីមួយៗ ដូចជាទំព័រ Facebook របស់ខ្ញុំ មានអ្នកគ្រប់គ្រង និងអ្នកចាត់ចែងជាច្រើនរូប ដែលមានសិទ្ធិបង្ហោះព័ត៌មាន និងយោបល់ផ្សេងៗ។
នរណាក៏អាចកត់សម្គាល់បានដែរថា តាំងពីទំព័រ Facebook របស់ខ្ញុំ ត្រូវបានបង្កើត ៤-៥ ឆ្នាំមកហើយ មានដំណឹង និងការអត្ថាធិប្បាយជាច្រើន ជារៀងរាល់ថ្ងៃ ទាក់ទងទៅនឹងព្រឹត្តិការណ៍កើតឡើងនៅប្រទេសកម្ពុជា ដែលត្រូវបានបង្ហោះ ដោយសហការីរបស់ខ្ញុំជាច្រើនរូប ចេញពីប្រទេសកម្ពុជាផ្ទាល់តែម្តង ទោះជាខ្ញុំកំពុងស្ថិតនៅក្រៅប្រទេសក៏ដោយ តែខ្ញុំផ្តល់សិទ្ធិសេរីភាពឲ្យសហការីរបស់ខ្ញុំ បង្ហោះព័ត៌មាន និងការអត្ថាធិប្បាយទាំងនោះ លើទំព័រ Facebook របស់ខ្ញុំ។ នៅថ្ងៃ ១១ សីហា ២០១៥ នៅពេលដែលលោក ហុង សុខហួរ បង្ហោះឯកសារដូចបានបញ្ជាក់ពីខាងលើ ខ្ញុំកំពុងតែធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិកឯណោះ ហើយទាល់តែថ្ងៃ ១៦ សីហា ២០១៥ ទើបខ្ញុំបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនបានពាក់ព័ន្ធអ្វី ក្នុងការបង្ហោះឯកសារនេះ៕

Today, 27 December 2016, the Kangaroo Court in Phnom Penh will prosecute two young colleagues of mine: Ueng Chong Leang, 21, and Sombath Satya, 25, and myself for an alleged Facebook crime. On 7 November 2016, opposition Senator Hong Sok Hour was sentenced to seven years in prison by the same Court for posting on my Facebook page on 11 August 2015 a border-related document that had one word mistranslated from Khmer to English and from English back to Khmer, with the verb "redefine" becoming "dissolve". Only because of this mistranslated word, Hong Sok Hour was accused of "forging a public document," "making use of a forged public document" and "inciting the public so as to create troubles and threaten public order." Now, my two young colleagues -- who are members of my Facebook team -- and myself are accused of being "accomplices" of Senator Hong Sok Hour.
The Phnom Penh Kangaroo Court doesn't want to know and to take into account the fact that the very document posted by Hong Sok Hour on 11 August 2015 with its mistranslated word had circulated on the Internet since March 2013 and the Cambodian authorities had not said anything about it and the US-based website that had posted it first.www.worldkhmerradioonline.comhttp://www.worldkhmerradioonline.com/…/03/traity-197918feb.…
The Kangaroo Court should also know that any Facebook pages targeting a vast audience generally have many administrators and editors who have the right to post news and views like what Hong Sok Hour did on my page.
Everybody can notice that since the launch of my Facebook page four to five years ago, there have been everyday many news and comments related to events happening in Cambodia that were posted directly from Cambodia by many colleagues of mine working on the spot. Even though I am abroad doing something else I always allow my colleagues to post any relevant news and comments on my Facebook page.
When Hong Sok Hour's incriminated document was posted -- and deleted a few hours later -- on 11 August 2015, I was traveling in the USA and came back to Cambodia only five days later without having been personally involved in the concerned post.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

4 comments:

  1. Anonymous9:36 AM

    Scam Rainsy mistranslated Cambodian court into Kangaroo court. Hehehe....

    ReplyDelete
    Replies
    1. Anonymous2:01 PM

      Yes, you are the one who scams and spams on the Internet and spreads the lies all over the Internet. I am sure you will be hacked and then located where you live or operate computers.

      Delete
    2. Anonymous9:57 AM

      I am a computer scientist and also a search engine expert for the US government project before. I knew all about the network surveillance and monitoring.

      So, how can you folks, low-tech/uneducated losers can track me?

      For example, I only use free internet access at random locations on an unknown, blank PC which has no trace to me???

      Delete
    3. Anonymous9:59 AM

      At best you can tell the gateway my IP connection originate from. So, you can guess the town I am living in, but that's about it.

      But then again...I could have remote log-in onto one of the free proxy then connect from there. lol...

      Delete