Paris Peace Accords 23 Oct. 1991

Tuesday, January 3, 2017

សង្គម​ស៊ីវិល​ ធ្វើ​ពិធី រំឭក​ខួប​ ៣​ឆ្នាំ​ នៃ​ព្រឹត្តិការណ៍​ បាញ់​សម្លាប់​ កម្មករ ​នៅ​ផ្លូវ ​វ៉េងស្រេង | Civil society commemorates 3 year anniversary of deaths at Veng Sreng Blvd.

សង្គម​ស៊ីវិល និង​គ្រួសារ​ជន​រងគ្រោះ ធ្វើ​ពិធី​រំឭក​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​៣​ឆ្នាំ​មុន នា​ផ្ទះ​សាមគ្គី ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ នៅ​​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth
សង្គម​ស៊ីវិល និង​គ្រួសារ​ជន​រងគ្រោះ ធ្វើ​ពិធី​រំឭក​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​៣​ឆ្នាំ​មុន នា​ផ្ទះ​សាមគ្គី ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ នៅ​​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth

សង្គម​ស៊ីវិល​ ធ្វើ​ពិធី រំឭក​ខួប​ ៣​ឆ្នាំ​ នៃ​ព្រឹត្តិការណ៍​ បាញ់​សម្លាប់​ កម្មករ ​នៅ​ផ្លូវ ​វ៉េងស្រេង

RFA / វិទ្យុ អាស៊ី សេរី | ៣ មករា ២០១៧

 

សង្គម​ស៊ីវិល និង​គ្រួសារ​ ជន​រងគ្រោះ ធ្វើ​ពិធី រំឭក ​ព្រឹត្តិការណ៍​ បាញ់​សម្លាប់ ​កម្មករ​ នៅ​ផ្លូវ​ វ៉េងស្រេង កាល​ពី​ ៣​ឆ្នាំ​ មុន នៅ​ព្រឹក​ថ្ងៃ​ ទី​៣ មករា នា​ផ្ទះ​ សាមគ្គី ស្ថិត​នៅភូមិ ​ត្រពាំង​ឈូក សង្កាត់​ ទឹកថ្លា ខណ្ឌ​ សែនសុខ។

ពិធី​រំឭក​នេះ ​ក្រុម​អ្នក​ចូលរួម នៅ​តែ​ ទាមទារ​ យុត្តិធម៌​ សម្រាប់ ពួកគេ និង​ជនរងគ្រោះ​ ដែល​បាន​ បាត់​បង់ ជីវិត​ ដោយសារ​ ការ​បាញ់​ប្រហារ, ហើយ​ អះអាង ​ថា, ពួកគេ​ គ្មាន កំហុស​ឡើយ


កាល​ពី​ថ្ងៃ២ និងទី៣ ខែមករា ឆ្នាំ​២០១៤ មាន​ព្រឹត្តិការណ៍​បង្ក្រាប​លើ​កម្មករ​នៅ​ក្បែរ​រោងចក្រ​យ៉ាក​ជីន (Yakjin) ស្ថិត​នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ ក្នុង​ពេល​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ។ ការ​បង្ក្រាប​ពេល​នោះ បាន​បណ្ដាល​ឲ្យ​កម្មករ​ចំនួន ៤​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ម្នាក់​បាត់​ខ្លួន និង​មនុស្ស​ជិត ៤០​នាក់​របួស។

ក្រៅ​ពី​មាន​អ្នក​ស្លាប់ និង​របួស ក៏​មាន​កម្មករ និង​សកម្មជន​សិទ្ធិ​មនុស្ស ២៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​រយៈ។

ចំពោះ​ការ​បាញ់​សម្លាប់ និង​ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រិះគន់​យ៉ាង​ខ្លាំង ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្វែង​រក​មុខ​ជន​ទទួល​ខុស​ត្រូវ​លើ​ការ​បាញ់​សម្លាប់​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​មក​ផ្ដន្ទាទោស​តាម​ច្បាប់

No comments:

Post a Comment