Paris Peace Accords 23 Oct. 1991

Saturday, January 28, 2017

[Demographic Vietnamization] គ.ជ.ប. ​បញ្ជូន​ឈ្មោះ ​អ្នក​បោះ​ឆ្នោត ​ជិត​ ២,៥០០​នាក់​ ឲ្យ​ក្រសួង​ មហាផ្ទៃ​ ពិនិត្យ | NEC sent almost 2,500 names to Interior Ministry for investigation

ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។
ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។
RFA/Phann Yasy

គ.ជ.ប. ​បញ្ជូន​ឈ្មោះ ​អ្នក​បោះ​ឆ្នោត ​ជិត​ ២,៥០០​នាក់​ ឲ្យ​ក្រសួង​ មហាផ្ទៃ​ ពិនិត្យ

RFA / វិទ្យុ អាស៊ី សេរី | ២៧ មករា ២០១៧


គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត (គ.ជ.ប.) បាន​សម្រេច​ បញ្ជូន​ឈ្មោះ​ អ្នក​បោះ​ឆ្នោត នៅ​ក្នុង​បញ្ជី​ ឈ្មោះ​ ដំបូង​ ជិត ២,៥០០​ នាក់ ដែល​រង​ការ​ ចោទ​ប្រកាន់​ ថា, ឈ្មោះ ​ទាំង​នោះ​ មាន​ភាព​ [មិន]ប្រក្រតី​ ទៅ​ក្រសួង​ មហាផ្ទៃ ដើម្បី​ ពិនិត្យ និង​ស្រាវជ្រាវ។  ឆ្លើយ​តប​ សំណើ​នេះ អ្នក​នាំ​ពាក្យ​ ក្រសួង​ មហាផ្ទៃ ឲ្យ​ដឹង​ ថា, ក្រសួង​ កំពុង​ សិក្សា​ លើ​សំណុំរឿង ​ទាំង​នេះ​ ម្ដង​មួយ​ ករណី មុន​ឈាន​ ដល់​បើក​ ការ​ស្រាវជ្រាវ​ ដល់​ទី​កន្លែង។


អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់​ថា ក្នុង​ចំណោម​ឈ្មោះ​ជិត ២.៥០០​នាក់ ដែល គ.ជ.ប បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ គឺ​ជា​ឈ្មោះ​សរុប​ទាំង​អស់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​គណបក្ស​នយោបាយ និង​ពលរដ្ឋ​ប្ដឹង​មក គ.ជ.ប ដែល​ទាមទារ​ឲ្យ​លុប​ឈ្មោះ​ទាំង​នោះ​​ចោល​ពី​បញ្ជី​បោះឆ្នោត​ដំបូង​ទាំង ១៧៣​បណ្ដឹង។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ បាន​ឆ្លើយ​តប​មក គ.ជ.ប ជា​បន្តបន្ទាប់ តាម​រយៈ​លិខិត​ដែល​ករណី​ខ្លះ​រក​ឃើញ​ថា ឈ្មោះ​ទាំង​នោះ​មាន​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដែល​ត្រឹមត្រូវ និង​ករណី​ផ្សេង​ទៀត តម្រូវ​ឲ្យ​ក្រសួង​មហាផ្ទៃ ត្រូវ​ចុះ​ស្រាវជ្រាវ​ដល់​ទី​កន្លែង។

​លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ទៀត​ថា ក្រសួង​មហាផ្ទៃ ថែម​ទាំង​បាន​ផ្ដល់​ឈ្មោះ​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ថ្មី ឬ​ហៅ​ថា អត្តសញ្ញាណប័ណ្ណ​មាន​ស៊ីម​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជាង ៦​លាន​នាក់ ដើម្បី​ឲ្យ​ពិនិត្យ​រក​មើល​ឈ្មោះ និង​សម្រួល​ការ​បោះឆ្នោត។
​ក្នុង​ចំណោម​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​ជាង ១៧០​ករណី ដែល​ដើម​បណ្ដឹង​ភាគ​ច្រើន​ជា​ពលរដ្ឋ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​មក គ.ជ.ប ចោទ​ប្រកាន់​ជនបរទេស ឬ​ជា​ជនជាតិ​វៀតណាម ជិត ២.៥០០​នាក់  ដែល​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​ពាក់ព័ន្ធ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​រហូត​អាច​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ.ជ.ប សម្រេច​រក្សា​ឈ្មោះ​ពួកគេ​ទាំង​អស់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដដែល ក្រោយ​ពេល​បើក​សវនាការ​អស់​រយៈ ១០​ថ្ងៃ​រួច​មក។ ស្រប​ពេល​នោះ​ដែរ ស្ថាប័ន​បោះឆ្នោត​ថ្មី​នេះ បើក​ផ្លូវ​ឲ្យ​ដើម​បណ្ដឹង​ប្ដឹង​ទាស់​ការ​សម្រេច​របស់ គ.ជ.ប ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ពិនិត្យ​ឈ្មោះ​ទាំង​នោះ​រួច​ហើយ រក​ឃើញ​ថា មាន​ឈ្មោះ​ខ្លះ​ត្រឹមត្រូវ​តាម​ទិន្នន័យ​របស់​ក្រសួង​មហាផ្ទៃ ហើយ​ក៏​មាន​ឈ្មោះ​ផ្សេង​ទៀត​ទាមទារ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​បន្ថែម។ លោក​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​ក្រសួង​មហាផ្ទៃ ទទួល​បាន​ពាក្យ​បណ្ដឹង​ពី គ.ជ.ប ក្រុម​ការងារ​លោក​កំពុង​ធ្វើ​ស្រាវជ្រាវ​ករណី​មួយៗ ដែល​ត្រូវ​ការ​ពេល​វេលា​មួយ​សមរម្យ​ដើម្បី​សិក្សា និង​ចុះ​ទៅ​ដល់​ទី​កន្លែង។ យ៉ាង​ណា​ក៏ដោយ​ចុះ លោក ខៀវ សុភ័គ មិន​ទាន់​ប្រាប់​ពី​វេលា​ជាក់លាក់​នៃ​ការ​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​នៅ​ឡើយ​ទេ។

ស្រដៀង​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ញើ​ជូន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ស៊ិក ប៊ុនហុក កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ឈ្មោះ ១៥២ ដែល​ស្នើ​ឲ្យ​ត្រួតពិនិត្យ​រក​ឃើញ​ថា អត្តសញ្ញាណប័ណ្ណ​ចំនួន ២៧ តម្រូវ​ឲ្យ​មន្ត្រី​ត្រូវ​ចុះ​ស្រាវជ្រាវ​ដល់​ទី​តាំង​ផ្ទាល់។

ចំណែក​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​កិច្ចការ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុធារី ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី កាល​ពី​ថ្មីៗ​នេះ អ្នកស្រី​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ផ្ដល់ និង​អ្នក​ទទួល ប្រសិនបើ​រក​ឃើញ​ថា ការ​ផ្ដល់​ឯកសារ ការ​ផ្ដល់​សញ្ជាតិ និង​អត្តសញ្ញាណប័ណ្ណ​ដល់​ជនបរទេស ឬ​ជនជាតិ​វៀតណាម មិន​ត្រឹមត្រូវ​តាម​ច្បាប់។

​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថា ក្រសួង​មិន​លើក​លែង​ឲ្យ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ទេ ព្រោះ​កម្ពុជា មាន​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ៕





No comments:

Post a Comment