២៧ មករា ២០១៧ / 27 January 2017
ផែនការ ក៥
ផែនការ ក៥ ក្នុងទស្សវត្សរ៍ ឆ្នាំ១៩៨០ គឺ ជាយុទ្ធសាស្ត្រ របស់ វៀតណាម ដើម្បី សម្លាប់ ពលរដ្ឋខ្មែរ បន្ត ក្រោយពី របប ខ្មែរក្រហម ប៉ុល ពត។ វៀតណាម បានបន្ត ខ្ចីដៃខ្មែរ សម្លាប់ខ្មែរ ដោយគ្រាន់តែ ប្តូរថ្នាក់ដឹកនាំ នៃប្រទេស កម្ពុជា ដែលគេ បានបន្តុប តែប៉ុណ្ណោះ។
សូម អានការរំលឹក ពីប្រវត្តិសាស្ត្រ ស្តីពី ផែនការ ក៥ នេះ ដោយចុច៖ http://tinyurl.com/h7lqprs
ថ្នាក់ដឹកនាំ «សាធារណរដ្ឋ ប្រជាមានិត កម្ពុជា» ដែលបន្តុប ដោយវៀតណាម, ហើយ ដែលបាន អនុវត្ត ផែនការ ក៥ នេះ តាមបញ្ជាយួន មានជាអាទិិ៍៖ លោក ប៊ូ ថង (ក្នុងឋានៈ ពេលនោះ ជារដ្ឋមន្ត្រី ក្រសួង ការពារជាតិ), លោក ហ៊ុន សែន (ក្នុងឋានៈ ពេលនោះ ជាអគ្គលេខាធិការ គណបក្ស ប្រជាជន បដិវត្តន៍ កម្ពុជា និងជានាយករដ្ឋមន្ត្រី), និងលោក ហេង សំរិន (ក្នុងឋានៈ ពេលនោះ ជាប្រមុខរដ្ឋ)។ ឥស្សរជន ទាំង៣ រូបនេះ នឹងត្រូវ ប្រឈមមុខ ថ្ងៃណាមួយ ពីការចោទប្រកាន់ ថា បានប្រព្រឹត្ត ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ ដោយសារតែ ផែនការ ក៥ នេះ ជាការ កែនពលរដ្ឋ ស្លូតត្រង់ ដោយបង្ខំ ឲ្យទៅស្លាប់ រាប់ម៉ឺន រាប់សែននាក់ ដូចកាល ពីសម័យ ប៉ុល ពត អញ្ចឹងដែរ។
ខាងក្រោមនេះ ជាព័ត៌មាន ខ្លះៗ ស្តីពី ផែនការ ក៥ ផ្តល់ដោយ ជនរងគ្រោះ, គ្រួសារ ជនរងគ្រោះ, និងសាក្សី តាមរយៈ ទំព័រ Facebook របស់ខ្ញុំ ថ្មីៗនេះ។
1. Seng Pisey៖ កាលនោះ ខ្ញុំ នៅតូច មិនដឹង ថា «ក៥» ជាអ្វីទេ, តែ នៅចាំ ទិដ្ឋភាព ពេលពួកឪពុកខ្ញុំ និងពូៗ ក្នុងភូមិ ឡើងឡាន ដំរីទឹក (ឡានទាហាន) ដោយទឹកមុខ ក្រៀមក្រំ។ ខ្ញុំ ដឹងថា, ក៥ ជាអ្វី នៅពេលខ្ញុំ បានអាន សៀវភៅ ដែលសរសេរ ដោយលោកអ៊ុំ ប៉ែន សុវណ្ណ។ ពេលឪពុកខ្ញុំ ត្រឡប់ មកវិញ គឺ សល់តែ ស្បែកដណ្តប់ឆ្អឹង ស្លេកស្លាំង ដូចសាកសព អញ្ចឹង ដោយសារ ជំងឺ គ្រុនចាញ់។ គួរ ឲ្យស្តាយ កូនខ្មែរ មួយចំនួនធំ មិនដឹង អំពី ផែនការ ក៥ នេះ ថា, គេ ធ្វើឡើង ក្នុងគោលបំណង អ្វី។
2. Vann Savuth៖ ពេលនោះ ប៉ា របស់ខ្ញុំ ក៏ត្រូវ បានគេ បញ្ជូនទៅ ក៥ ដែរ, ហើយ ម្តាយ របស់ខ្ញុំ សរសៃ ខ្ចីទៀត។ ឥតមាន នរណា រកស៊ី ចិញ្ចឹមគ្រួសារ, ម្តាយខ្ញុំ ក៏ប្រឹង ធាក់កង់ លក់បន្លែ ត្រសក់ ទាំងសរសៃខ្ចី ដើម្បី ចិញ្ចឹមពួកខ្ញុំ ទម្រាំតែ ប៉ា ត្រឡប់ មកពី ក៥ វិញ។
3. Chin Yeth៖ ខ្ញុំ បានបាត់បង់ បងម្នាក់ដែរ។ កាលនោះ ពួកទាហាន ចាប់យកទៅ ធ្វើទាហាន, ទៅបាត់ រហូត មិនត្រឡប់ ក្នុងចន្លោះឆ្នាំ ១៩៨៨។
4. Frenke Chorn៖ ឪពុកខ្ញុំ ក៏បាន ចូលរួម ក្នុង ក៥ នោះដែរ, តែ សំណាងគាត់ មិនមាន របួស ឬស្លាកស្នាម អ្វីឡើយ។ តែ គ្រាន់តែ រាល់ថ្ងៃ គាត់ មានជំងឺ ជាប់ខ្លន ដោយបន្សល់ ពីសង្គ្រាម។
5. បូ រិន៖ មែនហើយ ខ្ញុំ សាក្សីផ្ទាល់ ព្រោះ ខ្ញុំ ធ្លាប់បាន ឆ្លងកាត់ ជំនាន់នោះ គឺ យួន វាជាអ្នក បញ្ជាសុទ្ធសាធ។ វា ឲ្យខ្មែរយើង ទៅងាប់ សុទ្ធសាធ។ ខ្ញុំ សល់ពីស្លាប់ កាលពី សម័យនោះ។
6. ជុំ និវឌ្ឍន៍៖ បងប្រុសខ្ញុំ ធ្វើទាហាន។ គាត់ ក៏បាន ពលី ជីវិត ក៏ព្រោះ ផែនការ ក៥ នេះ។
7. Kimsan Ang៖ បងប្អូន ជីដូនមួយខ្ញុំ ស្លាប់ ២នាក់; ម្នាក់ គ្រុនចាញ់, ម្នាក់ ជាន់មីនផ្ទុះ។
8. 강중학៖ ជីតា របស់ខ្ញុំ គាត់ បានបាត់ខ្លួន ក្នុងហេតុការណ៍ ក៥ នោះ។ មកដល់ សព្វថ្ងៃ គ្មាន ដំណឹងសូន្យ។
9. Sakhoeun Sam៖ ឪពុកខ្ញុំ ក៏ត្រូវ គេ ចាប់ ទាំងបង្ខំដែរ នៅក្នុងផែនការ ក៥ នោះ។
10. Jun Chea៖ ឪពុកខ្ញុំ បានស្លាប់ ក្នុងជំនាន់ ក៥ នោះ។ វា ជាការ ឈឺចាប់ និងសោកស្តាយ ណាស់ ដែលកើតហើយ ធំដឹងក្តីឡើង គ្មាន ឪពុក ដូចគេឯង, ហើយ តែងតែ គិតចង់ដឹង ថា, តើ ផែនការ ក៥ នេះ បង្កើតឡើង ដោយនរណា, ហើយ ក្នុងគោលបំណង អ្វី?

No comments:
Post a Comment