Paris Peace Accords 23 Oct. 1991

Tuesday, January 31, 2017

លោក ហ៊ុន សែន ស្នើ ​បន្ថែម​ច្បាប់ ​ដើម្បី​ រារាំង​ មិន​ឲ្យ​ អ្នក​ជាប់ទោស​ ធ្វើ​ជា​ប្រធាន ​គណបក្ស | Hun Sen requests law that would bar convicted person from being party president

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of National Assembly
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of National Assembly

លោក ហ៊ុន សែន ស្នើ ​បន្ថែម​ច្បាប់ ​ដើម្បី​ រារាំង​ មិន​ឲ្យ​ អ្នក​ជាប់ទោស​ ធ្វើ​ជា​ប្រធាន ​គណបក្ស

RFA / វិទ្យុ អាស៊ី សេរី | ៣១ មករា ២០១៧


លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ ក្នុង​កិច្ច​ប្រជុំ​ សភា ថ្ងៃទី៣១ ខែ​មករា ដោយ​ស្នើ​ សភា​ ធ្វើ​វិសោធនកម្ម​ ច្បាប់ ដើម្បី​ រារាំង​ មិន​ឲ្យ​ អ្នក​ជាប់ទោស អាច​ធ្វើ​ ប្រធាន ​គណបក្ស​ នយោបាយ។


ការ​ស្នើ​បែប​នេះ​របស់​លោក ហ៊ុន សែន ដោយ​សំអាង​ថា អ្នក​ជាប់​ទោស មិន​អាច​បោះឆ្នោត​បាន​ផង រឿង​អី​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​បាន​នោះ។

នៅ​ព្រឹក​ដដែរ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៧រូប បាន​លើក​ដៃ​បោះ​ឆ្នោត​លុប​ចោល​តួនាទី លោក កឹម សុខា និង​លោក ស ខេង ពី​ប្រធាន​ក្រុម​ភាគ​តិច​ភាគ​ច្រើន ដោយ​ធ្វើ​វិសោធនកម្ម​ជំពូក​១២ ប្រកាស ៤៨ថ្មី (បី)។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ទេ។

លោក ហ៊ុន សែន ថ្លែង​អះអាង​ថា ការ​សម្រេច​លុប​ប្រការ​នេះ ដោយសារ​តែ​ដៃគូ​សន្ទនា​ក្រុម​សំឡេង​ភាគ​ច្រើន​ក្លាយ​ជា​ចំណាប់​ខ្មាំង​របស់​ក្រុម​សំឡេង​ភាគ​តិច ដែល​ទាមទារ​អោយ​ដោះលែង​អ្នក​ជាប់​ឃុំ ជា​ការ​រំលោភ​គោលការណ៍​បែងចែក​អំណាច។

ប្រការ ៤៨ថ្មី (បី) ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កែប្រែ​នេះ កំណត់​ថា ប្រធាន​ក្រុម​តំណាងរាស្ត្រ​ក្រៅ​រដ្ឋាភិបាល​មាន​អាសនៈ​នៅ​ក្នុង​សភា ចាប់​ពី ២៥​ភាគរយ​ឡើង​ទៅ មាន​ឈ្មោះ​ថា ប្រធាន​ក្រុម​ភាគតិច និង​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ដែល​ជា​ដៃគូ​សន្ទនា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។  ប្រការ ៤៨​ថ្មី (បី) នេះ ត្រូវ​បាន​កែ​ទៅ​ជា​ប្រការ ៤៨ថ្មី (បួន) ដែល​ចែង​ថា ក្រុម​ពិភាក្សា​ដែល​មួយ​ក្រុមៗ​មាន​តំណាងរាស្ត្រ ១០​រូប ក្នុង​នោះ​មាន​ប្រធាន​ម្នាក់ និង​អនុ​ប្រធាន​ម្នាក់។ ក្រុម​នេះ​អាច​និយាយ​បាន ២០​នាទី​ពេល​ប្រជុំ ប៉ុន្តែ​មុន​នឹង​និយាយ​បាន លុះត្រា​មាន​ការ​អនុញ្ញាត​ពី​ប្រធាន​សភា​ជាមុន​សិន។

1 comment:

  1. Anonymous3:26 PM

    Acts of a desperate man !!!
    How low will Hun go !!!

    ReplyDelete