Paris Peace Accords 23 Oct. 1991

Tuesday, January 31, 2017

លោក សម រង្ស៊ី ថា​, លោក ហ៊ុន សែន ស្លន់​ស្លោ​ ខ្លាច​ចាញ់​ ការ​បោះ​ឆ្នោត​ នា​ពេល​ ខាង​មុខ | Sam Rainsy says Hun Sen in panic fearing election defeat

media
លោក សម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook

លោក សម រង្ស៊ី ថា​, លោក ហ៊ុន សែន ស្លន់​ស្លោ​ ខ្លាច​ចាញ់​ ការ​បោះ​ឆ្នោត​ នា​ពេល​ ខាង​មុខ


RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ  | ៣១ មករា ២០១៧
លោក សម រង្ស៊ី បាន​ប្រតិកម្ម​ ថា, ​លោក ហ៊ុន សែន កំពុង តែ​ស្លន់ស្លោ ខ្លាច​ចាញ់​ ការបោះឆ្នោត ឃុំ​-សង្កាត់ និង​បោះ​ឆ្នោត​ ជាតិ នា​ពេល​ ខាងមុខ។  នេះ​ គឺ ជា​ការ​ឆ្លើយ​តប​ ចំពោះ​ សេចក្តី ​ព្រមាន ​របស់​លោក​ នាយក​រដ្ឋមន្ត្រី និង​សេចក្តី​សម្រេច​រប​ស់ ​រដ្ឋសភា កាលពី​ព្រឹក​មិញ។  ប្រមុខ​ បក្ស​ប្រឆាំង បន្ថែម ថា, យូរ​ឆ្នាំ​ មក​ហើយ ដែលលោក ហ៊ុន សែន ប្រើប្រាស់​ តុលាការ ដើម្បី​ ផាត់ ឬ​កម្ចាត់ ​រូប​លោក ឲ្យ​ចេញ​ ពី​ឆាក​ នយោបាយ នៅ​កម្ពុជា។





ពី​ក្រៅ​ប្រទេស លោក សម រង្ស៊ី បាន​ចាត់​ទុក​ការ​ព្រមាន​របស់លោក​នាយក​រដ្ឋមន្ត្រី ថា​ជាការ​គំរាម​កំហែង ហើយ​បង្ហាញ​ពី​ភាព​ស្លន់ស្លោ​របស់​លោក ហ៊ុន សែន នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៧ និង​ការ​បោះ​ឆ្នោត​រដ្ឋសភា ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៨ កាន់​តែ​ឈាន​ចូល​មក​ជិត។ នេះ​បើ​តាម​សំបុត្រ​របស់​លោក សម រង្ស៊ី ដែល​បាន​ផ្ញើ​សារ​អេឡិចត្រូនិក​មក​វិទ្យុ​បារាំង RFI និង​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​ក្នុង​ទំព័រ Facebook ផ្លូវ​ការ​របស់លោក។

លោក សម រង្ស៊ី គូស​បញ្ជាក់​ថា​ការគំរាមកំហែង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ គ្មាន​ប្រសិទ្ធ​ភាព​ទេ ប៉ុន្តែ​វា​នឹង​នាំ​មក​នូវ​ភាពបរាជ័យ​កាន់តែ​ឆាប់​ឡើង ចំពោះ​គណបក្សកាន់អំណាច​សព្វ​ថ្ងៃ ដែល​កំពុងតែ​ជ្រួល​ច្របល់​ពី​ការ​ខ្លាច​ចាញ់​ឆ្នោត នា​ពេល​ខាង​មុខ។

សូម​បញ្ជាក់​ថា លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី៣១​មករា​ក្នុង​រដ្ឋសភា បាន​ព្រមាន​ថា​រឹបអូស និង​លក់​ឡាយឡុង ទ្រព្យសម្បតិ្ត​របស់​លោក សម រង្ស៊ី រួមទាំង ស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់​អង្រែ​ដែល​ដាក់ឈ្មោះ​លោក សម រង្ស៊ី ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត ១លាន​ដុល្លារ នៅ​ពេល​សាលក្រម​តុលាការ​ចូល​ជា​ស្ថាពរ ហើយ​យកលុយ​នោះ​ទៅ​សង់ផ្ទះ​ឲ្យ​ជនពិការ​។​ការ​ប្តឹង​បរិហាកេរ្តិ៍​ជា​សាធារណៈ​នេះ គឺ​ទាក់​ទង​នឹង​សម្តី​របស់​លោក សម រង្ស៊ី ដែល​ចោទថា លោក ហ៊ុន សែន បាន​សូក​នាង ធី សុវណ្ណ​ថា ១លាន​ដុល្លារ ដើម្បី​វាយប្រហារ​បក្ស​សង្គ្រោះ​ជាតិ។

ចំពោះ​បណ្តឹង​ទាំងឡាយ​ទៀត តាម​ប្រព័ន្ធ​តុលាការ​ក្នុងស្រុក​ខ្មែរ ដែល​រុំ​ស្ទើរតែ​វណ្ឌ​កលោក សម រង្ស៊ី, ប្រមុខ​បក្សប្រឆាំង​រូបនេះ បាន​គូស​បង្ហាញថា តាំងពី​យូរ​ឆ្នាំ​មកហើយ ដែល​លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​តុលាការ​ក្រោម​បញ្ជា​របស់គាត់ ឲ្យ​ផាត់​រូបលោក​ចេញពី​ឆាក​នយោបាយ នៅ​កម្ពុជា។ លោក សម រង្ស៊ី សង្កត់ធ្ងន់ថា ប្រធាន​បក្ស​កាន់អំណាច បាន​ប៉ុនប៉ង​កម្ចាត់ ឬ​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​គណបក្ស សម រង្ស៊ី។ តាម​ការយល់ឃើញ​រប​ស់លោក សម រង្ស៊ី ទាំងអស់នេះ គឺ​គ្មានអ្វី​ប្លែក​ទេ។

លោក សម រង្ស៊ី គូស​បង្ហាញ​ដែរ​ថា លោក ហ៊ុន សែន នឹង​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស និង​ជា​ស្ថាពរ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រួបរួមគ្នា ហើយ​កាន់តែ​រឹងមាំ​ឡើង រហូតដល់​ទទួល​ជ័យជម្នះ​យ៉ាង​ត្រចះ​ត្រចង់ ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខ។

ទន្ទឹម​នេះ ប្រមុខ​បក្សប្រឆាំង​ដែល​កំពុង​នៅ​បរទេស បាន​អះអាងថា ដោយសារតែ​លោក ហ៊ុន សែន យល់​ច្បាស់​ថា គាត់​មិនអាច​រារាំង​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ ដែល​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ! គាត់​បែរជា​មក​រក​រឿង​កាន់តែ​សាហាវ​ឡើង ចំពោះ​រូបលោក ពីព្រោះ​លោក គឺជា​និមិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​អំណាច​ផ្តាច់ការ និង​ប្រឆាំងនឹង​អំពើ​ពុក​រលួយ របស់​លោក ហ៊ុន សែន  និង​ក្រុមគ្រួសារ​គាត់។

ដោយឡែក ក្នុង​សេចក្តី​ប្រកាស​របស់ខ្លួន លោក សម រង្ស៊ី បាន​បង្ហាញ​ជំនឿ​យ៉ាង​មុះ​មុត ជាថ្មី​ថា លោក​នឹង​អាច​វិលត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ មិន​យូរ​ប៉ុន្មាន​ទេ ដើម្បី​ដឹកនាំ​គណបក្ស​សង្គ្រោះ​​ជាតិ ឆ្ពោះ​ទៅ​ជ័យជម្នះ​ផ្តាច់​ព្រាត់ នៅ​ខែកក្កដា ឆ្នាំ ២០១។

ក៏ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ការប្រកាស​ចូល​ស្រុក​វិញ​របស់លោក សម រង្ស៊ី ជាច្រើនលើក​ច្រើន​មកនេះ គឺ​នៅតែ​គ្មាន​ភាព​ជាក់​លាក់​នោះទេ។ ចំណែក​លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​រដ្ឋសភា​កាលពី​ព្រឹក​ថ្ងៃទី៣១មករា​វិញ ថា​ឲ្យ​តែ​លោក សម រង្ស៊ី ឈាន​ជើង​ចូល​ស្រុក គឺ​ត្រូវ​វាយខ្នោះ​ភ្លាម៕





No comments:

Post a Comment