Paris Peace Accords 23 Oct. 1991

Wednesday, January 25, 2017

សហរដ្ឋ​ អាមេរិក​ និយាយ ​​ថា​, ខ្លួន ​«ការ​ពារ ​ទឹក​ដី​ អន្តរជាតិ» ក្នុង​សមុទ្រ ​ចិន​ ខាង​ត្បូង | US says it's "protecting international territory" at South China Sea

រូបឯកសារ៖ លោក​ប្រធានាធិតី​ ដូណាល់ ត្រាំ ថ្លែង​កាល​ពី​មុន​ពេល​លោក​ជាប់ឆ្នោត ​អំពី​បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង។រូបឯកសារ៖ លោក​ប្រធានាធិតី​ ដូណាល់ ត្រាំ ថ្លែង​កាល​ពី​មុន​ពេល​លោក​ជាប់ឆ្នោត ​អំពី​បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង។

សហរដ្ឋ​ អាមេរិក​ និយាយ ​​ថា​, ខ្លួន ​«ការ​ពារ ​ទឹក​ដី​ អន្តរជាតិ» ក្នុង​សមុទ្រ ​ចិន​ ខាង​ត្បូង

VOA | ២៥ មករា ២០១៧

មនុស្ស​ ជា​ច្រើន​ បាន​គិត​ ថា,​ ការ​ធ្វើ​ ពាណិជ្ជកម្ម​ ជា​វិស័យ​មួយ​ ដែល​រដ្ឋបាល លោក​ ប្រធានាធិបតី​ ដូណាល់ ត្រាំ ​អាច​ឃើញ​ មាន​ភាព ​តាន​តឹង ​កើន​ឡើង ​ជា​មួយ ​ប្រទេស​ ចិន។

នៅ​ពេល​ ធ្វើ​យុទ្ធនាការ​ រក​សម្លេង​ឆ្នោត ​លោក​ ត្រាំ ​បាន​និយាយ​ យ៉ាង​ច្រើន​ អំពី​ ប្រទេស ចិន​ និង​ការ​បង្កើត​ ការងារ​ធ្វើ, ហើយ​ បាន​សន្យា​ ថា​ នឹង​ចាត់​ទុក រដ្ឋាភិបាល ​ក្រុង​ប៉េកាំង​ ថា​ ជា​អ្នក​ឆា​តម្លៃ​ប្រាក់ Yuan, ​ហើយ​ ប្តេជ្ញា​ថា ​នឹង​តម្លើង​ ពន្ធគយ​ លើ​ទំនិញ​ ចិន ​ដើម្បី​ ទប់​ទល់​ និង​ការ​ លួច​បន្លំ​ របស់​ចិន ក្នុង​ការ​ ធ្វើ​ពាណិជ្ជកម្ម។

ប៉ុន្តែ ​នៅថ្ងៃ​ ទី​មួយ​ នៃ​តំណែង ​របស់​លោក, ការ​ទាមទារ​ របស់​ រដ្ឋាភិបាល​ ក្រុង​ប៉េកាំង​ លើ​តំបន់​ ស្ទើរ​តែ​ ទាំង​អស់ ​ក្នុង​សមុទ្រ​ ចិន​ ខាង​ត្បូង និង​ការ​ ដាក់​ទ័ព​ នៅ​លើ​ កោះ​សិប្បនិមិត ទាំង​នោះ បែរ​ទៅ​ ជា​ចំណុច ​ក្តៅ​ យ៉ាងឆាប់​រហ័ស​ ទៅ​វិញ។

ក្នុង​អំឡុង​ សន្និសីទ​ ព័ត៌មាន​ កាល​ពី​ថ្ងៃ​ចន្ទ អ្នក​នាំ​ពាក្យ​ សេតវិមាន ​លោក​ Sean Spicer ​បាន​ថ្លែង​ ថា​, រដ្ឋាភិបាល​ ក្រុង​វ៉ាស៊ីនតោន​ នឹង «ការ​ពារ ​ទឹក​ដី​ អន្តរជាតិ»​ នៅ​ក្នុង​ ផ្លូវ​ទឹក​ យុទ្ធសាស្ត្រ​នោះ, ហើយ​ រក្សា​ មិន​ឲ្យ​ ប្រទេស​ ណា​មួយ​ យក​បាន​ ឡើយ។

លោក​ Spicer ​មិន​បាន​ និយាយ​ ថា​, តើ​ ស.រ.អ. អាច​ធ្វើ​ អ្វី​ខ្លះ​ ដើម្បី​ បំពេញ​ កិច្ច​ការ​ ទាំង​នេះ ​ឬ​ថា, ​តើ ​ក្នុង​កាលៈ​ទេសៈ​ ណា​ ដែល​អាច​ ជំរុញ ​ឲ្យ​មាន ​វិធានការណ៍ ​បែប​នេះ ឬ​មួយ​ ក៏​ថា​, តើ​ លោក​ ចង់​និយាយា​ អំពី​ កោះ​ណា​ខ្លះ​ នោះ​ ក៏​ទេ​ដែរ។  ប៉ុន្តែ​ លោក​ បាន​និយាយ​ ថា,​ កោះ​ ទាំង​នោះ​ ការពិត​ ស្ថិត​នៅ​ក្នុង​ ដែន​ទឹក ​អន្តរជាតិ, ហើយ​ មិន​មែន ជា​ផ្នែក​មួយ ​នៃ​ទឹក​ដី​ ចិន​ទេ៕

No comments:

Post a Comment