លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី (ស្តាំ) ប្រធានគណបក្សសង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer) |
សាលាឧទ្ធរណ៍ បើក សវនាការ បណ្តឹង ហ៊ុន សែន v សម រង្ស៊ី រឿង Like លើ Facebook
VOA | ១៧ មករា ២០១៧
សាលាឧទ្ធរណ៍ នឹងប្រកាស សាលដីកា លើសវនាការ បណ្តឹង របស់ លោក សម រង្ស៊ី
ប្រធាន គណបក្សសង្គ្រោះជាតិ នៅថ្ងៃ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។
ភ្នំពេញ —
សាលាឧទ្ធរណ៍ នារសៀល ថ្ងៃអង្គារនេះ បានបើក សវនាការ លើបណ្តឹង មិនសុខចិត្ របស់លោក សម
រង្ស៊ី ប្រធាន គណបក្ស ប្រឆាំង
ប្តឹងជំទាស់ លើការ សម្រេច របស់ សាលាដំបូង រាជធានី ភ្នំពេញ
ដែលបាន កាត់ក្តី ឲ្យលោក ចាញ់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
ពីបទ បរិហារកេរ្តិ៍ ពាក់ព័ន្ធ នឹងការ ទិញចំនួន Like លើ Facebook។ ក្រោយសវនាការ ជាង១ម៉ោង
ប្រធាន ក្រុមប្រឹក្សា ជំនុំជម្រះ សម្រេច លើកពេល ប្រកាស សាលដីកា ទៅថ្ងៃ ទី៩
ខែកុម្ភៈខាងមុខ។
សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាលើសវនាការបណ្តឹងរបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីលោកសម រង្ស៊ី បានប្តឹងមិនសុខចិត្តលើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញកាត់ក្តី ឲ្យលោកសម រង្ស៊ី ចាញ់ក្តីបទបរិហារកេរ្តិ៍ក្នុងសំណុំរឿងចោទថា លោកហ៊ុន សែន ទិញចំនួន Like លើទំព័រ Facebook។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចឲ្យលោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង ចាញ់ក្តីក្នុងសំណុំរឿងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាសាធារណៈលើទំព័រ Facebook និងបង្គាប់ឲ្យប្រធានគណបក្សប្រឆាំងរូបនេះបង់ពិន័យចូលរដ្ឋចំនួន១០លានរៀល និងបង់សំណងជំងឺចិត្តទៅឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចំនួន១៥លានរៀល។
បណ្តឹងប្តឹងលោកសម រង្ស៊ី នេះធ្វើឡើងដោយលោកសោម សឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ក្រោយពីលោកសម រង្ស៊ី បានបង្ហោះនៅលើទំព័រ Facebook របស់លោកថា មន្ត្រីគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយការជំរុញឲ្យមនុស្សចូលរួមចុច Like លើទំព័រ Facebook របស់លោកហ៊ុន សែន។
នារសៀលថ្ងៃអង្គារ ទី១៧ ខែមករានេះ សាលាឧទ្ធរណ៍ដែលមានលោកសំរឹទ្ធិ សុផល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកង៉ែត សារ៉ាត ជាព្រះរាជអាជ្ញា បានបើកសវនាការជំនុំជម្រះបណ្តឹងរបស់លោកសម រង្ស៊ី ប្តឹងមិនសុខចិត្តលើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានកាត់សេចក្តីឲ្យលោកចាញ់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការទិញចំនួនចូលចិត្ត ឬហៅថា Like លើទំព័រ Facebook ដែលត្រូវបានចោទថា ជាការបរិហារកេរ្តិ៍។
ក្នុងសវនាការ ដែលមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានកត់ត្រា លោកង៉ែត សារ៉ាត ថ្លែងថា ការលើកឡើងរបស់មេធាវីការពារក្តីឲ្យលោកសម រង្ស៊ី និងការលើកឡើងរបស់លោកសម រង្ស៊ី លើទំព័រ Facebook ពាក់ព័ន្ធនឹងការទិញចំនួន Like និងការជួលអ្នកក្រីក្រឲ្យបង្កើតគណនេយ្យ Facebook ដើម្បីចុច Like ជាដើមនោះ សុទ្ធតែជារឿងដែលមិនអាចកើតមាន។
នៅក្នុងសវនាការនោះ តំណាងមហាអយ្យការ និងដើមបណ្ដឹងគឺលោកសោម សឿន បានស្នើឲ្យសាលាឧទ្ធរណ៍តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញឲ្យនៅដដែល ខណៈដែលលោកសំ សុគង់ មេធាវីរបស់លោកសម រង្ស៊ី បានស្នើសាលាឧទ្ធរណ៍ឲ្យទម្លាក់ចោលការចោទប្រកាន់នេះ។
ក្រោយការសន្និដ្ឋានរបស់មេធាវីដើមបណ្តឹង និងមេធាវីចុងចោទ រួមនិងការសន្និដ្ឋានរបស់ព្រះរាជអាជ្ញាក្នុងសវនាការរយៈពេលជាង១ម៉ោង ដោយគ្មានការចូលរួមពីអ្នកជំនាញផ្នែក Facebook លោកសំរឹទ្ធ សុផល សម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃទី៩ ខែកុម្ភៈ វេលាម៉ោង៨ព្រឹក។
ក្នុងសវនាការដែលគ្មានវត្តមានរបស់លោកសម រង្ស៊ី នោះ លោកសោម សឿន ដើមបណ្តឹងដែលតំណាងឲ្យលោកហ៊ុន សែន បានថ្លែងចំពោះមុខសវនាការថា លោកសម រង្ស៊ី បានបង្ហោះអត្ថបទដែលមានខ្លឹមសារមួលបង្កាច់ខុសពីការណ៍ពិត។ លោកសោម សឿន បញ្ជាក់ថា ការបង្ហោះរបស់លោកសម រង្ស៊ី នេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិ និងប៉ះពាល់ដល់រូបលោកធ្ងន់ធ្ងរ។
ក្រោយពីចេញពីសវនាការ លោកសោម សឿន ថ្លែងប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាលោកយល់ព្រមទទួលយកសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលសម្រេចឲ្យលោកសម រង្ស៊ី បង់សំណងជូនលោកនាយករដ្ឋមន្រ្តីចំនួន១៥លានរៀលក៏ដោយ ប៉ុន្តែលោកថា ចំនួននេះមិនទាន់សក្តិសមនឹងកិត្តិយសរបស់លោក និងកិត្តិយសរបស់លោកហ៊ុន សែន ដែលលោកសម រង្ស៊ី ធ្វើឲ្យប៉ះពាល់នៅឡើយ។
លោកមានប្រសាសន៍ថា៖
«អំពីប្រាក់សំណងជំងឺចិត្ត១៥លានរៀល វាមិនសមល្មមនឹងកិត្តិយស ធនធាន ពេលវេលា ដែលខ្ញុំត្រូវចំណាយអត់ប្រយោជន៍ ទៅលើរឿងរបស់លោកសម រង្ស៊ី ដែលគាត់ប្រឌិតរឿងហេតុ ហើយចោទទម្លាក់កំហុសបំភ្លៃការណ៍ពិត ខុសពីអ្វីដែលខ្ញុំបានធ្វើ»។
ក្នុងសាលសវនាការនោះ លោកសំ សុគង់ មេធាវីការពារក្តីឲ្យលោកសម រង្ស៊ី បានសួរដេញដោលលោកសោម សឿន ពាក់ព័ន្ធនឹងចំណុចចំនួន៥ ដែលលោកសោម សឿន ណែនាំអ្នកគាំទ្រគណបក្សកាន់អំណាចឲ្យចុច Like ទំព័រ Facebook លោកហ៊ុន សែន ហើយចុចមិនចូលចិត្ត ឬ Unlike លើទំព័រ Facebook របស់លោកសម រង្ស៊ី។
លោកបន្ថែមថា ការណែនាំរបស់លោកសោម សឿន មានចំនួន៥ចំណុច ជាមូលហេតុដែលលោកសម រង្ស៊ី យកទៅបង្ហោះលើទំព័រ Facebook ហើយលោកសំ សុគង់ អះអាងថាការបកស្រាយរបស់លោកសម រង្ស៊ី នៅលើ Facebook នោះមិនមែនជាការចោទប្រកាន់នោះទេ។
ក្រោយចេញពីសាលសវនាការ លោកសំ សុគង់ ថ្លែងប្រាប់អ្នកសារព័ត៌មានថា បណ្តឹងរបស់លោកសោម សឿន ដែលប្តឹងការបង្ហោះសារលើទំព័រ Facebook លោកសម រង្ស៊ី អាចកើតឡើងដោយសារការភាន់ច្រឡំខ្លឹមសារនៃការបកប្រែពីភាសាអង់គ្លេស។
លោកបញ្ជាក់ថា៖
«ឯកឧត្តមសម រង្ស៊ី គ្រាន់តែបកស្រាយទាក់ទងនឹងសេចក្តីណែនាំរបស់ឯកឧត្តម សោម សឿន ចំនួន៥ចំណុចហ្នឹង។ ខ្ញុំគិតថា ទាក់ទងនឹងការភាន់ច្រឡំហ្នឹង គឺទាក់ទងនឹងការបកប្រែជាភាសាអង់គ្លេស ដោយសារនៅក្នុងអត្ថន័យនៃភាសាអង់គ្លេស និងអត្ថន័យនៃភាសាខ្មែរមានលក្ខណៈខុសគ្នា»។
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ លោកសម រង្ស៊ី បានសរសេរនៅលើទំព័រ Facebook របស់លោកថា ថ្ងៃនេះមានធ្លាយព័ត៌មានមួយតាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ ពីមតិចូលចិត្ត ឬ Like ក្លែងក្លាយលើទំព័រ Facebook របស់លោកហ៊ុន សែន។ លោកថា ចំនួន Like មួយចំនួនធំលើទំព័រ Facebook លោកហ៊ុន សែន គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រដែលអត់ការងារធ្វើ ឲ្យបង្កើតគណនេយ្យក្លែងក្លាយ ដើម្បីចុច Like ឲ្យលោកហ៊ុន សែន។ លោកសម រង្ស៊ី សរសេរបន្តថា អ្នកដែលគេជួលឲ្យធ្វើបែបនេះច្រើនជាងគេ គឺនៅប្រទេសឥណ្ឌា និងហ្វីលីពីន។
ក្រៅពីបទបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងការទិញចំនួន Like លើ Facebook នេះ លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅប្រទេសបារាំងក៏កំពុងរងនូវបទចោទប្រកាន់ និងកាត់ទោសចំនួន៤ករណីផ្សេងទៀតពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ លោកហ៊ុន សែន ក្នុងករណីឃាតកម្មលើលោកកែម ឡី ការបរិហារកេរ្តិ៍លោកហេង សំរិន និងលោកហោ ណាំហុង និងបទសមគំនិតពាក់ព័ន្ធនឹងការក្លែងឯកសារសាធារណៈគឺផែនទីកម្ពុជា-វៀតណាម៕

No comments:
Post a Comment