១៦ មករា ២០១៧ / 16 January 2017
7 January 1979: Recalling historical facts for the sake of objectivity and balance
សូម រំលឹក ពីប្រវត្តិសាស្ត្រ ដើម្បី យល់ដឹង ពីការពិត, ហើយ ធានា តុល្យភាព ក្នុងការ ធ្វើវិភាគ
យើង ត្រូវតែ បង្ហាញ ទស្សនៈ មួយទៀត ដែលខុសប្លែក ពីទស្សនៈ របស់ គណបក្ស ប្រជាជន កម្ពុជា ទាក់ទង ទៅនឹង ព្រឹត្តិការណ៍ ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ពីព្រោះ ព្រឹត្តិការណ៍ ទាំងនោះ គ្រាន់តែ ជាលេស ឲ្យគណបក្ស ប្រជាជន ដឹកនាំប្រទេស កម្ពុជា មកដល់សព្វថ្ងៃ។
មានជនជាតិ ខ្មែរ ច្រើនណាស់, ហើយ ក៏មាន ប្រវត្តិវិទូបរទេស ជាច្រើន នាក់ដែរ ដែលមិនជឿ ពីការ បកស្រាយ របស់ គណបក្ស ប្រជាជន កម្ពុជា ស្តីពី ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ពីព្រោះ ការបកស្រាយ នោះ មើលស្រាល ឬរំលង ចំណុច ដ៏សំខាន់ ដូចតទៅ៖
១. ផែនការណ៍ សម្ងាត់ និងបំណង អាថ៌កំបាំង របស់ ប្រទេស វៀតណាម ក្នុងការ សម្រេច វាយលុក និងគ្រប់គ្រង ប្រទេស កម្ពុជា ចាប់ពីថ្ងៃ ៧ មករា ១៩៧៩ (គេ ចូលមក អន្តរាគមន៍ ក្នុងប្រទេស កម្ពុជា មិនមែន ដោយសារ តែ មនោសញ្ចេតនា មនុស្សធម៌ ប៉ុណ្ណោះទេ)។
២. ពួកខ្មែរ ក្រហម កុម្មុយនីស្ត មិនអាច ដណ្តើមយក អំណាច នៅឆ្នាំ ១៩៧៥ (ហើយ សម្លាប់មនុស្ស រាប់លាននាក់) បានទេ បើ គ្មាន ការគាំទ្រ ពីកងទ័ពយួន កុម្មុយនីស្ត កាលពីដើម ទស្សវត្សរ៍ ឆ្នាំ ១៩៧០។
៣. មេដឹកនាំ គណបក្ស ប្រជាជន កម្ពុជា មិនមែន ជាវីរបុរស ដូចពួកគេ អះអាង នោះទេ។ ពួកគេ ត្រូវ បានកងទ័ព បរទេស ឈ្លានពាន បន្តុប ឲ្យឡើង កាន់អំណាច នៅស្រុកខ្មែរ ដែលបាន ក្លាយទៅ ជាអាណានិគមនិយម ប្រទេស វៀតណាម រហូត មកដល់ សព្វថ្ងៃ។ ពួកគេ ជាអតីត កម្មាភិបាល ខ្មែរក្រហម ឬក៏មេបញ្ជាការ កងទ័ព ខ្មែរក្រហម ដែលបាន គេចខ្លួន ទៅប្រទេស វៀតណាម ច្រើនឆ្នាំ បន្ទាប់ពី ប៉ុល ពត បានចាប់ផ្តើម សម្លាប់ ប្រជារាស្ត្រ ស្លូតត្រង់ ក្នុងទ្រង់ទ្រាយធំ, ហើយ ពួកគេ រត់ទៅ ប្រទេស វៀតណាមនេះ មិនមែន ដោយសារ តែ ពួកគេ មានវិប្បដិសារី អ្វី ចំពោះ ការកាប់សម្លាប់ ប្រជារាស្ត្រ ស្លូតត្រង់ នោះទេ, តែ ពួកគេ រត់ទៅ ចុះចូល បរទេស បែបនេះ គ្រាន់តែ ដើម្បី រួចខ្លួន ពីការ បោសសម្អាត ផ្ទៃក្នុង រវាង ខ្មែរក្រហម និងខ្មែរក្រហម ដូចគ្នា។ ដូច្នេះ ពួកគេ បានក្លាយទៅ ជាអាយ៉ង ឬរណប បរទេស ឈ្លានពាន ដែលមាន មហិច្ឆិតា លេបត្របាក់ ទឹកដី ខ្មែរយើង តាំងពីច្រើន សតវត្សរ៍ មកហើយ។
(ដកស្រង់ពីលិខិតរបស់ខ្ញុំមួយច្បាប់ ចុះផ្សាយក្នុងកាសែត ខេមបូឌាដេលី ថ្ងៃ ១៦ មករា ២០១៧)
It is important to offer a counter-narrative to the CPP's version of events regarding January 7, 1979 because those events constitute a most controversial raison d’être for the regime.
Countless Cambodians and foreign historians are not satisfied with the CPP's version of January 7, 1979 because it misses the following points:
- Vietnam's secret (not only humanitarian) agenda when it decided to invade and occupy Cambodia.
- The communist Khmer Rouge would not have been able to come to power in 1975 (and to kill millions of people) without the support of communist Vietnam in the early 1970s.
- CPP leaders are not heroes as they pretend to be. They were installed in power by a foreign invading army. They were high-ranking Khmer Rouge apparatchiks or military commanders who fled to Vietnam only several years after Pol Pot had started to kill innocent people on a massive scale and they did so, not out of any moral conscience problem, but just to expediently escape Khmer Rouge internal purges. They inevitably became subservient to Cambodia’s very assertive eastern neighboring country.
(Sam Rainsy’s letter published in The Cambodia Daily, 16 January 2017)
No comments:
Post a Comment