ទោះ ជាប៉ះពាល់ អ្វី ក៏មិនថ្វីដែរ ឲ្យតែ បំណង របស់លោក បានសម្រេច។ ភ័យខ្លាច ព្រះមហាក្សត្រ កម្ពុជា មិនឡាយព្រះហស្ដ លេខា ទទួលស្គាល់ សន្ធិសញ្ញា បំពេញបន្ថែម ស្ដីពី កម្ពុជា-វៀតណាម ឆ្នាំ២០០៥ នៅថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០០៥, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមរំលាយ រាជានិយម ជំនួស មកវិញ នូវរបប សាធារណរដ្ឋ។ [Fearing the King will not sign Supplementary Cambodia-Vietnam Border Treaty 2005 on 17 October 2005, PM Hun Sen threatened to dissolve the Monarchy with a republic.]
ទោះ ជាយ៉ាងណា ក៏ដោយចុះ បុរសខ្លាំង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូច ជាមាន ចរិតខ្លាច សំណួរ រសើប។ នៅក្នុងរាល់ យុទ្ធនាការ បោះឆ្នោត ម្តងៗ ក្នុង៥ អាណត្តិ កន្លងមកនេះ, គេ មិន ដែលឃើញ លោក ហ៊ុន សែន ចេញមុខ ចូលរួម ក្នុងវេទិកា បើក ឲ្យមាន ការសួរ ដេញដោល ជាមួយ បក្សនយោបាយ ដទៃ។ គេ ឃើញលោក និយាយថ្លែង តែ ម្នាក់ឯង ច្រើនជាង។ នៅក្នុងរដ្ឋសភា ក៏ដូច្នេះដែរ។ មានម្តងនោះ លោក នាយករដ្ឋមន្ត្រី ទៅនិយាយ ឲ្យតំណាងរាស្ត្រ ស្តាប់ ប្រមាណ ៥ម៉ោង អំពី បញ្ហាព្រំដែន កម្ពុជា-វៀតណាម, ប៉ុន្តែ ហាមសួរ។ [They see the prime minister engages more often in a monologue. Once, the prime minister lectures Members of Parliament for 5 hours re the Cambodia-Vietnam border, without allowing for questions.]
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីខួបលើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នាទីស្នាក់ការកណ្ដាលបក្សខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev |
បទវិភាគ៖ បុគ្គលិក លក្ខណៈ នៃការ ដឹកនាំ របស់ លោក ហ៊ុន សែន រយៈពេល ៣២ឆ្នាំ
RFA / វិទ្យុ អាស៊ី សេរី | ១៥ មករា ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តំណែង ជានាយករដ្ឋមន្ត្រី បាន ៣២ ឆ្នាំហើយ មកដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ លោក ហ៊ុន សែន ស្ថិតក្នុង ចំណោម នាយករដ្ឋមន្ត្រី កំពុង កាន់តំណែង យូរជាងគេ នៅលើ ពិភពលោក។ តើ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មានបុគ្គលិកលក្ខណៈ បែបណា និងកត្តា អ្វីខ្លះ ដែលធ្វើ ឲ្យលោក កាន់អំណាច បានយូរ ដូច្នេះ?
ក្នុងចំណោមអ្នកដឹកនាំដែលមិនមែនសែរាជវង្ស លោក ហ៊ុន សែន ស្ថិតក្នុងចង្កោមមេដឹកនាំកំពុងកាន់អំណាច ៤៤រូប យូរជាងគេលើពិភពលោក។ ក្នុងចំណោមមេដឹកនាំ ៤៤រូបនោះ លោកស្ថិតក្នុងលំដាប់លេខ៧ ខាងកាន់តំណែងយូរជានាយករដ្ឋមន្ត្រីដែលមានរយៈពេល ៣២ឆ្នាំ គិតមកដល់ដើមឆ្នាំ២០១៧ នេះ។
ចំណែកមេដឹកនាំដែលជាប់លំដាប់លេខ១ ខាងកាន់អំណាចយូរជាងគេបំផុតនៅលើលោកនេះ គឺប្រធានាធិបតីប្រទេសកាំមឺរូន (Cameroon) នៃទ្វីបអាហ្វ្រិក លោក ផល ប៊ិយ៉ា (Paul Biya)។ ដំបូងជានាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នជាប្រធានាធិបតី។ លោក ផល ប៊ិយ៉ា គឺជាមេដឹកនាំកំពុងស្ថិតក្នុងតំណែងរយៈពេល ៤២ឆ្នាំហើយ។
ស្រដៀងគ្នានឹងកម្ពុជា ដែរ ក្រោមការដឹកនាំរបស់លោក ផល ប៊ិយ៉ា (Paul Biya) រាល់ការបោះឆ្នោតនៅក្នុងប្រទេសកាំមឺរូន (Cameroon) ត្រូវបានបក្សប្រឆាំង និងប្រទេសលោកខាងលិចចោទថា តែងកើតមានភាពមិនប្រក្រតី និងការលួចសន្លឹកឆ្នោត។
ពីកូនទាហានខ្មែរក្រហមក្លាយទៅជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣២ឆ្នាំ លោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅក្នុងពិភពលោកនៅក្នុងឆ្នាំ១៩៨៥។ ជានាយករដ្ឋមន្ត្រី ប៉ុន្តែមានអំណាចខ្លាំងជាងស្ដេចផែនដី លោក ហ៊ុន សែន មានឈ្មោះដើមថា ហ៊ុន ប៊ុនណាល់។ លោកប្ដូរមកឈ្មោះ ហ៊ុន សែន នៅឆ្នាំ១៩៧២ គឺបន្ទាប់ពីលោកចូលរួមជាមួយចលនាទ័ពព្រៃខ្មែរក្រហមបាន ២ឆ្នាំ។
នៅក្នុងសម័យទំនើបនៃសតវត្សទី២១ នេះ គ្មាននរណាអាចរំលោងផុតឈ្មោះ ហ៊ុន សែន ទេ នៅពេលគេនិយាយ ឬសរសេរអំពីរឿងរ៉ាវផ្សេងៗនៅកម្ពុជា។
[លទ្ធផល ទើប សំខាន់ [Significant events]
អ្នកស្រាវជ្រាវ និងឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា មួយចំនួនយល់ឃើញស្រដៀងគ្នាថា លោក ហ៊ុន សែន ជាអ្នកនយោបាយខ្មែរដ៏ពូកែម្នាក់ដែលមានសព្វគ្រប់។ លោកឆ្លាតឈ្លាសវៃ ជឿជាក់ ចរិតជាអ្នកប្រយុទ្ធ ពោរពេញដោយកលយុទ្ធ ល្បិចស្នៀត ចរិតឆេវឆាវ ហិង្សា អាត្មានិយម ចិត្តមុត ដាច់ខាត ឱបក្រសោប និងបំបែកបំបាក់ដើម្បីគ្រប់គ្រង។កត្តាចម្បងមួយដែលធ្វើឲ្យលោក ហ៊ុន សែន ស្ថិតក្នុងអំណាចកំពូលគ្មានគូប្រៀបបានជាងបីទសវត្សរ៍មកនេះ អាចមកពីលោកមានចរិតមិនខ្លាចញញើត ឬរួញរាក្នុងការកម្ចាត់ចោលនូវគូប្រជែងរបស់លោក។ អ្វីដែលជាឧបសគ្គ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ លោកមិនទុកឲ្យនៅរាំងផ្លូវរបស់លោកឡើយ។ ហើយដើម្បីសម្រេចគោលដៅរបស់លោក លោកមិនស្ទាក់ស្ទើរទេក្នុងការប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់។ អ្វីដែលសំខាន់ គឺលទ្ធផលឯណោះទេ។
ព្រឹត្តិការណ៍ សំខាន់
លោក ហ៊ុន សែន ទទួលបានរហស្សនាមថា ជាបុរសខ្លាំងបន្ទាប់ពីលោកបានផ្ដួលរំលំ ឬកាច់បំបាក់ធ្មុងគូសត្រូវនយោបាយរបស់លោក រាប់ចាប់តាំងពីឥស្សរជនសំខាន់ៗក្នុងជួរបក្សប្រជាជនកម្ពុជា របស់លោក រហូតដល់ស្ដេចផែនដី។ក្នុងជីវិតនយោបាយរបស់លោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតព្រឹត្តិការណ៍ជាច្រើនដែលនាំឲ្យពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិស្គាល់ និងចាប់អារម្មណ៍លើលោក។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទី១ គឺនៅពេលលោកដឹកនាំកម្លាំងទៅចាប់ខ្លួនលោក ប៉ែន សុវណ្ណ នាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅចុងឆ្នាំ១៩៨១ ដែលពេលនោះ កម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពវៀតណាម។ បួនឆ្នាំក្រោយមក លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជារដ្ឋមន្ត្រីការបរទេស បានត្រូវតែងតាំងជានាយករដ្ឋមន្ត្រី បន្ទាប់ពីនាយករដ្ឋមន្ត្រី ចាន់ ស៊ី ទទួលមរណភាព។
ព្រឹត្តិការណ៍លេចធ្លោបន្ទាប់មក គឺអ្នកនយោបាយវ័យក្មេងពូកែវោហារសាស្ត្ររូបនេះ តំណាងឲ្យកម្ពុជា ជួបចរចាជាមួយសម្ដេចព្រះនរោត្តម សីហនុ តំណាងឲ្យអ្នកតស៊ូនៅក្នុងចុងទសវត្សរ៍៨០ នៅប្រទេសបារាំង ឈានទៅដល់បង្កើតបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ១៩៩៣។
នៅពេលមនុស្សជាច្រើនហាក់ប្រមាថពីសមត្ថភាពរបស់លោក ថាជាអតីតកូនទាហានខ្មែរក្រហម មិនដឹងមកពីណា និងរៀនមិនបានជ្រៅជ្រះ លោក ហ៊ុន សែន កាន់តែធ្វើឲ្យពិភពលោកស្គាល់លោកកាន់តែខ្លាំង។ អ្នកនយោបាយវ័យក្មេងរូបនេះ មិនត្រឹមតែពូកែគំរាមកំហែងគេឯងទេ ប៉ុន្តែលោកថែមទាំងពូកែលួងលោម និងប្រើមនុស្សទៀតផងនៅក្នុងពេលតែមួយ។
បើទោះជាគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតឆ្នាំ១៩៩៣ ក៏ដោយ លោក ហ៊ុន សែន អាចប្រើប្រាស់សម្ដេចព្រះនរោត្តម សីហនុ បានជោគជ័យក្នុងការប្រឆាំងអាជ្ញាធរអ៊ុនតាក់ (UNTAC) ដែលគ្រប់គ្រងការបោះឆ្នោតនៅពេលនោះ។ ភ័យនឹងការគំរាមរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាសបំបែកខែត្រទាំង៧ នៅភូមិភាគបូព៌ា ឲ្យទៅជារដ្ឋមួយផ្សេងទៀត សម្ដេចឪសុខចិត្តប្រឆាំងអាជ្ញាធរអ៊ុនតាក់ ចែកអំណាចស្មើគ្នារវាងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា បង្កើតរដ្ឋាភិបាលថ្មីមួយដែលមាននាយករដ្ឋមន្ត្រីពីររូប គឺសម្ដេចព្រះនរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។
បំបែកបំបាក់ ដើម្បី គ្រប់គ្រង [Divide and Conquer]
រដ្ឋាភិបាលក្បាលពីររស់មិនបានយូរ នៅពេលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ទម្លាក់សម្ដេចព្រះនរោត្តម រណឫទ្ធិ ពីនាយករដ្ឋមន្ត្រីទី១ តាមរយៈរដ្ឋប្រហារបង្ហូរឈាមនៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។នៅមុន និងក្រោយរដ្ឋប្រហារ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ត្រូវលោកបំបែកចេញជាច្រើនចម្រៀកឈ្លោះគ្នាគ្មានទីបញ្ចប់។ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សនាំមុខគេ ធ្លាប់ឈ្នះឆ្នោតឆ្នាំ១៩៩៣ ត្រូវធ្លាក់ខ្លួនគ្មានកៅអីអង្គុយនៅក្នុងរដ្ឋសភា។
និយាយពីការអូសទាញវិញកម្លាំងមកគាំទ្រវិញ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពូកែដែរ។ លោកប្រើវិធីលួងលោមផ្តល់មុខតំណែង និងអំណាចបុណ្យស័ក្តិ អ្នកដែលធ្លាប់ជាគូសត្រូវ ឬគូប្រជែងនយោបាយជាមួយលោក ដរាបណាឥស្សរជនទាំងនោះដើរតាមលោក ឬនៅស្ងៀមមិនស្រដី។ លោកនាយករដ្ឋមន្ត្រីហៅវិធីនេះថា ជាវប្បធម៌ចែករំលែក ប៉ុន្តែអ្នកសង្កេតការណ៍ហៅវិធីនេះថា ជាការសូកប៉ាន់។
ចរិតនយោបាយមួយផ្នែករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានភាពស្រដៀងគ្នានឹងមេដឹកនាំចិន លោក តេង ស៊ាវភិង។ លោក តេង ស៊ាវភិង មានទ្រឹស្ដីមួយថា មិនថ្វីទេ ឆ្មាពណ៌សក៏បាន ពណ៌ខ្មៅក៏បាន ឲ្យតែវាចាប់កណ្ដុរ។
សម្រាប់លោក ហ៊ុន សែន កន្លងមក លោកហាក់ដូចជាទាស់ទេ ទោះជាអ្នកទាំងនោះជាខ្មែរក្រហមនិយមក្តី រាជានិយមក្តី ឬ សឺន សាន និយមទេ ដរាបណាឥស្សរជនទាំងនោះមានប្រយោជន៍ដល់លោក លោកប្រើទាំងអស់ ហើយករណីខ្លះនៅឲ្យតែស្ងៀម ចាំតែហូបប្រាក់ខែក៏លោកទុកឲ្យម៉ារស់ដែរ។
ប៉ុន្តែបើប្រឆាំងនឹងលោក ឬមិនធ្វើតាមលោកវិញ លោកមិនទុកមុខឲ្យទេ បើទោះជាអ្នកនោះជាមេរបស់លោកក្តី ឬជាស្ដេចផែនដីក្តី។
នៅខែកក្កដា ឆ្នាំ២០០៤ បន្ទាប់ពីព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហនុ យាងទៅប្រទេសកូរ៉េខាងជើង ដើម្បីគេចចេញពីការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញបន្ថែម តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើទៅប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម ដែលជាប្រមុខរដ្ឋស្តីទី ឲ្យចុះហត្ថលេខា។ ប៉ុន្តែលោក ជា ស៊ីម បដិសេធមិនចុះហត្ថលេខាទៀត។ ដើម្បីសម្រេចបំណង របស់ខ្លួន លោកនាយករដ្ឋមន្ត្រីក៏បានប្រើធម៌ក្តៅ ដោយបញ្ជូន កម្លាំង ប៉ូលិស ទៅព័ទ្ធផ្ទះលោក ជា ស៊ីម បង្ខំឲ្យចាកចេញទៅក្រៅប្រទេសមួយរយៈ ដើម្បីបើកឱកាសឲ្យលោក ញឹក ប៊ុនឆៃ ដែលជាអនុប្រធានព្រឹទ្ធសភា ក្លាយជាប្រមុខរដ្ឋស្តីទី ហើយអាចចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញបន្ថែមនោះ។
បើតាមសារព័ត៌មានអនឡាញ (Online) របស់ថៃ ឈ្មោះ ឌឹ មេនិកជើ (The Manager) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខឹងណាស់ពេលនោះ ថែមទាំងបញ្ជាឲ្យផ្តាច់ទឹក ផ្តាច់ភ្លើងទៅផ្ទះលោក ជា ស៊ីម ទៀតផង។
ច្បាប់ធម្មនុញ្ញបន្ថែមដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បានរហូតធ្វើបាបមេខ្លួនឯងនោះ គឺតាក់តែងឡើងដើម្បីតម្រូវឲ្យរដ្ឋសភា បោះឆ្នោតជ្រើសរើសសមាសភាពក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងគណៈរដ្ឋមន្ត្រី រួមទាំងនាយករដ្ឋមន្ត្រីផងក្នុងពេលតែមួយ។ សេចក្តីព្រាងច្បាប់នេះ ស្នើឡើងនៅក្រោយពីមានវិបត្តិជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតឆ្នាំ២០០៣ អស់រយៈពេលជាង ១ឆ្នាំ។
ទាក់ទង នឹងមូលហេតុ ដែលព្រះអង្គ មិនចុះ ហត្ថលេខា លើសេចក្តី ព្រាងច្បាប់ ធម្មនុញ្ញ បន្ថែមនោះ, សម្ដេចព្រះ នរោត្តម សីហនុ សរសេរនៅក្នុងគេហទំព័ររបស់ព្រះអង្គ ថា, «សេចក្តី ស្នើនោះ នាំមក នូវការ បែកបាក់ ធ្ងន់ធ្ងរ ចំពោះ ជាតិ របស់យើង។ ខ្ញុំ មិនអាច ទទួលខុសត្រូវ ចំពោះ កិច្ចការ ដ៏ធ្ងន់ធ្ងរ សម្បើម នេះទេ។»
ហើយមុនចាកចេញពីកម្ពុជា នៅពេលនោះ ព្រះអង្គបានផ្ញើលិខិតទៅកាន់លោក ជា ស៊ីម ដោយមានបន្ទូលយ៉ាងខ្លី ថា, «ចុះហត្ថលេខា លើសេចក្តី ព្រាងច្បាប់នោះ ឬអត់ វា, អាស្រ័យ លើមនសិការ របស់ សម្ដេច។»
រដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឲ្យមានការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណៈកម្មការរដ្ឋសភា និងប្រធានរដ្ឋសភាដាច់ដោយឡែកពីការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំក្រសួង និងគណៈរដ្ឋមន្ត្រី ដែលត្រូវការសំឡេង ២ភាគ៣ នៃសមាជិក សភា ទាំងមូល។ ប៉ុន្តែ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនោះ ភ័យខ្លាចតំណាងរាស្ត្រហ៊្វុនស៊ិនប៉ិច និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មួយចំនួនមិនបោះឆ្នោតឲ្យលោកធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដូច្នេះទើបបង្ខំចិត្តធ្វើច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីឲ្យបានបោះឆ្នោតជាកញ្ចប់ ឬក្នុងពេលតែមួយ។
អ្នកវិភាគ មួយចំនួន រួមទាំង លោកបណ្ឌិត សុខ ទូច ផង បានហៅច្បាប់ ធម្មនុញ្ញ បន្ថែមនោះ ជាការរំលោភ រដ្ឋធម្មនុញ្ញ យ៉ាងធ្ងន់ធ្ងរ។
ទោះ ជាប៉ះពាល់ អ្វី ក៏មិនថ្វីដែរ ឲ្យតែ បំណង របស់លោក បានសម្រេច។ ភ័យខ្លាច ព្រះមហាក្សត្រ កម្ពុជា មិនឡាយព្រះហស្ដ លេខា ទទួលស្គាល់ សន្ធិសញ្ញា បំពេញបន្ថែម ស្ដីពី កម្ពុជា-វៀតណាម ឆ្នាំ២០០៥ នៅថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០០៥, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមរំលាយ រាជានិយម ជំនួស មកវិញ នូវរបប សាធារណរដ្ឋ។
ទោះ ជាយ៉ាងណា ក៏ដោយចុះ បុរសខ្លាំង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូច ជាមាន ចរិតខ្លាច សំណួរ រសើប។ នៅក្នុងរាល់ យុទ្ធនាការ បោះឆ្នោត ម្តងៗ ក្នុង៥ អាណត្តិ កន្លងមកនេះ, គេ មិន ដែលឃើញ លោក ហ៊ុន សែន ចេញមុខ ចូលរួម ក្នុងវេទិកា បើក ឲ្យមាន ការសួរ ដេញដោល ជាមួយ បក្សនយោបាយ ដទៃ។ គេ ឃើញលោក និយាយថ្លែង តែ ម្នាក់ឯង ច្រើនជាង។ នៅក្នុងរដ្ឋសភា ក៏ដូច្នេះដែរ។ មានម្តងនោះ លោក នាយករដ្ឋមន្ត្រី ទៅនិយាយ ឲ្យតំណាងរាស្ត្រ ស្តាប់ ប្រមាណ ៥ម៉ោង អំពី បញ្ហាព្រំដែន កម្ពុជា-វៀតណាម, ប៉ុន្តែ ហាមសួរ។
សក្ខីកម្មមួយទៀតដែលប្រហែលអាចបញ្ជក់ពីការមិនចង់ប្រឈមមុខនឹងសំណួររសើបៗនោះ គឺមន្ត្រីរបស់លោកមិនអនុញ្ញាតឲ្យអ្នកកាសែតមួយចំនួនដែលរិះគន់រដ្ឋាភិបាល ចូលរួមក្នុងពិធីជួបជុំរវាងអ្នកសារព័ត៌មាន និងនាយករដ្ឋមន្ត្រី។
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ គឺជាខួបទី ៣២ឆ្នាំនៃការឡើងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដើម្បីអបអរសាទរឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយជាលើកដំបូង គឺជួបអ្នកសារព័ត៌មាន។ លោកបានអញ្ជើញអ្នកសារព័ត៌មាន និងមន្ត្រីនាំពាក្យព័ត៌មានជាង ១.០០០នាក់ គឺដើម្បីសំណេះសំណាលបើកឱកាសស្វែងយល់គ្នារវាងអ្នកសារព័ត៌មាន និងរដ្ឋាភិបាល។ ប៉ុន្តែបើទោះជាយ៉ាងនោះក្តី អង្គភាពសារព័ត៌មានមួយចំនួន មានវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) វិទ្យុអាស៊ីសេរី (RFA) ដែលរិះគន់រដ្ឋាភិបាល មិនត្រូវបានអញ្ជើញឲ្យចូលរួមឡើយ។ មន្ត្រីរដ្ឋាភិបាលសុំមិនបញ្ចេញឈ្មោះ ថាហេតុផលមិនអញ្ជើញសារព័ត៌មានទាំងនេះ ខ្លាចនៅពេលជួបសម្ដេច អ្នកទាំងនោះលើកសំណួរធ្ងន់ៗទៅ សម្ដេចខឹងមន្ត្រីដែលចាត់ចែងឲ្យអ្នកកាសែតទាំងនោះទៅចូលរួម។
ទោះជាយ៉ាងណាក៏ដោយចុះ បុគ្គលិកលក្ខណៈមួយទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺការឱបក្រសោបមនុស្សដែលមានភក្តីភាពចំពោះលោក បើទោះជាពួកគេប្រព្រឹត្តកំហុសយ៉ាងណាក៏ដោយចុះ។
ប្រវត្តិវិទូនៃប្រវត្តិសាស្ត្រកម្ពុជា លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) អះអាងថា ដរាបណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមានជីវិត កម្ពុជា គ្មានទេការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ៕
No comments:
Post a Comment