លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីការបញ្ចប់រឿងក្តីដែលមានលក្ខណៈនយោបាយ ហើយនឹងជម្លោះដីធ្លីនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែ មករា ឆ |
បន្ទាប់ ពីរងការ វាយដំ យ៉ាងធ្ងន់ធ្ងរ, សកម្មជន សិទ្ធិមនុស្ស ត្រូវ តុលាការ កោះហៅ ក្នុងនាម ជាជនសង្ស័យ
VOA / វីអូអេ | ៧ កុម្ភៈ២០១៧
សកម្មជន សិទ្ធមនុស្ស ពីររូប ត្រូវ បានតុលាការ រាជធានី ភ្នំពេញ
កោះហៅ ឲ្យចូលខ្លួន ក្នុងនាម ជាជនសង្ស័យ ពាក់ព័ន្ធ នឹងអំពើហិង្សា
ដែលបាន កើតឡើង នៅក្នុងថ្ងៃ ប្រារព្ធទិវាលំ នៅដ្ឋានពិភពលោក ធ្វើឡើង កាលពីថ្ងៃ ទី១០
ខែធ្នូ ឆ្នាំ ២០១៦។
ភ្នំពេញ —
តុលាការ សាលាដំបូង រាជធានី ភ្នំពេញ បានកោះហៅ លោក អំ សំអាត
ប្រធាន ការិយាល័យ បច្ចេកទេស ស៊ើបអង្កេត
នៃអង្គការ ការពារ សិទ្ធិមនុស្ស លីកាដូ និងលោក ចាន់ ពុទ្ធិស័ក្ត
សកម្មជន ការពារ សិទ្ធិលំនៅដ្ឋាន នៅតំបន់ បឹងកក់
ដែលត្រូវ ក្រុមសន្តិសុខ វាយដំ យ៉ាងដំណំកាល ពីឆ្នាំមុន។
អ្នកទាំងពីរ ត្រូវ បានតុលាការ កោះហៅ ឲ្យចូលខ្លួន នៅថ្ងៃពុធ ស្អែកនេះ
ក្នុងនាម ជាជនសង្ស័យ ពាក់ព័ន្ធ នឹងអំពើហិង្សា
ដែលបាន កើតឡើង កាលពីថ្ងៃ១០ ខែតុលា ឆ្នាំ២០១៦។
អង្គការការពារសិទ្ធិមនុស្សលីកាដូបានឲ្យដឹងនៅថ្ងៃអង្គារនេះថា មន្ត្រីរបស់ខ្លួនមួយរូប គឺលោក អំ សំអាត ប្រធានការិយាល័យស៊ើបអង្កេតនិង សកម្មជនការពារសិទិ្ធលំនៅដ្ឋាននៅតំបន់បឹងកក់ លោក ចាន់ ពុទ្ធិស័ក្ត ត្រូវបានតុលាការរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួន ក្នុងនាមជាជនសង្ស័យពាក់ព័ន្ធនឹងអំពើហិង្សា ដែលបានកើតឡើងនៅក្នុងថ្ងៃប្រារព្ធទិវាលំនៅដ្ឋានពិភពលោក ធ្វើឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៦។
បើយោងទៅតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅរសៀលថ្ងៃអង្គារដោយអង្គការការពារសិទ្ធិមនុស្សនេះ លោក អំ សំអាត និងលោក ចាន់ ពុទ្ធិស័ក្ត ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺចំពោះមុខព្រះរាជអាជ្ញា លោក ងិន ពេជ វេលាម៉ោង ២រសៀល និង៣រសៀល នៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំ ២០១៧ តាមបណ្តឹងរបស់ឈ្មោះ សំ សុធារ៉ា និង តែត ចន្ធូ ជាសន្តិសុខខណ្ឌ។
លោក ថាវ គឹមសាន នាយកអង្គការលីកាដូបានប្រាប់ VOA ថា ការកោះហៅសហការីរបស់លោកដោយតុលាការសាលាដំបូងរាជធានីភ្នំពេញ បង្កឲ្យមានក្តីមន្ទិលចំពោះដំណើររបស់តុលាការ ដោយសារលោក អំ សំអាត ជាជនរងគ្រោះ តែត្រូវបានតុលាការកោះហៅទៅបំភ្លឺ ក្នុងនាមជាជនសង្ស័យទៅវិញ។
លោក ថាវ គឹមសាន ថ្លែង ថា៖
«យើងមានការព្រួយបារម្ភ ប៉ុន្តែទន្ទឹមនឹងការព្រួយបារម្ភ យើងឆ្ងល់ យើងហួសចិត្ត ហេតុអីបានជា បានជា មានការ ការត្រឡប់ គេហៅ ហាក់ដូចជា យើងហៅថា ត្រឡប់ដូចបាតដៃ ឬក៏សរ ជាខ្មៅ ខ្មៅជាសរបែបនេះ។»
យ៉ាងណាក៏ដោយលោក ថៅ គឹមសាន បន្តថា ការកោះហៅរបស់តុលាការនេះ មិនអាចគំរាមកំហែងដល់អង្គការលីកាដូក្នុងការបំពេញការងារសិទ្ធិមនុស្សនោះទេ។
មកដល់ល្ងាចថ្ងៃអង្គារនេះ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមិនឆ្លើយសំណួររបស់ VOA ពាក់ព័ន្ធនឹងដំណើរការរបស់តុលាការ ដែលសម្រេចជ្រើសយកបណ្តឹងរបស់ក្រុមកងសន្តិសុខ ហើយមិនអើពើនឹងបណ្តឹងរបស់ លោក អំ សំអាត និងលោក ចាន់ ពុទ្ធិស័ក។ លោកបានត្រឹមតែបញ្ជាក់ថា លោកព្រះរាជអាជ្ញារង ងិន ពេជ បានកោះហៅលោក អំ សំអាត ដើម្បីមកស្តាប់ចម្លើយពាក់ព័ន្ធនឹងអំពើហិង្សា នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៦ នៅសង្កាត់ជ័យជម្នះខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក បញ្ជាក់បន្ថែម ក្នុងន័យដើម ថា៖
«អយ្យការ កំពុង ចាត់ការ រឿងក្តីនេះ ដោយបានពិនិត្យរាល់ឯកសារនានា ភស្តុតាង និងស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធ។»
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលរងការវាយដំពីក្រុមកងសន្តិសុខមួយក្រុមកាលពីឆ្នាំមុន យល់ថា អាជ្ញាធរមានសមត្ថកិច្ចកំពុងបង្ហាញសាធារណជន ជាពិសេសពលរដ្ឋដែលបានចូលរួមប្រារព្ធទិវាលំនៅដ្ឋានពិភពលោក អំពីក្តីអាម៉ាស់របស់ខ្លួន តាមរយៈការចោទលោកថា ជាជនសង្ស័យក្នុងអំពើហិង្សានោះ និងការបញ្ជូនសំណុំរឿងនេះមកតុលាការ។
«រឿងនេះ វាខ្មាស់គេណាស់ ពីព្រោះភស្តុតាង គេមានទាំងអស់ណ៎ា! គ្រប់គ្រាន់ទាំងអស់ ហើយបែរជាមិនព្រមស៊ើបអង្កេតឲ្យបានល្អ ដើម្បីរកការពិតនៅទីហ្នឹង បែរជាចោទប្រកាន់មកលើអ្នករងគ្រោះទៅវិញ។ អាហ្នឹងខ្ញុំ ទុកឲ្យទៅលើខាងតុលាការ ឬក៏ខាងរាជរដ្ឋាភិបាល ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី លោកពិនិត្យមើលទៅថា ស្ថានភាពហ្នឹងវាយ៉ាងម៉េច ចំពោះសន្តិសុខមួយក្រុមហ្នឹងបាទ។»
សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ បានពណ៌នាហេតុការណ៍ទាក់ទិនអំពីហិង្សានោះថា៖
«នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៦ អំឡុងពេលដង្ហែរអហិង្សាតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅទីលានប្រជាធិបតេយ្យ ក្រុមសន្តិសុខ ដែលដឹកនាំដោយ លោក គឹម វុត្ថា ប្រធានសិន្តិសុខខណ្ឌដូនពេញ បានបិទផ្លូវរាំងក្បួនដង្ហែ និងបានឆក់យកស្គរឆ៉ៃយ៉ាំ និងបដា ពីអ្នកដើរហែរក្បួន។
សេចក្តីថ្លែងការណ៍ដដែលនោះបានបន្តថា នៅពេលនោះ ក្រុមសន្តិសុខ បានចាប់ផ្តើមប្រើអំពើហិង្សាទៅលើលោក ចាន់ ពុទ្ធិស័ក្ត ខណៈពេលដែលលោកកំពុងថតសកម្មភាពរបស់ក្រុមសន្តិសុខ។
លោក អំ សំអាត បានព្យាយាមដោយសន្តិវិធី ដើម្បីបញ្ឈប់ស្ថានការណ៍តានតឹងនោះ ក្នុងនាមលោកជាអ្នកឃ្លាំមើលសិទ្ធិមនុស្ស។ តែនៅពេលភ្លាមនោះៗ ក្រុមសន្តិសុខបានហ៊ុមព័ទ្ធ និងដាល់មុខ និងកញ្ចឹងករបស់លោកជាច្រើនដៃ។
លោក ចាន់ ពុទ្ធិស័ក្ត ប្រាប់ VOA ថា លោកងឿងឆ្ងល់ចំពោះការធ្វើរបាយការណ៍របស់ក្រុមនគរបាលមូលដ្ឋាន ក្នុងការសរសេរសំណុំរឿងនៃអំពើហិង្សាដែលលោកមិនបានប្រព្រឹត្តនេះ។
«បាទ អានេះជារឿងមួយ ដែលមិនសាកសមទេ ដោយសារថា យើងជាជនរងគ្រោះ ប៉ុន្តែបែរក្លាយទៅជាជនសង្ស័យទៅវិញ។ ប៉ុន្តែយើងមិនដឹងថា ក្នុងករណីហ្នឹង របាយការណ៍របស់អាជ្ញាធរហ្នឹងវាទៅជារាយការណ៍យ៉ាងម៉េចទៅតុលាការអញ្ចឹង យើងវាអត់ដឹង។»
លោក ហួត ចាន់យូរ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បដិសេធមិនធ្វើអធិប្បាយ ដោយលោកបានបញ្ជាក់ថា លោកជាប់មានការប្រជុំ នាល្ងាចថ្ងៃអង្គារនេះ។
លោក អំ សំអាត និង លោក ចាន់ ពុទ្ធិស័ក្ត ថ្លែងថា ពួកគេនឹងចូលខ្លួនតាមការកោះហៅរបស់តុលាការនៅថ្ងៃពុធស្អែកនេះ។
មន្ត្រីអង្គការលីកាដូ បញ្ជាក់ថា អង្គការការពារសិទ្ធិមនុស្សនឹងបន្តតាមដានលើបណ្តឹងរបស់អ្នកទាំងពីរដែលបានដាក់នៅប៉ុស្តិ៍នគរបាលសង្កាត់ជ័យជម្នះ ក្រោយអំពើហិង្សានោះបានកើតឡើង៕

No comments:
Post a Comment