ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥ |
ឧទ្ធរណ៍ នឹងប្រកាស សាលដីកា លោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅថ្ងៃ ទី៩ កុម្ភៈ
RFA / វិទ្យុ អាស៊ី សេរី | ៧ កុម្ភៈ ២០១៧
ប្រធាន ក្រុមប្រឹក្សា ជំនុំជម្រះ សាលាឧទ្ធរណ៍
នឹងប្រកាស សាលដីកា រឿងក្តី របស់លោក សម រង្ស៊ី ដែលរងការ ចោទថា
បានបរិហារកេរ្តិ៍ លោក ហ៊ុន សែន រឿងទិញ ចំនួន ចូលចិត្ត (Like) ហ្វេសប៊ុក នៅព្រឹកថ្ងៃ ទី៩ កុម្ភៈ។
លោក សំ សុគង់ ជាមេធាវី ការពារក្ដី លោក សម រង្ស៊ី
ឲ្យដឹង ថា, លោក នៅពុំ ទាន់ហ៊ាន សន្និដ្ឋាន ពីលទ្ធផល នៃជោគវាសនា កូនក្តី របស់ខ្លួន បាន នៅឡើយទេ។ ទោះជាយ៉ាងណា លោក ថា, ប្រសិនបើ សភា ស៊ើបសួរ នៃសាលាឧទ្ធរណ៍ នៅតែ តម្កល់ បទចោទប្រឆាំង លោក សម
រង្ស៊ី ទៀត បានន័យ ថា, នេះ ជាការ ឆ្លុះបញ្ចាំង ពីការងារ របស់ តុលាការ
ដែលកំពុង រងការ រិះគន់ ពីសាធារណ មតិ។
លោក បន្តថា «ទាក់ទងទៅនឹងការប្រកាសសាលដីកានេះ យើងចាំមើលតើសាលាឧទ្ធរណ៍ នៅតែតម្កល់ ឬក៏មានការប្រែប្រួលចំពោះសេចក្ដីសម្រេច? បើសិនជាសាលាឧទ្ធរណ៍នៅតែតម្កល់ មានន័យថា សេចក្ដីសម្រេចនេះមិនបានផ្ដល់ភាពយុត្តិធម៌ចំពោះកូនក្តីទេ។ មេធាវីការពារ នឹងដាក់បណ្ដឹងសារទុក្ខទៅតុលាការបន្តទៀត ដើម្បីឲ្យតុលាការកំពូល ពិនិត្យទៅលើសេចក្ដីសម្រេចនេះឡើងវិញ។»
តុលាការក្រុងភ្នំពេញ បានផ្ដន្ទាទោសលោក សម រង្ស៊ី
ដោយពិន័យលុយចំនួន ១០លានរៀល
និងបង់សងជំងឺចិត្តទៅដើមបណ្ដឹងចំនួន ១៥លានរៀល តាមមាត្រា៣០៥
និងមាត្រា៥១០ នៃក្រមព្រហ្មទណ្ឌកាលពីខែវិច្ឆិកា ឆ្នាំ២០១៦។
លោក សម រង្ស៊ី រងការចោទថា
បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក ដោយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី
និងលោក សោម សឿន ជាមន្ត្រីស្និទ្ធនឹងលោក ហ៊ុន សែន
ថាបានព្យាយាមទិញទឹកចិត្តអ្នកក្រីក្រឲ្យចុចចូលចិត្ត (Like) និងទិញ Like ឲ្យមានចំនួនកើនឡើងជាងហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីខែមីនា ឆ្នាំ២០១៦៕
No comments:
Post a Comment