អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ពេលចេញពីបន្ទប់សវនាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៣។ |
លោក ឈូក បណ្ឌិត អតីត អភិបាលក្រុង បាវិត ត្រូវ បានដោះលែង ពីពន្ធនាគារ
RFA / វិទ្យុ អាស៊ី សេរី | ៨ កុម្ភៈ ២០១៧
គិតត្រឹម ថ្ងៃទី៨ ខែកុម្ភៈ លោក ឈូក បណ្ឌិត បានជាប់ ពន្ធនាគារ រយៈពេល ១៨ខែហើយ គឺ បន្ទាប់ ពីលោក ត្រូវឃុំខ្លួន កាលពីថ្ងៃ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៥។
បើ ទោះជាយ៉ាងណា អាស៊ីសេរី មិនអាច សុំ ការអធិប្បាយ បញ្ជាក់ ពីមន្ត្រី នៃអគ្គនាយកដ្ឋាន ពន្ធនាគារ បាននៅឡើយទេ នៅថ្ងៃដដែលនេះ ដោយទូរស័ព្ទ ចូល ពុំ មានអ្នក ទទួល។
លោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៣៨លានរៀល ឬជិត ១ម៉ឺនដុល្លារ ជាសំណងដល់ជនរងគ្រោះទាំង ៣នាក់ ក្នុងបទបង្ករបួសស្នាមដោយអចេតនា។ បណ្ដឹងនេះ ត្រូវបានប្តឹងផ្តល់គ្នាដល់សាលាឧទ្ធរណ៍ និងតុលាការកំពូលទៀត ប៉ុន្តែតុលាការទាំងពីរបានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តទុកជាបានការ។
លោក ឈូក បណ្ឌិត បានគេចខ្លួនចាប់តាំងពីពេលដែលលោកបានបាញ់កម្មកររោងចក្រកៅវ៉េ ឲ្យរបួសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ លោកបានចេញសារភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសគាំទ្រចំណាត់ការរបស់ប៉ូលិសអន្តរជាតិ (Interpol) ក្នុងការតាមចាប់ខ្លួនលោក។
ទាក់ទងនឹងសំណងដល់ជនរងគ្រោះ មេធាវីការពារឲ្យកម្មការិនីទាំង ៣នាក់ឲ្យដឹងថា លោក ឈូក បណ្ឌិត បានសងសំណងគ្រប់ចំនួនទៅដល់ពួកគេរួចរាល់ហើយកាលពីឆ្នាំ២០១៦៕
No comments:
Post a Comment