[Related / Background]
Trang Tayeung district, Kampong Speu (photo: Theary C. Seng) |
...
ក្រុមប្រឹក្សាធម្មនុញ្ញ។ រូបថតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Rann Samnang
ក្រុមប្រឹក្សា ធម្មនុញ្ញ ច្រានចោល បណ្ដឹង បក្សប្រឆាំង លើការ លុបឈ្មោះ បរទេស ពីបញ្ជី បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ៣១ មករា ២០១៧
ការសម្រេច បិទផ្លូវ តវ៉ានេះ ប្រធាន ក្រុមប្រឹក្សា ធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម លើកឡើង ថា. ក្រុមប្រឹក្សា ធម្មនុញ្ញ គ្មាន សមត្ថកិច្ច ត្រួតពិនិត្យ អត្តសញ្ញាណប័ណ្ណ ដែលចេញ ដោយក្រសួង មហាផ្ទៃ និងថា. សេចក្ដីសម្រេច របស់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត មានមូលដ្ឋាន គតិយុត្តិ ត្រឹមត្រូវ។
សំណុំរឿង ដែលក្រុមប្រឹក្សា ធម្មនុញ្ញ លើកយក មកធ្វើ សវនាការ នៅថ្ងៃទី១ កុម្ភៈ មាន៣ សំណុំរឿង, គឺ ពីខេត្ត កំពង់ស្ពឺ មាន២ សំណុំរឿង ដែលមានឈ្មោះ ជនជាតិ វៀតណាម ៤នាក់ និង ១ សំណុំរឿង ពីសង្កាត់ ចោមចៅ រាជធានី ភ្នំពេញ មានឈ្មោះ ជនជាតិ វៀតណាម ១០នាក់។
No comments:
Post a Comment