Paris Peace Accords 23 Oct. 1991

Wednesday, February 1, 2017

[Vietnamization: Military, Occupation, PRK, K5 Genocide] សម រង្ស៊ី / Sam Rainsy: លោក ហ៊ុន សែន និងលោក ហេង សំរិន ជាជនឧក្រិដ្ឋ ដែលពាក់ព័ន្ធ ក្នុងឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សលោក, គឺ ការអនុវត្តន៍ ផែនការ ក៥ | Hun Sen and Heng Samrin committed crimes against humanity, that is, the implementing of K5 Plan

Image may contain: 2 people, text
៣១ មករា ២០១៧ / 31 January 2017

សូម បងប្អូន និងក្មួយៗ ជួយមើលចុះ!

ថ្មីៗនេះ លោក ហ៊ុន សែន និងលោក ហេង សំរិន បានប្តឹងខ្ញុំ តែ ពីរឿង កំប៉ិកកំប៉ុក ដោយចោទ ថា,  ខ្ញុំ បានបរិហាកេរ្តិ៍ ពួកគាត់ ក្នុងរឿង កំបុិកកំប៉ុក អត់បានការ ទាំងនោះ។ ...

តែ បន្ទាប់ ពីខ្ញុំ បានចោទ ពួកគាត់ ថា, ជាជនឧក្រិដ្ឋ ដែលពាក់ព័ន្ធ ក្នុងឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សលោក, គឺ ការអនុវត្តន៍ ផែនការ ក៥ នៅប្រទេស កម្ពុជា ពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៨ ដែលជាការ ចោទប្រកាន់ មួយ ដ៏ធ្ងន់ធ្ងរ បំផុត, ពួកគាត់ ទាំង ២ នាក់ នេះ អត់ហ៊ាន ប្តឹងខ្ញុំទេ, ពីព្រោះ ខ្លាចសកលលោក លាតត្រដាង ពីប្រវត្តិសាស្ត្រ ប្រទេស កម្ពុជា កាលពីសម័យ 
«សាធារណរដ្ឋ ប្រជាមានិតកម្ពុជា» ដែលជារបប បន្តុប ដោយកងទ័ព យួន ឈ្លានពាន។

សូម រំលឹក ថា, ផែនការ ក៥ នេះ គឺ ជាការកែន ប្រជាពលរដ្ឋ ដោយបង្ខំ ឲ្យទៅស្លាប់ រាប់ម៉ឺន រាប់សែននាក់ នៅក្នុងព្រៃ ដោយជាន់មីន, គ្រុនចាញ់, អត់បាយ, ធ្វើការ ហួសកម្លាំង, ឬត្រូវ ទាហានយួន បាញ់សម្លាប់ ចំពោះ អ្នកដែលហ៊ាន រត់ចេញ ពីទីតាំង ដែលគេ បានកំណត់ ឲ្យធ្វើការ ដោយបង្ខំ។

អ្នកដឹកនាំ ប្រទេស កម្ពុជា សព្វថ្ងៃ មិនចង់ ឲ្យប្រជាពលរដ្ឋ ជាពិសេស យុវជន ជំនាន់ក្រោយ សិក្សា និងយល់ដឹង ពីការពិត ទាក់ទង ទៅនឹង ប្រវត្តិសាស្ត្រ នៃប្រទេសជាតិ របស់យើង នោះទេ។

ព័ត៌មាន បន្ថែម, សូម ចូលមើល http://tinyurl.com/jspdaae និង http://tinyurl.com/zso6kl2


They sue me for trivial accusations related to recent political events or controversies. But they don't dare to sue me when I accuse them of being involved in crimes against humanity because they cannot deny historical facts.  For more information please go to
http://tinyurl.com/jspdaae
http://tinyurl.com/zso6kl2
http://cambodge-info.blogspot.fr/.../le-mur-de-bambou.html
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment