ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងកិច្ចប្រជុំ នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។ RFA/Cheu Sideth |
លោក ហ៊ុន សែន ខឹងលោក កឹម សុខា ដែលមិន ធ្វើតាម កិច្ចសន្យា សម្ងាត់
RFA / វិទ្យុ អាស៊ី សេរី | ៣១ មករា ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រលយពាក្យ ថា, ប្រធានស្តីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា បានបោក រូបលោក ព្រោះលោក កឹម សុខា មិនបាន ធ្វើតាម ការសន្យា របស់ខ្លួន នោះទេ បន្ទាប់ ពីជួប និយាយគ្នា ក្នុងបន្ទប់សម្ងាត់ នាវិមាន រដ្ឋសភា កាលពីព្រឹក ថ្ងៃទី៧ ធ្នូ [not that Kem Sokha didn't try -- remember his daughter Kem Monovithya's vile public assault on Sam Rainsy? -- but because CNRP supporters reacted strongly, condemning the opportunism and fearing his political demise, retreated from the internal coup]។ រីឯ អ្នកវិភាគ យល់ថា, កិច្ចសន្យានោះ ប្រហែល ជាគ្មានអ្វី ក្រៅតែ ពីចង់ ឲ្យថ្នាក់ដឹកនាំ បក្សប្រឆាំង បែកបាក់គ្នា នោះទេ។
ភាពល្អូកល្អើន រវាង គណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជន កម្ពុជា មួយរយៈពេលខ្លីកន្លងមក ត្រូវបានគេវាយតម្លៃថា ជាល្បែងនយោបាយបំភ័ន្តភ្នែកប្រជារាស្ត្រប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំនៃបក្សទាំងពីរចាប់ផ្ដើមទម្លាយអាថ៌កំបាំង និងព្រមានទម្លាយរឿងរ៉ាវសម្ងាត់ៗជាច្រើនទៀតជាបន្តបន្ទាប់ ក្រោយពីភាគីម្ខាងៗមិនគោរពតាមសន្យាក្រៅរង្វង់ប្រយោជន៍ជាតិ តែជាប្រយោជន៍បក្សពួកផ្ទាល់ខ្លួន។
ថ្លែងក្នុងកិច្ចប្រជុំសភានៅព្រឹកថ្ងៃទី៣១ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានយកពេលវេលាប្រមាណជា ៤៥នាទី ដើម្បីពន្យល់ជុំវិញមូលហេតុដែលនាំទៅដល់ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានោះ ថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនធ្វើតាមការសន្យារយៈពេលបីថ្ងៃនោះទេ។
ទោះយ៉ាងណា លោក ហ៊ុន សែន មិនបញ្ជាក់ថា កិច្ចសន្យាសម្ងាត់នោះសំដៅលើរឿងអ្វីនោះឡើយ ក្រោយពីលោក និងលោក កឹម សុខា បានជួបជជែកគ្នាជាសម្ងាត់នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ធ្នូ ខណៈសភាពេញអង្គកំពុងដំណើរការប្រជុំជជែកលើច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥៖ «ថ្ងៃនោះយកទៅឲ្យខ្ញុំស៊ីញេរឿងមេឃុំ ស៊ាង ចែត ហើយបោកទាំងខ្ញុំទៀត។ បោកទាំងខ្ញុំទៀត ឯកឧត្តម កឹម សុខា នៅជំពាក់អីខ្លះខ្ញុំ? សន្យាថាបីថ្ងៃ ក្រោយមកថានឹងធ្វើ តែឯកឧត្តមអត់ធ្វើ។»
អ្នកវិភាគថា កន្លងមកពេលត្រូវរ៉ូវគ្នាភ្លាម ភាគីបក្សទាំងពីរតែងតែប្រកាសផ្ទាល់មាត់ ឬចេញសេចក្តីថ្លែងការណ៍សរសើរគ្នា និងប្រកាសរួបរួមគ្នា ឯកភាពជាតិ លែងខ្វែងគំនិតគ្នាទៀត គិតអំពីជាតិ និងប្រជាជន តែពេលប្រេះឆាគ្នាវិញ ពួកគេតែងតែទម្លាយនូវរឿងអាថ៌កំបាំងដែលហាក់មិនបានគិតអំពីជាតិ និងប្រជាជនឡើយ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក កឹម សុខា ថាតើអ្វីទៅដែលលោកសន្យា ហើយមិនធ្វើតាមនោះ។ រីឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនលើកទូរស័ព្ទ។
ទោះយ៉ាងណា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលត្រូវរដ្ឋាភិបាលហាមមិនឲ្យចូលស្រុកនោះ បានទម្លាយអាថ៌កំបាំងមួយចំនួននៅពីក្រោយបក្សទាំងពីរខកខានជួបចរចាគ្នា។ លោកថា រឿងនេះដោយសារតែលោក កឹម សុខា មិនព្រមធ្វើតាមការបង្គាប់បញ្ជារបស់គណបក្សប្រជាជនកម្ពុជា ដែលនៅចិញ្ចឹមចិត្តចង់បំបែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកបន្តទៀតថា លោក ហ៊ុន សែន មិនចង់ចរចាដើម្បីស្ថាបនាទេ គឺចង់ចរចាដើម្បីចាក់រុក និងឆ្កឹះឆ្កៀលឲ្យលោក កឹម សុខា បែកបាក់ជាមួយរូបលោក៖ «គាត់ចង់ឲ្យគណបក្សសង្គ្រោះជាតិ តាមរយៈឯកឧត្ដម កឹម សុខា សរសេរសំបុត្រតាមអ្វីដែលគាត់ចង់បាន បើមិនធ្វើតាមអ្វីដែលគាត់ចង់បានទេ ការប្រើពាក្យពេចន៍ វាមិនសមរម្យ វាមិនសម្ដែងការពិតឲ្យលោក កឹម សុខា ចេះតែសរសេរទៅ ហើយថ្ងៃណាមួយគាត់នឹងយកលិខិតនោះមកប្រើប្រាស់ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ ឲ្យលោក កឹម សុខា ខ្លួនឯងផ្ទាល់មករករឿងខ្ញុំវិញ ថាខ្ញុំនេះហើយបាននិយាយអីមួយណា ឬមួលបង្កាច់អី។ រួចហើយទៅ គាត់មានគ្នាគាត់ប៉ុន្មាននាក់ ដែលបានបង្កប់នៅក្នុងគណបក្សសង្គ្រោះជាតិ ពេលនោះនឹងឲ្យចេញមុខ ហើយឲ្យមួលបង្កាច់ខ្ញុំ។»
មិនបានប៉ុន្មានថ្ងៃផង លិខិតដ៏អាថ៌កំបាំងមួយក៏បានលេចចេញមក។ លិខិតដែលលោក សម រង្ស៊ី លើកយកមកសំអាង ត្រូវបានប្រភពជិតស្និទ្ធនឹងគណបក្សសង្គ្រោះជាតិ បញ្ជូនមកអាស៊ីសេរី ដែលប្រភពបានអះអាងថា ជាសេចក្ដីព្រាងនៃលិខិតដើមផ្ញើមកជូនលោក កឹម សុខា ឲ្យចម្លងតាម ដើម្បីឲ្យលោកចេញសេចក្ដីថ្លែងការណ៍ថ្មីមួយ ថ្កោលទោសជនណាដែលនិយាយប៉ះពាល់ដល់គ្រួសារ ប្រពន្ធកូនចៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងបណ្ដេញជននោះចេញពីគណបក្ស បើរកឃើញថា ជននោះបាននិយាយដូច្នេះមែន។
នៅក្នុងសេចក្ដីព្រាងនោះ ក៏មានចំណារដែលមានឈ្មោះ សយ សុភាព ផងថា «គោរពជូនលោកពូពិនិត្យសេចក្ដីព្រាង ថ្នាក់ដឹកនាំបានឯកភាពតាមខ្លឹមសារនោះហើយ។ ពីខ្ញុំ សយ សុភាព។»
លោក សយ សុភាព បានបញ្ជាក់ប្រាប់អាស៊ីសេរី កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ថា លោកពុំទទួលបានលិខិតអ្វីទាំងអស់ ហើយខ្លួនលោកផ្ទាល់ក៏មិនមានកិច្ចការអ្វីទាក់ទងក្នុងរឿងនេះទេ។ លោក សយ សុភាព គឺជានាយកមជ្ឈមណ្ឌលព័ត៌មានដើមអំពិល ធ្លាប់មានកេរ្តិ៍ឈ្មោះក្នុងការជួយសម្របសម្រួលអ្នកនយោបាយជាន់ខ្ពស់នៅកម្ពុជា ឲ្យជានានឹងគ្នាវិញ។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ ឲ្យអាស៊ីសេរី ដឹងថា ការដែលលោកនាយករដ្ឋមន្ត្រីឲ្យលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍នេះ គឺនៅក្នុងក្ដីសង្ឃឹមថា អាចនឹងប្រើប្រាស់លោក កឹម សុខា ឲ្យបណ្ដេញលោក សម រង្ស៊ី ចេញពីគណបក្សសង្គ្រោះជាតិ តែម្ដង។
ប្រភពបញ្ជាក់ថា ក្រោយពេលដែលលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍នោះហើយ មន្ត្រីមួយរូប ឬពីររូបនៃគណបក្សសង្គ្រោះជាតិ ដែលបង្កប់ខ្លួននៅក្នុងគណបក្សសង្គ្រោះជាតិ ហើយធ្វើការបម្រើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចេញមុខបង្ហាញភស្តុតាងចោទលោក សម រង្ស៊ី ថាពិតជាធ្លាប់បាននិយាយពីរឿងលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់លោក ឡេ ឌឹកថូ (Le Duc Tho) ពិតប្រាកដមែននៅក្នុងការជួបជុំផ្ទៃក្នុងរបស់គណបក្ស។ អ្នកវិភាគថា ករណីនេះហើយដែលជំរុញឲ្យលោក ហ៊ុន សែន ព្រលយនៅក្នុងកិច្ចប្រជុំសភាថា លោក កឹម សុខា មិនគោរពកិច្ចសន្យារយៈពេលបីថ្ងៃនោះ។
រីឯអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថា មុននឹងមានការលើកលែងទោសលោក កឹម សុខា នោះ ពិតជាមានការនិយាយគ្នាមួយរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ព្រោះអ្វីជាគោលដៅរបស់បក្សកាន់អំណាច គឺចង់ឲ្យបក្សប្រឆាំងបែកបាក់ផ្ទៃក្នុង។ លោកបន្តថា ប្រសិនបើលោក កឹម សុខា មិនធ្វើតាមលោក ហ៊ុន សែន ទេនោះ អាចឆ្លុះបញ្ចាំងថា បក្សប្រឆាំងមិនមែនជាអាយ៉ងរបស់បក្សកាន់អំណាច។ ម្យ៉ាងវិញទៀត ប្រសិនបើពិភាក្សានយោបាយដើម្បីតែផលប្រយោជន៍របស់បុគ្គលណាមួយនោះ គឺនយោបាយអត្តឃាតខ្លួនឯងប៉ុណ្ណោះ៕
Do a google search for "CNRP infantile"!
ReplyDeletehttps://www.google.com/?gws_rd=ssl#q=CNRP+infantile
Click on the first result! Oh man, Cambodia is such an infantile country with infantile people and infantile behavior. Sad, sad, sad, so sad.
10:50 AM
ReplyDeleteWhen you run back to Hanoi, take your Ach Kor Hun Sen with you !!!
"Sambor district deputy police chief Noy Sithach said the 22-year-old alleged mistress, Moch Sreyda, filed a complaint against Sim Chan Veasna, 47, who allegedly used a health centre vehicle to run her over, along with her male friend."
ReplyDeleteOld Khmer men are mostly sick like old fart Kem Sokha. They are into young girls as young as their own daughters. Sick, sick, sick.
Believe me, Pol Pot was sick of those old farts too. It's one of the reasons he wanted to cleanse out the Khmer society.