Paris Peace Accords 23 Oct. 1991

Monday, February 13, 2017

លោក ហ៊ុន សែន គំរាម ឲ្យត្រៀម ក្តារមឈូស សម្រាប់ អ្នកធ្វើ បដិវត្តពណ៌ | Hun Sen threatens those who engage in color revolution to prepare their coffins

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន គំរាម ឲ្យត្រៀម ក្តារមឈូស សម្រាប់ អ្នកធ្វើ បដិវត្តពណ៌

VOD / វីអូឌី | ១៣​ កុម្ភៈ ២០១៧


ជាថ្មី ម្តងទៀត លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន ធ្ងន់ៗ ថា, លោក នឹងតៀម ក្តារមឈូស សម្រាប់​ មនុស្ស ទាំង​ឡា​យ​ណា ដែល​ថា ចង់ធ្វើ​ ប​ដិវត្តពណ៌ ​ផ្តួ​​លរំលំ​ រដ្ឋាភិ​បា​ល។

ក្នុងពិធី សម្ពោធស្ពាន នៅស្រុក កោះធំ ខេត្ត កណ្តាល នាថ្ងៃ ទី១៣ កុម្ភៈនេះ, លោក ហ៊ុន សែន បានរំឭក ព​លរដ្ឋ ដែ​ល​បាន ​ចូលរួម ថា, សង្គ្រាម ហែកហួគ្នា កន្លងទៅ លោក ថា ដោយសាតែ​ ពលរដ្ឋ មិ​នបាន បែងចែង ឲ្យច្បាស់ ថា អ្វី ជា​សមិ​ទ្ធផ​ល ពិត ដែលបាន ពីលោក ដឹកនាំ និងអ្វី ជាការសន្យា ខ្យល់ របស់ អ្នកនយោបាយ មិនកាន់ អំណាច។

លោក ហ៊ុន​ សែន ទំនង ជាចង់ និយាយ ដល់អ្នក នយោបាយ ដែលមិន ទាន់កាន់ អំណាច​ ថា ច្រើនតែ ស​ន្យា ជួ​យព​ល​រ​ដ្ឋ លើស ពីបក្ស កាន់អំណាច ដោយលោក ប្រៀបធៀប ថា ស្រមោល ​តែងតែ ​ធំ ជាង រូប​ពិ​ត។

លោក ហ៊ុន សែន បញ្ជាក់ថា, ការ ដែលពលរដ្ឋ មិនស្គាល់ ថា អ្វី ជារូបពិត និងអ្វី ជាស្រមោល នោះហើយ ទើប ជំរុញ ឲ្យប្រទេសជាតិ វិលទៅរក ភាពចលាចល ដូចពីអតីតកាល។

លោក ថា៖ «អារឿង ដែលយើង ក្តាប់ របស់ពិត មិនជាប់ ហ្នឹងហើយ ដែលវា អន្តរាយ ធ្វើ ឲ្យយើង បាត់បង់ ពេលវេលា និងស្លា​ប់ មនុស្ស ច្រើនណាស់ៗ។  សុខៗ នាំគ្នា ទៅផ្តួល រំលំ សម្តេចព្រះ នរោត្តម សីហនុ បង្កើតឡើ​ង នូវ​សង្គ្រាម ពេញប្រទេស, បង្កើត​ របប ប្រល័យពូជសាសន៍ តកូន តជំនាន់ មនុស្ស ទើប ដោះស្រា​យ មានសន្តិភា​ព ដូចសព្វថ្ងៃ  ក្តា​ប់ ឲ្យជាប់រឿ​​ង សន្តិភាពនេះ»



លោក ហ៊ុន សែន ព្រមានទាំងមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលនឹងចាត់វិធានការ ដោយមិនយោគយល់ទៅលើ​ជនទាំ​ង​ឡាយណា ដែលលោកថាជាអ្នកសន្យាខ្យល់ ធ្វើឲ្យមានអស្ថេរភាពនយោបាយនោះ។

លោក ថា៖ «អញ្ចឹងទេ អ្នកសន្យាខ្យល់គឺអ្នកហ្នឹងឯង។ ហើយខ្ញុំសូមជំរាប កម្ពុជាក្នុងតម្លៃណាក៏ដោយ ត្រូវរក្សា​សន្តិ​ភាពឲ្យបាន។ អ្នកណាបំផ្លាញសន្តិភាពគ្មានការអត់ឱន គ្មានការលើកលែងទេ សូមបញ្ជាក់ជូន​កុំប្រាថ្នាធ្វើ​បដិវត្ត​ពណ៌អី អត់បានទេ អាហ្នឹងនិយាយមួយបែបទៀត ត្រៀមក្តារមឈូសឲ្យហើយទៅ អត់លេងសើចទេ»

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ រដ្ឋាភិ​បា​លធ្លាប់បញ្ជាកងកម្លាំងទៅបង្ក្រាបជំរុំបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោតរបស់គណបក្សប្រឆាំងនៅទីលានប្រ​ជាធិបតេ​យ្យ ក្នុងរាជធានីភ្នំពេញ​កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ដោយរដ្ឋាភិបាលអះអាងថា វិធា​នកា​រនោះទប់​ស្កា​ត់កុំ​ឲ្យមានបដិវត្តពណ៌ផ្តួល​រំលំរ​ដ្ឋាភិបាល។

ក្រោយមកទៀតនៅដើមឆ្នាំ២០១៦ កម្លាំងរបស់រដ្ឋាភិបាល ក៏បានចុះបង្ក្រាបអ្នកធ្វើយុទ្ធការថ្ងៃចន្ទពណ៌ខ្មៅ ដោ​​យអះ​​អាងពីមូលហេតុដូចគ្នា ពីបដិវត្តពណ៌ បើទោះបីក្រុមអ្នកតវ៉ាអះអាងថា យុទ្ធនាការនោះទាមទារយុ​ត្តិធ​ម៌ស​ម្រាប់អ្ន​កកា​​​រពារសិទ្ធិមនុស្សនៅសមាគមអាដហុក ដែលកំពុងជាប់ឃុំនិងជំរុ​ញឲ្យ​​វែ​កមុ​ខអ្នកនៅ​ពី​ក្រោ​​​យ​ការបា​ញ់​សម្លា​ប់លោក កែម ឡី ក៏ដោយ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា​ លោកមិនឆ្លើយ​តប​​ទៅនឹងការ​រិះគន់ថា ការស​ន្យាខ្យល់បែបណានោះទេ ដោយថាជាគោលនយោបាយរបស់គណបក្ស​ផ្សេងៗគ្នា។​ ប៉ុន្តែលោ​កថា ប​ក្សប្រឆាំ​ងមិន​ជ្រើ​​ស​រើ​សយកការដណ្តើមអំណាចតាមរយៈបែបហិង្សានោះទេ។

លោក ថា៖ «ប្រជាពលរដ្ឋខ្មែរជូរ ចត់ និងឈឺចាប់ដោយសារសង្គ្រាម ដូចនេះយើងស្អប់ខ្ពើមសង្គ្រាម យើ​ងស្រ​ឡាញ់សន្តិភាព ដែលមានយុត្តិធម៌ ហើយយើងចង់បានសិទ្ធិសេរីភាព​ក្នុ​ងការចូលរួម ដើម្បីស​ម្រេចជ្រើសរើ​ស​មេដឹក​នាំក្នុ​ងពេលបោះឆ្នោតនៅពេលខាងមុខ។ យើងអត់ជ្រើសរើសមធ្យោបាយធ្វើឲ្យខ្មែរប​ង្ហូរឈា​មគ្នា​ឯងនោះទេ»

ទោះ​ជាយ៉ាងណា សង្គមស៊ីវិលនិងអ្នកវិភាគ អះអាងថាការព្រមានរបស់រដ្ឋាភិបាលថា​អាចនឹងកើ​តមា​នបដិ​វត្តព​ណ៌​​នេះ ពួកគេថាជាការ ខ្លាចស្រ​មោ​ល​ខ្លួនឯង ខណៈបញ្ហាចាក់ស្រែះជាច្រើន ដូចជា​ការ​រំលោភដីធ្លី អំពើពុ​ករលួ​យ បញ្ហាព្រំដែន និងអយុត្តិធម៌សង្គមជាដើម រដ្ឋាភិបាលមិនទាន់ធ្វើឲ្យពលរដ្ឋជឿបាននោះ។

មួយវិញទៀតសង្គមស៊ីវិលអះអាងថា បដិវត្តពណ៌ឬចលនាផ្តួលរំលំរដ្ឋាភិបាល នឹងមិនអាចកើតឡើងទេ នៅកម្ពុជា ដោយថាប្រ​ទេស​​​ក្រី​ក្រ​មួ​យនេះផ្លាស់ប្តូរមេដឹកនាំតាមរយៈការបោះឆ្នោត៥ឆ្នាំម្តង៕



1 comment:

  1. Anonymous10:10 AM

    The Khmer people will prepare one for
    him too !!!!

    ReplyDelete