Paris Peace Accords 23 Oct. 1991

Monday, February 13, 2017

បក្ស​​សង្គ្រោះ​ជាតិ​​ នៅ​តែ ​​ប្រឈម​​​​​​​​ នឹង​គ្រោះ​ថ្នាក់​ ក្រោយ ពី​​លោក សម រង្ស៊ី លាលែង​​ ពី​តំណែង | CNRP still in danger after Sam Rainsy resigns

បក្ស​​សង្គ្រោះ​ជាតិ​​ នៅ​តែ ​​ប្រឈម​​​​​​​​ នឹង​គ្រោះ​ថ្នាក់​ ក្រោយ ពី​​លោក សម រង្ស៊ី លាលែង​​ ពី​តំណែង​

The Cambodia Daily | ១៣​ កុម្ភៈ ២០១៧
លោក សម រង្ស៊ី ឥស្សរជន យូរមកហើយ នៃចលនា ប្រជាធិបតេយ្យ ដែលជួបបញ្ហា យ៉ាងច្រើន នៅក្នុងប្រទេស កម្ពុជា បានលាលែង ពីតំណែង ប្រធាន គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃសៅរ៍ ស្របពេល រដ្ឋាភិបាល គំរាមកំហែង ថា នឹងរម្លាយ គណបក្សនេះ ទាំងមូល ដោយសារ លោក មានទោស ព្រហ្មទណ្ឌ។
បណ្ដា អ្នកវិភាគ និងអ្នកឃ្លាំមើល ស្ថានការណ៍ នយោបាយ បានលើកឡើង ថា, ការលាលែង ពីតំណែងនេះ ប្រហែល ជាមិន ប៉ះពាល់ ដល់ការ គាំទ្រ របស់ គណបក្ស សង្គ្រោះជាតិ ខ្លាំងឡើយ នៅក្នុង ការបោះឆ្នោត ប្រសិនបើ គណបក្សនេះ ធ្វើបែបនេះ រយៈពេល វែង។  អ្នកទាំងនោះ បានព្រមាន ថា, ការគាបសង្កត់ ដែលរដ្ឋាភិបាល ដាក់ទៅលើ លោក សម រង្ស៊ី អាច នឹងងាយ ធ្លាក់ទៅ លើអ្នក ដែលជំនួស តំណែង របស់លោក។  នៅពេលនេះ អ្នក ដែលទំនង ជាជំនួស តំណែង របស់លោក គឺ លោក កឹម សុខា ប្រធាន ស្តីទី នៃគណបក្ស សង្គ្រោះជាតិ ដែលប្រឈម បញ្ហា ផ្លូវច្បាប់ ផ្ទាល់ខ្លួន ដែរ។
នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក កឹម សុខា ត្រូវបានប្រកាសថាជាប្រធានស្ដីទីគណបក្ស ក្រោយលោក សម រង្ស៊ី លាលែងពីតំណែងកាលពីថ្ងៃសៅរ៍។ រូបថតៈ Emil Kastrup/ Cambodia Daily
នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក កឹម សុខា ត្រូវបានប្រកាសថាជាប្រធានស្ដីទីគណបក្ស ក្រោយលោក សម រង្ស៊ី លាលែងពីតំណែងកាលពីថ្ងៃសៅរ៍។ រូបថតៈ Emil Kastrup/ Cambodia Daily
លោក សម រង្ស៊ី ដែលបាន ស្នាក់នៅ បរទេស ចាប់តាំង ពីទោស បទបរិហារកេរ្តិ៍ ប្រឆាំង រូបលោក ត្រូវ បានយកមក អនុវត្ត ឡើងវិញ នៅឆ្នាំ ២០១៥នោះ បានប្រកាស ពីការលាលែង របស់លោក តាមរយៈ លិខិតលាលែង មួយច្បាប់ បង្ហោះ តាមទំព័រ ហ្វេសប៊ុក របស់លោក ដែលមាន ប្រសិទ្ធភាព ភ្លាមៗ។
លិខិតខ្លីនោះ គ្រាន់តែ បញ្ជាក់ថា, លោក លាលែង ពីតំណែង ដោយសារ មូលហេតុ ផ្ទាល់ខ្លួន និង ដើម្បី គណបក្ស
ការលាលែងនេះកើតមានឡើងក្រោយការគំរាមកំហែងមិនធ្លាប់មានពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូប្រជែងយូរមកហើយរបស់លោកថានឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដើម្បីរម្លាយគណបក្សណាដែលដឹកនាំដោយទណ្ឌិតមានពិរុទ្ធ។
លោកនាយករដ្ឋមន្ត្រីបានបង្ហាញយ៉ាងច្បាស់ថា លោកមានបំណងបាញ់ឆ្ពោះទៅរកគណបក្សសង្គ្រោះជាតិ។ ជាមួយនឹងសំឡេងភាគច្រើនធម្មតារបស់ខ្លួននៅក្នុងរដ្ឋសភា គណបក្សប្រជាជនកម្ពុជានឹងគ្មានបញ្ហាឡើយនៅក្នុងការធ្វើតាមការគំរាមកំហែងនោះ ហើយបានប្ដេជ្ញាធ្វើបែបនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅក្នុងវីដេអូថ្មីមួយដែលលោក សម រង្ស៊ី បានបង្ហោះតាមបណ្ដាញអុីនធឺណិតកាលពីម្សិលមិញ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការគំរាមរម្លាយគណបក្សសង្គ្រោះជាតិ ជាហេតុធ្វើឱ្យលោកសម្រេចចិត្តលាលែងពីតំណែង។
ថ្លែងមកកាន់សហការីរបស់លោកនៅរាជធានីភ្នំពេញតាមរយៈប្រព័ន្ធ Skype លោក បានមាន ប្រសាសន៍ ថា. គេ មានបំណង រម្លាយ គណបក្សយើង, ហើយ បើ គណបក្សយើង រលាយ, យើង អត់បាន ចូលរួម ក្នុងការ បោះឆ្នោត, ហើយ អាការ បោះឆ្នោត ហ្នឹង វា អត់មានន័យ តែម្ដង  ប៉ុន្តែ យើង ក៏បាត់បង់ ឱកាស ជាប្រវត្តិសាស្ត្រ ដើម្បី នាំមក នូវការ ផ្លាស់ប្ដូរ ដែលប្រជារាស្ត្រ ខ្មែរ ចង់បាន។
នៅក្នុងនោះ លោក ក៏បាន លើកឡើង ដែរ ថា, យើង ត្រូវតែ ហា៊នលះបង់ ទាំងអស់ ដើម្បី ឆ្ពោះទៅ គោលដៅ របស់យើង។  យើង ចង់បានអី?  យើង ចង់បាន ការបោះឆ្នោត ដោយសារ យើង ចង់បាន ការផ្លាស់ប្ដូរ, ផ្លាស់ប្ដូរ តាមរយៈ ការបោះឆ្នោត។
បន្ទាប់ពីការជួបប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្ដាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ គណបក្សបានបញ្ជាក់ថា លោក កឹម សុខា ដែលទើបតែត្រឡប់មកពីតាមខេត្តដើម្បីចូលរួមការប្រជុំនេះ នឹងនៅតែជាប្រធានស្ដីទីដើម្បីដឹកនាំគណបក្សរហូតដល់មានការជ្រើសរើសប្រធានគណបក្សថ្មីនៅក្នុងសមាជបក្សលើកក្រោយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះបានលើកឡើងថា សមាជនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ គឺទាន់ពេលសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា។
Fresh News ជាគេហទំព័រព័ត៌មានដ៏ពេញនិយមដែលជាញឹកញាប់ធ្វើជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចុះផ្សាយលិខិតមួយច្បាប់ដែលគេអះអាងថា ជាលិខិតរបស់លោក សម រង្ស៊ី ដែលស្នើឱ្យតែងតាំងលោកស្រី ជូឡុង សូមួរ៉ា តំណាងរាស្ត្រគណបក្សប្រឆាំងជាយូរមកហើយ និងត្រូវជាភរិយារបស់លោក ដើម្បីជំនួសតំណែងលោក។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា នោះជាលិខិតក្លែងក្លាយ។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតបានមានប្រសាសន៍ថា មួយចំនួនធំនៃការគាំទ្ររបស់គណបក្សប្រឆាំងមានទំនាក់ទំនងផ្ទាល់ទៅនឹងលោក សម រង្ស៊ី។ ប៉ុន្តែលោកថ្លែងថា ការគំាទ្រនោះនឹងនៅតែស្ថិតនៅជាមួយគណបក្សសង្គ្រោះជាតិលុះត្រាតែលោក សម រង្ស៊ី មិនងាកមកប្រឆាំងគណបក្សនេះ ដែលទំនងជាមិនអាចកើតឡើង។
លោកបានបញ្ចេញទស្សនៈដូច្នេះថា “លោក សម រង្ស៊ី ពិតជាមានអ្នកគាំទ្រប្ដូរផ្ដាច់យ៉ាងច្រើន។ ក្នុងឋានៈជាឥស្សរជនគណបក្សប្រឆាំងពិតប្រាកដទី១នៅក្នុងប្រទេសចាប់តំាងពីសម័យអ៊ុនតាក់ [បេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលបាននាំមកនូវការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជាក្នុងឆ្នាំ១៩៩៣] មក ខ្ញុំយល់ថា គាត់គឺជាគូប្រជែងសំខាន់តែម្នាក់គត់សម្រាប់លោក ហ៊ុន សែន ហើយគាត់នឹងនៅតែជាគូប្រជែងដ៏សំខាន់។ អ្វីដែលគួរឱ្យព្រួយបារម្ភគឺការផ្ដួលលោក ហ៊ុន សែន ខាងនយោបាយដែលគាត់និងភាគច្រើននៃអ្នកគាំទ្រសំខាន់ៗរបស់គាត់ចង់បាន។ ខ្ញុំយល់ថា គាត់នៅតែមានឥទ្ធិពលខ្លាំង។ ខ្ញុំយល់ថា ការលាលែងនេះ នឹងមាន ផលប៉ះពាល់ តិចតួច  ប៉ុណ្ណោះ ទៅលើ លទ្ធផល បោះឆ្នោត ព្រោះ គាត់ នៅតែ ជាឥស្សរជន ដ៏សំខាន់ របស់ គណបក្ស សង្គ្រោះជាតិ ថ្វីបើ ជាផ្លូវការ លោក លែងជាផ្នែក មួយ នៃគណបក្ស នេះក្ដី។
មជ្ឈដ្ឋានជាច្រើនបានចាត់ទុកសំណើធ្វើវិសោធនកម្មនេះថា ជាការប៉ុងប៉ងចុងក្រោយរបស់លោក ហ៊ុន សែន ដើម្បីសាកល្បងសាមគ្គីភាពរបស់គណបក្សសង្គ្រោះជាតិដែលបានកើតចេញពីការច្របាច់បញ្ចូលគ្នាក្នុងឆ្នាំ២០១២ រវាងគណបក្សប្រឆាំងដាច់ដោយឡែកពីរ គឺគណបក្សរបស់លោក សម រង្ស៊ី និងគណបក្សរបស់លោក កឹម សុខា។
រូបលោក សម រង្ស៊ី ចាំងលើកញ្ចក់ទ្វារនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ជាទីដែលលោក កឹម សុខា ត្រូវបានប្រកាសថាជាប្រធានស្ដីទីគណបក្ស ក្រោយលោក សម រង្ស៊ី លាលែងពីតំណែងកាលពីថ្ងៃសៅរ៍។ រូបថតៈ  Omar Havana / Cambodia Daily
រូបលោក សម រង្ស៊ី ចាំងលើកញ្ចក់ទ្វារនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ជាទីដែលលោក កឹម សុខា ត្រូវបានប្រកាសថាជាប្រធានស្ដីទីគណបក្ស ក្រោយលោក សម រង្ស៊ី លាលែងពីតំណែងកាលពីថ្ងៃសៅរ៍។ រូបថតៈ Omar Havana / Cambodia Daily
លោក អ៊ូ វីរៈ មានប្រសាសន៍ថា គណបក្សនេះទំនងជារួបរួមគ្នាយ៉ាងរឹងមាំក្រោយការលាលែងរបស់លោក សម រង្ស៊ី ដោយលោក កឹម សុខា ទទួលតំណែងជាប្រធានបក្ស ហើយចុងក្រោយអ្នកដែលស្មោះត្រង់នឹងលោក សម រង្ស៊ី នឹងជំនួសតំណែងរបស់លោកជាអនុប្រធានបក្ស។ លោកបានបន្តថា ខណៈលោក សម រង្ស៊ី មិនបានដឹកនាំគណបក្សសង្គ្រោះជាតិ ដោយពិតប្រាកដ រយៈ ពេលវែង គណបក្សនេះ នឹងនៅតែ សុំការសម្រេច ពីលោក សម្រាប់ការ ធ្វើសេចក្ដីសម្រេច សំខាន់ៗ។  ទោះបី ជាបែបនេះក្ដី ក៏លោក អ៊ូ វីរៈ បានលើកឡើង ថា ការលាលែងនេះនៅតែជាជ័យជម្នះដ៏ល្អសម្រាប់លោក ហ៊ុន សែន ពីព្រោះគណបក្សសង្គ្រោះជាតិនឹងពិបាកពន្យល់ពីការផ្លាស់ប្ដូរនេះទៅដល់អ្នកគាំទ្ររបស់ខ្លួន ដែលធ្វើយ៉ាងណាកុំឱ្យរារាំងអ្នកគាំទ្រមួយចំនួនមិនឱ្យទៅបោះឆ្នោត។
លោកបានមានប្រសាសន៍ ថា, បញ្ហាគឺការពន្យល់ទៅដល់អ្នកគាំទ្រ ហើយបង្កើតថាមពលចាំបាច់ដែលនឹងបង្កើតនូវកម្លាំងចលករដែលពួកគេត្រូវការ។ ពួកគេត្រូវការបុគ្គលិកលក្ខណៈទាំងនេះ ដើម្បីជំរុញឱ្យយុវជន និងពលករចំណាកស្រុកទៅបោះឆ្នោត។ ចំនួនអ្នកទៅបោះឆ្នោតតិចនឹងចំណេញទៅដល់គណបក្សប្រជាជនកម្ពុជា ពីព្រោះគេមានការរៀបចំរួចជាស្រេចដើម្បីធានាថា អ្នកគាំទ្ររបស់ខ្លួននឹងទៅបោះឆ្នោត។
លោក លី ម័រហ្គេនបេស័រ (Lee Morgenbesser) អ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Griffith ក្នុងប្រទេសអូស្ត្រាលី ដែលមានជំនាញខាងនយោបាយបោះឆ្នោតនៅតំបន់អាស៊ីអាគ្នេយ៍បានលើកឡើងថា គេិនទាន់អាចនិយាយបាននៅឡើយទេថា តើគណបក្សសង្គ្រោះជាតិ នឹងទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតដោយរបៀបណា បើគ្មានលោក សម រង្ស៊ី កាន់តួទាទីផ្លូវការនោះ។ លោកបានគូសបញ្ជាក់ថា គណបក្សប្រឆាំងមិនដែលធ្វើបានល្អទេនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ហើយថា ការសាកល្បងពិតប្រាកដនេះ នឹងកើតមានទៀតអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជាស្ទើរតែចាញ់គណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៣។
លោក លី ម័រហ្គេនបេស័រ បានលើកឡើងទៀតថា លោក ជឿថា, អ្នកគាំទ្រ គាំទ្រគណបក្សប្រឆាំងដោយសារចិត្តចង់បានលទ្ធិប្រជាធិបតេយ្យច្រើនជាងការការស្មោះស្ម័គ្រចំពោះលោក សម រង្ស៊ី ដែលពេលមួយ ទាក់ទាញបានស្មារតីនេះនោះ។ លោកបានមានប្រសាសន៍ថា ឥឡូវនេះ គណបក្សសង្គ្រោះជាតិ និងជាពិសេសលោក កឹម សុខា ត្រូវតែប្រើប្រាស់សារនៃប្រជាធិបតេយ្យូបនីយកម្មនេះដើម្បីធ្វើយ៉ាងណាកុំឲ្យមានការបាត់បង់ការគាំទ្រដែលអាចកើតមានឡើងចំពោះគណបក្សប្រឆាំង។
លោក និងលោក អ៊ូ វីរៈ បានឯកភាពគ្នាថា ការលាលែងពីតំណែងនេះអាចថា ជាអត្ថប្រយោជន៍សម្រាប់គណបក្សសង្គ្រោះជាតិក៏ថាបាន បើលោក សម រង្ស៊ី ផ្អាកការងារជាប្រចាំបណ្តោះអាសន្ន ហើយទុកពេលឲ្យមានការកំណត់ឋានានុក្រមឲ្យកាន់តែច្បាស់លាស់នៅក្នុងគណបក្ស។
លោក ឆាំ ប៊ុនថេត ជាទីប្រឹក្សា និងជាអ្នកវិភាគនយោបាយមានទុទិដ្ឋិនិយមអំពីអនាគតរបស់គណបក្សសង្គ្រោះជាតិ។ លោកបានលើកឡើងថា អ្នកគាំទ្រតាមមូលដ្ឋានយ៉ាងច្រើនរបស់លោក សម រង្ស៊ី មិនគាំទ្រលោក កឹម សុខា ទេ ហើយថា គណបក្សសង្គ្រោះជាតិនឹងមានការលំបាកក្នុងការបញ្ចុះបញ្ចូលអ្នកគាំទ្រទាំងអស់នេះឲ្យនៅតែគាំទ្រខ្លួន អំឡុងពេលបោះឆ្នោត។
លោកបានមានប្រសាសន៍ថា “ទោះបីជាមានពេលគ្រប់គ្រាន់ក៏ដោយ តែជំនួសឲ្យការអប់រំអ្នកបោះឆ្នោត ពួកគេនឹងចំណាយពេលវេលាច្រើនក្នុងការទប់ទល់នឹងការវាយប្រហារពីគណបក្សប្រជាជនកម្ពុជាវិញ”។លោកបានបន្ថែមថា ការរួបរួមសាមគ្គីដែលគណបក្សនេះអះអាងថាខ្លួនមាននោះ បានប្រេះស្រាំភ្លាមៗតាមបណ្តាខេត្ត ដែលការប្រកួតប្រជែងដើម្បីតំណែងក្រុមប្រឹក្សាឃុំសង្កាត់នៅតែមានភាពខ្លាំងក្លា។
អ្វីដែលអ្នកវិភាគសុទ្ធតែឯកភាពគ្នានោះគឺថា ការលាលែងពីតំណែងរបស់លោក សម រង្ស៊ី ប្រហែលគ្រាន់តែជាការគេចពីស្ថានភាពអាក្រក់មួយរយៈពេលខ្លីសម្រាប់គណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។
លោក លី ម័រហ្គេនបេស័រ  បានថ្លែងថា ខ្ញុំគិតថា ការលាលែងរបស់លោក សម រង្ស៊ី បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាភ្ញាក់ផ្អើល មានន័យថា ឥឡូវនេះ ពួកគេត្រូវតែប្តូរយុទ្ធសាស្ត្រទប់ទល់ទៅតាមហ្នឹងដែរ។ នេះជាដំណឹងអាក្រក់សម្រាប់លោក កឹម សុខា។
នៅក្នុងអ្វីដែលមជ្ឈដ្ឋានជាច្រើនមើលឃើញថា ដូចករណីមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយមួយផ្សេងទៀតនោះ អង្គភាពប្រឆាំងអំពើពុករលួយកំពុងតែបើកការសើុបអង្កេតលើលោក កឹម សុខា ពាក់ព័ន្ធអំពើពុករលួយទាក់ទិននឹងខ្សែអាត់សំឡេងបែកធ្លាយដែលតាមការអះអាងគេបានឮលោកបានសន្យាទិញផ្ទះឲ្យស្រីកំណាន់ម្នាក់។
លោក កឹម សុខា មិនបានបញ្ជាក់ ឬបដិសេធថា បុរសនៅក្នុងខ្សែអាត់សំឡេងនោះគឺជារូបលោកមែន ឬមិនមែននោះឡើយ ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ ពន្ធនាគាររយៈពេល៥ខែកាលពីឆ្នាំមុនដោយសារមិនបានបង្ហាញខ្លួនក្នុងនាមជាសាក្សីនៅក្នុងសំណុំ រឿងសញ្ចរកម្មរបស់ស្រីកំណាន់រូបនេះ។ ទោះបីទីបំផុតលោក ហ៊ុន សែន បានរៀបចំឲ្យមានការព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា ក៏ដោយ ក៏ការសើុបអង្កេតពាក់ព័ន្ធអំពើពុករលួយនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ។
លោក ឆាំ ប៊ុនថេត បានលើកឡើង ទៀត ថា, អ្វី ដែលលោក នាយករដ្ឋមន្ត្រី ធ្វើដាក់លោក សម រង្ស៊ី លោកអាចធ្វើដាក់មនុស្សគ្រប់គ្នា។  លោក បានបន្ថែម ថា, លោក កឹម សុខា ស្ថិតនៅក្រោមការសើុបអង្កេតនៅឡើយ។ លោក [ លោក ហ៊ុន សែន] អាចបញ្ជា ឲ្យបើកការសើុបអង្កេតឡើងវិញដោយងាយ ហេតុដូច្នេះការរត់គេចទៅឆ្ងាយមិនអាចដោះស្រាយបញ្ហាបានទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សកាន់អំណាចនៅតែបន្តគម្រោងធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ មិនថា លោក សម រង្ស៊ី លាលែងពីតំណែងនោះឡើយ ហើយ សង្ឃឹមថា នឹងដាក់ឲ្យមានការអនុម័តនៅដំណាច់ខែនេះ។
នៅក្នុងអីុម៉េលមួយកាលពីម្សិលមិញ លោក សម រង្ស៊ី បានទទួលស្គាល់ថា គ្រាន់តែលាឈប់ពីតំណែង លោកមិនអាចធានាថា គណបក្សរបស់លោកមិនត្រូវបានគេរម្លាយនោះឡើយ។
លោកបានមានប្រសាសន៍ថា ខ្ញុំពិតជា មិនហា៊ននិយាយថា គណបក្សសង្គ្រោះជាតិត្រូវបានសង្គ្រោះដោយគ្រាន់តែខ្ញុំលាឈប់ហើយដើរចេញពីគណបក្សនោះទេ។  លោក បានបន្ថែម ថា, ជាការពិត មាន គ្រោះថ្នាក់ គ្រប់ជំហាន គឺ ថា នឹងមាន ការប្រើប្រាស់ បរិបទ ផ្លូវច្បាប់ បន្ថែម ដើម្បី វាយប្រហារ។  នៅមាន អ្នកទោស នយោបាយ ជាច្រើន នៅឡើយនៅ កម្ពុជា។
លោក សម រង្ស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះឡើយថា តើលោកនៅមានឥទ្ធិពលអ្វីលើគណបក្សរបស់លោក។
ទោះបីជាត្រូវបានរារាំងជាផ្លូវការមិនឲ្យត្រឡប់មកប្រទេសកម្ពុជាវិញក៏ដោយ ក៏លោកសម រង្ស៊ី ប្តេជ្ញានឹងវិលត្រឡប់មកវិញនៅមុនការបោះឆ្នោតឆ្នាំ២០១៨ដែរហើយទោះបីជាលាឈប់ពីតំណែងក៏ដោយលោកស្រី មូរ សុខហួរ បានមានប្រសាសន៍ ថា, គណបក្សលោកស្រី នឹងនៅតែ លើកលោក សម រង្ស៊ី ឲ្យកាន់តំណែង ជានាយករដ្ឋមន្ត្រី ដដែល នៅពេល អនាគត បើ គណបក្សលោកស្រី ឈ្មះឆ្នោត។
លោកស្រី បានមានប្រសាសន៍ ថា, យើងនឹងធ្វើអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យគាត់វិលត្រឡប់មកដឹកនាំប្រទេស។ គាត់មិនទៅឆ្ងាយទេ៕



1 comment:

  1. Anonymous10:37 AM

    No, CNRP is no longer in danger. Kem Sokha will behave. Mr. Hun Sen is holding Kem Sokha hostage with the threat of releasing the sex evidence from Kem Sokha's sex scandal.

    ReplyDelete