លោក សម រង្ស៊ី និង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបថតពីហ្វ៊េសប៊ុក លោក កឹម សុខា) |
បក្សប្រឆាំង ទុកតំណែង ប្រធានបក្ស របស់លោក សម រង្ស៊ី ឲ្យនៅទំនេរ
កាលពីថ្ងៃ ទី១១ ខែកុម្ភៈ ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាស ដកខ្លួន ឈប់ធ្វើ ជាមេបក្ស ដោយគ្រាន់ តែ ប្រាប់ថា ដោយសារ មូលហេតុ ផ្ទាល់ខ្លួន។
ក្នុងសន្និសិទ សារព័ត៌មាន នៅទីស្នាក់ការ គណបក្ស សង្គ្រោះជាតិ នាថ្ងៃ ទី១២ ខែកុម្ភៈនេះ, អ្នកនាំពាក្យ លោក យឹម សុវណ្ណ អះអាង ថា, គណបក្ស បានទទួលយក ការសុំ លាឈប់ របស់លោក សម រង្ស៊ី ហើយ។ លោក បន្ថែមថា, លោក កឹម សុខា ជាអនុប្រធាន ស្រាប់ នឹងឡើងធ្វើ ជាប្រធាន ស្តីទី។
លោក យឹម សុវណ្ណ បន្តថា, បេក្ខជន ថ្មី សម្រាប់ មកកាន់ តំណែង ជាប្រធាន គណបក្ស ជំនួសលោក សម រង្ស៊ី លោក ថា គណបក្ស មិន ទាន់បាន គិតទេ។ ប៉ុន្តែ លោក បង្ហើបថា, បើ តាមលក្ខខន្តិកៈ របស់ គណបក្ស, ប្រធានបក្ស ថ្មី នឹងត្រូវ ជ្រើសតាំង ឡើង អំឡុងពេល សមាជបក្ស នាថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០១៨។
អ្នកនាំពាក្យបក្សប្រឆាំងរូបនោះ ប្រកាសដែរថា លោកនឹងមិនឆ្លើយនឹងសំនួរណា ដែលចង់ដឹងពីមូលហេតុនៃការលាឈប់របស់លោក សម រង្ស៊ី ទេ ដោយជំរុញឲ្យអ្នកសារព័ត៌មាន សុំការពន្យល់ផ្ទាល់ពីលោក សម រង្ស៊ី ផ្ទាល់តែម្ដង ដែលកំពុងតែរស់នៅនិរទេសខ្លួនឯនៅក្រៅប្រទេស។
ប៉ុន្តែ លោក យឹម សុវណ្ណ បានការពារថា ការលាឈប់របស់លោក សម រង្ស៊ី ជាគំរូល្អដល់អ្នកនយោបាយពេលនេះ ក៏ដូចទៅថ្ងៃអនាគត ដោយថា ឲ្យហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបញ្ហាផ្សះផ្សាជាតិនិងការបង្រួបបង្រួមជាតិ។
នៅថ្ងៃនេះដែរ លោក សម រង្ស៊ី បានបង្ហោះវីដេអូឃ្លីបលើហ្វេសប៊ុករបស់លោកបញ្ជាក់ថា មូលហេតុដែលលោកលាឈប់នោះ មិនមែនគ្រាន់តែការពារកុំឲ្យគេរំលាយគណបក្សទេ, ប៉ុន្តែ លោក ក៏ថា, លោក «ហ៊ានលះបង់ ដល់អាយុជីវិត ទៀត, កុំ ឲ្យតែ ជាតិ ស្លាប់។»
បើទោះជាលោក សម រង្ស៊ី និយាយមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែនៅពេលថ្មីៗ លោក ហ៊ុន សែន បានជំរុញឲ្យតំណាងរាស្ត្ររបស់លោក ធ្វើវិសោធនកម្មច្បាប់ត្រង់មាត្រាមួយចំនួន ដែលត្រូវបានគេមើលឃើញថា វិធានការរបស់លោក ហ៊ុន សែន នោះអាចនឹងឈានទៅរំលាយគណបក្សសង្គ្រោះជាតិ។
ច្បាប់ថ្មី ដែលកើតក្រោយធ្វើវិសោធនកម្មនោះ លោក ហ៊ុន សែន លើកឡើងថា ត្រូវចែងថា អ្នកនយោបាយដែលត្រូវបានតុលាការកាត់ឲ្យមានទោស មិនត្រូវឲ្យធ្វើជាប្រធានបក្ស ឬអនុប្រធានទេ ខណៈដែលលោក សម រង្ស៊ី កំពុងឡោមព័ទ្ធដោយបណ្តឹងពីបក្សកាន់អំណាច។
ទោះ ជាយ៉ាងណា អ្នកវិភាគ និងក្រុម អង្គការ សង្គមស៊ីវិល បានចាត់ទុក ថា, ជម្រើស លាលែង ពីតំណែង របស់លោក សម រង្ស៊ី នេះ ពួកគេ ថា ជាជម្រើស ដ៏វៃឆ្លាតមួយ ជួយបញ្ចុះ កម្តៅ នយោបាយ និងអាច ជាយុទ្ធសាស្ត្រ ដើម្បី ឈានទៅ សម្រេច គោលដៅ ប្តូរមេ ដឹកនាំ បក្សកាន់អំណាច ដោយសន្តិវិធី ក្រោយការ បោះឆ្នោត ឆ្នាំ២០១៨៕
I predict soon CNRP will have a dispute with Scam Rainsy over the money under Scam Rainsy's control. CNRP will ask Scam Rainsy to relinquish the full amount while Scam Rainsy will claim the need to withhold some amount to defend against Mr. Hun Sen's law suit.
ReplyDelete8:45 AM
DeleteWe don't need to predict, we always knew all along
you're irrelevant and totally ignored.