Paris Peace Accords 23 Oct. 1991

Thursday, February 9, 2017

លោក​សម រង្ស៊ី កំពុង​ កសាង​ សំណុំ​រឿង​ ប្តឹង​លោក​ ហ៊ុន សែន និង​លោក ​ហេង សំរិន​ ទៅតុលាការ ​ព្រហ្មទណ្ឌ ​អន្តរជាតិ | Sam Rainsy in process of putting a case together against Hun Sen, Heng Samrin for the ICC

media

លោក​សម រង្ស៊ី កំពុង​ កសាង​ សំណុំ​រឿង​ ប្តឹង​លោក​ ហ៊ុន សែន និង​លោក ​ហេង សំរិន​ ទៅតុលាការ ​ព្រហ្មទណ្ឌ ​អន្តរជាតិ

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ  | ៩ កុម្ភៈ ២០១៧

លោក​ សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ ម្សិល​មិញ បាន​អះ​អាង​ ថា, ​គណបក្ស​ ប្រឆាំង ​គ្រោង​​​​​​ នឹង​ប្តឹង​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ ហេង សំរិន ទៅ​កាន់​ តុលាការ​ ព្រហ្មទណ្ឌ​ អន្តរជាតិ​។  ការ​ប្រកាស​ ប្តឹង​នេះ ខណៈ​ លោក​ នាយក​រដ្ឋមន្ត្រី​ បាន​ប្តឹង ​ប្រធាន​ គណបក្ស​ប្រឆាំង ​រូប​នេះ ទាម​សំណង ​ជំងឺ​ចិត្ត ១​លាន ​ដុល្លារ។  អ្នក​វិភាគ​ ថា, ​បណ្តឹង​នេះ​ នឹង​ធ្វើ​ ឱ្យ​ស្ថានភាព ​នយោបាយ​ កាន់​តែ​ ធ្ងន់​ធ្ងរ, ហើយ ​ករណី​នេះ ​តុលាការ ព្រហ្មទណ្ឌ​ នឹង​មិន ​អើ​ពើ​ឡើយ​។

«យើង ​កំពុង​ តែ​ កសាង​ សំណុំ​រឿង ដើម្បី​ ឲ្យ​តុលាការ​ អន្តរជាតិ តាម​ចាប់ ហ៊ុន សែន និង ហេង សំរិន យក​ទៅ ​កាត់​ទោស ​តាម​ច្បាប់​ អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ ប្រឆាំង​មនុស្ស​លោក» 


នេះ​គឺ​ជា​សំណេរ​របស់​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ដែល​បាន​បង្ហោះ​លើ​ហ្វេស​ប៊ុក ។ លោក​បន្ត​ថា​ការ​ប្តឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ គឺ​ដោយ​សារ​សម័យ​ឆ្នាំ ១៩៨៤​ដល់​ឆ្នាំ ១៩៨៨ គឺ​ជា​ការ​សម្លាប់​រង្គាល ឬ​ការ​កែន​​ពលរដ្ឋ​ស្លូត​ត្រង់​ដោយ​បង្ខំ​បញ្ជូន​ទៅ​ឲ្យ​ស្លាប់​ក្នុង​ទ្រង់​ទ្រាយ​ធំ។

លោក​សម រង្ស៊ី​បាន​បន្ត​ទៀត​ថា សាក្សី​ចំនួន ៨១​នាក់​ដែល​ជា​ក្រុម​គ្រួសារ ឬ​ជន​រង​គ្រោះ​បាន​ចាប់​ផ្តើម​ចេញ​មុខ​លាត​ត្រដាង អំពី​ព្រឹត្តិការណ៍​សម័យ​ផែន​ការ ក៥ ។ ផែន​ការ ក៥ ដែល​អ្នក​ប្រវត្តិសាស្ត្រ​ពន្យល់​ថា គឺ​ជា​សម័យ​ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​ស្លាប់​ជា​ច្រើន​ក្រោយ​សម័យ​ប៉ុលពល នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​បញ្ជូន​មនុស្ស​ពេញ​កំលាំង​ទៅ​កាប់​ព្រៃ​ដែល​ជា​ជម្រក​របស់​កម្លាំង​តស៊ូ​ខ្មែរ​ក្រហម។ បណ្តឹង​របស់​លោក​សម រង្ស៊ី​នា​ពេល​នេះ គឺ​ជា​ការ​ប្តឹង​បក​វិញ​មក​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ហេង សំរិន ដែល​បាន​ប្តឹង​លោក​ពី​បទ​បរិហាកេរ្តិ៍​ហើយ​ទារ​សំណង​ជំងឺ​ចិត្ត​ជាង ១​លាន​ដុល្លារ និង​គំរាម​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក​សម រង្ស៊ី​នៅ​ស្រុក​ខ្មែរ​ទៀត​ផង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយ​តប​ចំពោះ​ការ​ប្តឹង​នេះ​ថា​ជា​ការ​រវើរវាយ​ដែល​ចេះ​តែ​ប្តឹង​ឱ្យ​តែ​ឮ​សំឡេង​តែ​ប៉ុណ្ណោះ​ព្រោះ​ថា បណ្តឹង​នេះ គ្មាន​មូលដ្ឋាន​ឡើយ។


ចំណែក​ឯ​ក្រុម​អ្នក​វិភាគ​នៅ​កម្ពុជា​ដែល​មាន​ជា​អាថ៌​លោក​អ៊ូ វីរៈ​បាន​អះ​អាង​ថា បណ្តឹង​នេះ​គឺ​នឹង​ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទាត់​ចោល ហើយ​ក៏​ជា​ការ​ប្តឹង​ដើម្បី​បង្អាប់​បង្អោន​កិត្តិយស​លោក​នាយក​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ។

សម្រាប់​លោក​អ៊ូ វីរៈ រឿង​ផែន​ការ ក៥​នេះ គួរ​តែ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​ដើម្បី​បញ្ជាក់​ពី​ការ​ពិត​ប្រាប់​ទៅ​កាន់​សាធារណៈមតិ​ជា​ការ​ប្រសើរ​ជាង។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ វីរៈ បាន​អះ​អាង​ថា បណ្តឹង​ទៅ​វិញ​ទៅ​មក​នេះ​គឺ​គ្មាន​អី្វ​ក្រៅ​ពី​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​រឹង​រឹត​តែ​កើន​កំដៅ ហើយ​អ្នក​នយោបាយ​មើល​មុខ​គ្នា​មិន​ចំ​ មិន​អាច​មូល​មាត់​គ្នា​ដោះ​ស្រាយ​បញ្ហា​ជាតិ និង​ងាយ​ធ្លាក់​ចូល​ទៅ​ជា​កូន​ជិង​របស់​បរទេស​យ៉ាង​ងាយ​ស្រួល​បំផុត៕ 

1 comment:

  1. Anonymous10:00 AM

    I don't think Scam Rainsy will sue. It costs money to prepare and process a case and Scam Rainsy prefers to spend money in skiing, boating, visting museums.

    ReplyDelete