Paris Peace Accords 23 Oct. 1991

Thursday, February 9, 2017

សាលាឧទ្ធរណ៍​ តម្កល់​ សាលក្រម​ ករណី ​លោក សម រង្ស៊ី ទាក់ទង​ នឹង​ហ្វេសប៊ុក | Appeals Court upheld verdict against Sam Rainsy re Facebook

ទំព័រ​ហ្វេសប៊ុក (Facebook) របស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​ទំព័រ​ហ្វេសប៊ុក​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គិត​ត្រឹម​ម៉ោង ៥ និង ៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
ទំព័រ​ហ្វេសប៊ុក (Facebook) របស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​ទំព័រ​ហ្វេសប៊ុក​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គិត​ត្រឹម​ម៉ោង ៥ និង ៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

សាលាឧទ្ធរណ៍​ តម្កល់​ សាលក្រម​ ករណី ​លោក សម រង្ស៊ី ទាក់ទង​ នឹង​ហ្វេសប៊ុក

RFA

ប្រធាន ​ក្រុមប្រឹក្សា​ ជំនុំជម្រះ​ នៃ​សាលា​ឧទ្ធរណ៍ លោក សំរិទ្ធិ សុផល សម្រេច ​តម្កល់​ សាលក្រម ​របស់ ​តុលាការ ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ការ​ ដដែល ជុំវិញ​ រឿង​ក្ដី​ មេ​បក្ស​ប្រឆាំង។

លោក សម រង្ស៊ី ត្រូវ​បាន​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន សែន ប្ដឹង​ដោយ​ចោទ​ប្រកាន់​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​បរិហារកេរ្តិ៍​លោក​នាយករដ្ឋមន្ត្រី ដោយ​ចោទ​ថា បាន​ទិញ​ទឹក​ចិត្ត​អ្នក​ក្រីក្រ​ឲ្យ​ចុច​ចូលចិត្ត (Like) ហ្វេសប៊ុក (Facebook) និង​ទិញ Like ឲ្យ​មាន​ចំនួន​កើត​ឡើង​ជាង​ហ្វេសប៊ុក របស់​លោក សម រង្ស៊ី។
ការ​ប្រកាស​សាលដីកា​ដែល​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី ចាត់​ទុក​ថា ជា​សេចក្ដី​សម្រេច​ដែល​ធ្វើ​ឡើង​ដ៏​តក់ក្រហល់ ជា​ពិសេស​ជាង​នេះ​ទៀត សាលដីកា​នេះ ជា​ការ​ផ្ដល់​ភាព​អយុត្តិធម៌​បន្ថែម​ទៀត​ដល់​កូន​ក្ដី​របស់​ខ្លួន។
លោក សំ សុគង់ ដែល​ជា​មេធាវី​ការពារ​ឲ្យ​មេ​បក្ស​ប្រឆាំង បង្ហាញ​ការ​សោកស្ដាយ​ដែល​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​នៅ​តែ​រក្សា​បទ​ចោទ​ប្រឆាំង​លោក សម រង្ស៊ី ដូច​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែរ​នោះ។ លោក​ចាត់​ទុក​ថា ការ​សម្រេច​នេះ គឺ​បាន​ផ្ដល់​ភាព​អយុត្តិធម៌​ដល់​កូន​ក្ដី​របស់​ខ្លួន គឺ​លោក សម រង្ស៊ី។ យ៉ាង​ណា​ក៏ដោយ មេធាវី​រូប​នេះ​បញ្ជាក់​ជំហរ​ថា នឹង​ប្ដឹង​បន្ត​ទៀត​ប្រឆាំង​សាលដីកា​នេះ​ទៅ​តុលាការ​កំពូល៖ «»។
លោក សំរិទ្ធិ សុផល ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ បាន​ប្រកាស​សាលដីកា​ដ៏​ឆាប់​រហ័ស និង​ប្រើ​ពេល​យ៉ាង​ខ្លី។ ក្នុង​ពេល​ប្រកាស​សាលដីកា​ដែល​មាន​វត្តមាន​តែ​ដើមបណ្ដឹង​រដ្ឋប្បវេណី គឺ​លោក សោម សឿន ដែល​ជា​មន្ត្រី​ស្និទ្ធ​របស់​លោក ហ៊ុន សែន នោះ ដោយ​ឡែក​លោក សំ សុគង់ ដែល​ជា​មេធាវី​លោក សម រង្ស៊ី វិញ​គឺ​មក​ចូលរួម​ស្ដាប់​ការ​ប្រកាស​សាលដីកា​មិន​ទាន់​ពេល​ឡើយ។
បើ​ទោះ​ជា​បែប​ណា លោក សោម សឿន តំណាង​ដើម​បណ្ដឹង​ពី​ខាង​បក្ស​ប្រជាជន​កម្ពុជា មាន​សុទិដ្ឋិនិយម​ថា សេចក្ដី​សម្រេច​របស់​ចៅក្រម​នៅ​ពេល​នេះ ធ្វើ​ឲ្យ​លោក និង​លោក ហ៊ុន សែន ពេញ​ចិត្ត​ពេញ​ថ្លើម។ លោក​បន្ត​ថា តុលាការ​ពិត​ជា​បាន​ផ្ដល់​ភាព​ត្រឹមត្រូវ និង​ជួយ​រក​យុត្តិធម៌​ដល់​រូប​លោក​ជា​ជន​រងគ្រោះ​មែន៖ «»។
ជុំវិញ​ភាព​ចម្រូងចម្រាស​នេះ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ តុលាការ​ក្រុង​ភ្នំពេញ បាន​ផ្ដន្ទាទោស​លោក សម រង្ស៊ី ដោយ​ពិន័យ​លុយ​ចំនួន ១០​លាន​រៀល និង​បង់​សង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្ដឹង​ចំនួន ១៥​លាន​រៀល តាម​មាត្រា ៣០៥ និង មាត្រា ៥១០ នៃ​ក្រមព្រហ្មទណ្ឌ។
អង្គហេតុ​នៃ​រឿង​ក្ដី​នេះ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ លោក សម រង្ស៊ី រង​ការ​ចោទ​ថា បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក របស់​លោក​ដោយ​ចោទ​ប្រកាន់​លោក​នាយករដ្ឋមន្ត្រី និង​លោក សោម សឿន ជា​មន្ត្រី​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ថា​បាន​ព្យាយាម​ទិញ​ទឹក​ចិត្ត​អ្នក​ក្រីក្រ​អោយ​ចុច Like និង​ទិញ Like ឲ្យ​មាន​ចំនួន​កើត​ឡើង​ជាង​ហ្វេសប៊ុក របស់​លោក សម រង្ស៊ី។
គិត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ផ្លូវ​មិន​ឲ្យ​វិល​ចូល​ប្រទេស​វិញ ត្រូវ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​សំណុំរឿង​តាម​ផ្លូវ​តុលាការ​ប្រហែល ៨​រឿង​ក្តី​ទៅ​ហើយ។
ជុំវិញ​ការ​ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​ប្រជាប្រិយភាព​តាម​ការ​ចុច Like ហ្វេសប៊ុក​នេះ លោក សោម សឿន តំណាង​ឲ្យ​ដើម​ចោទ​បាន​ចំអក​ឲ្យ​មេ​បក្ស​ប្រឆាំង​ថា ពី​ពេល​នេះ​ទៅ លោក សម រង្ស៊ី បាន​របូត​កៅអី​ដែល​គេ​តែង​ហៅ​ថា ជា​នាយករដ្ឋមន្ត្រី​ហ្វេសប៊ុក បើ​ធៀប​ទៅ​នឹង​ចំនួន Like របស់​លោក ហ៊ុន សែន៕


No comments:

Post a Comment