២៣ កុម្ភៈ ២០១៧ / 23 February 2017
ភាពស្របច្បាប់ និងជីវិត នយោបាយ | Legitimacy and political survival
ប៉ុន្មានថ្ងៃ ចុងក្រោយនេះ តំណាង សហរដ្ឋ អាមេរិក និងសហភាព អឺរ៉ុប បានបញ្ជាក់ យ៉ាងច្បាស់ ថា, បើ គូប្រកួត ដ៏ធំ ជាងគេ របស់ រដ្ឋាភិបាល (គឺ គណបក្ស សង្គ្រោះជាតិ) ត្រូវ បានគេ រំលាយ មុនថ្ងៃ បោះឆ្នោត, ការបោះឆ្នោត ទាំងមូល មិន មានភាព ស្របច្បាប់ ទេ ចំពោះ មុខ សហគមន៍ អន្តរជាតិ, ហើយ រដ្ឋាភិបាលណា ដែលកើតចេញ ពីការ បោះឆ្នោត បែបនោះ ក៏មិន មានភាព ស្របច្បាប់ ដែរ, គឺ មិន អាចមាន ការទទួលស្គាល់ ពីសហគមន៍ អន្តរជាតិ បានឡើយ។
ការទទួលស្គាល់ ពីសហគមន៍ អន្តរជាតិនេះ ជាការ ចាំបាច់ ដើម្ បីឲ្យរដ្ឋាភិបាល សព្វថ្ងៃ ដើរ ខ្ចីលុយគេ កាន់តែ ច្រើនឡើងៗ ដើម្បី ជៀសវាង ការក្ស័យធន នៃសេដ្ឋកិច្ច ប្រទេស កម្ពុជា ដែលបណ្តាល មកពីការ គ្រប់គ្រង យ៉ាងពុករលួយ និងអសមត្ថភាព របស់ អ្នកដឹកនាំ សព្វថ្ងៃ។
ម្ចាស់បំណុល យល់ព្រម ឲ្យរដ្ឋាភិបាល ខ្ចីលុយ ពីគេ លុះត្រា តែ រដ្ឋាភិបាលនោះ អាចធានា ថា, ប្រទេស កម្ពុជា នឹងសងប្រាក់ ដែលពីខ្ចីគេនោះ ក្នុងរយៈពេល ពី ៥ឆ្នាំ ទៅ ២០ឆ្នាំ ទៅមុខ។ តែ បើ រដ្ឋាភិបាល បាត់បង់ ភាពស្របច្បាប់ គឺ មិន អាចផ្តល់ ការធានា ដូចមុន បានទៀតទេ ពីព្រោះ រដ្ឋាភិបាលនោះ មិនមែន ជាតំណាង ស្របច្បាប់ នៃប្រទេស កម្ពុជា ទៀតទេ។ រដ្ឋាភិបាល នោះ ក៏មិនអាច ដើរខ្ចី លុយគេ ក្នុងនាម ប្រទេស កម្ពុជា បានដូចមុន ទៀតឡើយ។ ដូច្នេះ បើ ការបោះឆ្នោត ខាងមុខ មិន ត្រូវបាន ទទួលស្គាល់ ដោយអន្តរជាតិ ទេ, រដ្ឋាភិបាលណា ដែលចង់ នៅក្រាញ អំណាច ដោយខុសច្បាប់ នឹងប្រឈម វិបត្តិ សេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរ បំផុត, ហើយ នឹងក្ស័យធន ជាមិនខាន, គឺ ចប់ជីវិត នយោបាយ តែម្តង។ ភាពស្របច្បាប់ របស់ រដ្ឋាភិបាល តាមលក្ខណៈ ប្រជាធិបតេយ្យ ក៏ជាការ ចាំបាច់ មួយទៀត ដើម្បី ឲ្យប្រទេសយើង ទទួលបាន ទាំងជំនួយ ទាំងវិនិយោគ និងទាំងទីផ្សារ ពីប្រទេស សេរី ក្នងពិភពលោក (ជាពិសេស សហរដ្ឋអា មេរិក, សហភាព អឺរ៉ុប, អូស្រ្តាលី, កាណាដា, ជប៉ុន ។ល។) ដែលជាការ ចាំបាច់ ដើម្បី ទ្រទ្រង់ សេដ្ឋកិច្ច ប្រទេស កម្ពុជា និងជីវភាព ប្រជារាស្ត្រ ខ្មែរ។

Representatives from the USA and the European Union have recently made it clear that a dissolution of the CNRP as the only real challenger to the Hun Sen government, would make the next elections illegitimate as it would make illegitimate any government stemming from such elections.
Any government in Cambodia cannot survive without legitimacy as the basis for international recognition because its survival depends on international aid, foreign investments and markets in democratic countries such as the USA, members of the European Union, Australia, Canada, Japan, etc. But the crucial key for the Hun Sen government’s survival is its increasing borrowing from abroad that is indispensable to prevent the collapse of the economy that is looming because of the current leaders’ bad management, incompetence and corruption.
If the free world denies legitimacy to the Hun Sen government following illegitimate elections, the latter will not be able to continue to increasingly borrow money from international lenders – including the World Bank, the ADB and the IMF – because it will no longer represent Cambodia and the Cambodian people. Any loan contracted by such an illegitimate government will not be recognised in the future by a legitimate and democratic government in Cambodia.
No comments:
Post a Comment