លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមកដល់កម្ពុជា នៅព្រឹកសុក្រទី ១៦ សីហា អមដោយអ្នកគាំទ្រ។ |
លោក សម រង្ស៊ី លាលែង ពីតំណែង ប្រធាន បក្សប្រឆាំង ខណៈ មន្ដ្រី ជាន់ខ្ពស់ បក្សភ្ញាក់ផ្អើល
RFI / វិទ្យុ បារាំង អន្តរជាតិ | ១១ កុម្ភៈ ២០១៧
លោក សម រង្ស៊ី នាថ្ងៃសៅរ៍ ទី១១ កុម្ភៈនេះ
បានលាលែង ចេញ ពីតំណែង ប្រធាន គណបក្ស សង្គ្រោះជាតិ
និងពីសមាជិកភាព គណបក្ស សង្គ្រោះជាតិ ហើយ។ ការលាលែង ចេញ ពីតំណែង ប្រធាន គណបក្ស សង្គ្រោះជាតិ របស់លោក សម រង្ស៊ី
នាពេលនេះ បានធ្វើ ឲ្យមន្ដ្រី ជាន់ខ្ពស់ គណបក្ស ប្រឆាំង ជាច្រើនរូប
សម្ដែងការ ភ្ញាក់ផ្អើល និងសោកស្ដាយ។
ម៉ោង ៥ល្ងាច ថ្ងៃសៅរ៍
ទី១១កុម្ភៈ លិខិត លាលែង ពីតំណែង ប្រធាន គណបក្ស សង្គ្រោះជាតិ របស់លោក
សម រង្ស៊ី ត្រូវ បានផ្សព្វផ្សាយ លើបណ្ដាញ សង្គមហ្វេសប៊ុក។ នៅក្នុងលិខិតនោះ លោក សម រង្ស៊ី
បញ្ជាក់ ពីសេចក្ដីសម្រេច ចិត្ត លាលែង ពីតំណែង ប្រធានបក្ស
និងពីសមាជិកភាព គណបក្ស សង្គ្រោះជាតិ ថា
ដោយសារតែ មូលហេតុ ផ្ទាល់ខ្លួន។ បើ តាមលិខិត ដដែល លោក សម រង្ស៊ី
សូម ឲ្យគណៈកម្មាធិការ អចិន្ត្រៃយ៍ និងគណៈកម្មាធិការ នាយក គណបក្ស សង្គ្រោះជាតិ
ជ្រាបជាព័ត៌មាន
និងចាត់ទុក សេចក្ដីសម្រេចនេះ ចូលជាធរមាន ចាប់ពីថ្ងៃ ទី១១ កុម្ភៈតទៅ។
ភ្ជាប់ជាមួយលិខិត សហស្ថាបនិកគណបក្សសង្គ្រោះជាតិរូបនេះសរសេរបន្ថែមលើទំព័រហ្វេសប៊ុករបស់លោកថា «គ្រប់កាលៈទេសៈ ខ្ញុំនៅតែរក្សាឧត្តមគតិសង្គ្រោះជាតិជានិច្ច ក្នុងបេះដូងរបស់ខ្ញុំ»។
គួរកត់សម្គាល់ថា ការលាលែងពីតំណែងប្រធានបក្សប្រឆាំងរបស់លោកសម រង្ស៊ី នាពេលនេះ បានធ្វើឲ្យមន្ដ្រីជាន់ខ្ពស់គណបក្សប្រឆាំងជាច្រើនរូប សម្ដែងការភ្ញាក់ផ្អើលនិងសោកស្ដាយ។
សម្រាប់លោក អ៊ូ ច័ន្ទឬទ្ធិ តំណាងរាស្ត្រមណ្ឌលស្វាយរៀងកូតាបក្សប្រឆាំង វីរភាពនិងឧត្តមគតិជាតិរបស់លោក សម រង្ស៊ី នឹងស្ថិតនៅក្នុងបេះដូងខ្មែរស្នេហាជាតិជានិច្ច។ រីឯលោក គង់ សភា វិញ គ្រាន់តែឮដំណឹងថាលោក សម រង្ស៊ី លាលែងពីតំណែងប្រធានបក្ស លោកសោកស្ដាយរហូតអង្គុយយំ។ ប៉ុន្តែលោក គង់ សភា ថា លោកមិនតក់ស្លុតក្នុងការផ្លាស់ប្ដូរឡើយ។
ចំណែក លោក អេង ឆៃអ៊ាង មន្ដ្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិនាល្ងាចថ្ងៃសៅរ៍នេះថា លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការលាលែងពីតំណែងរបស់ លោក សម រង្ស៊ី។ ភ្ញាក់ផ្អើល ក៏ពិតមែន, ប៉ុន្តែ លោកចាត់ទុកការសម្រេចចិត្តនេះថាជារឿងធម្មតាសម្រាប់អ្នកនយោបាយ ដែលមានទាំងសិទ្ធិធ្វើនយោបាយ និងសិទ្ធិលាឈប់ធ្វើនយោបាយ។ លោក អេង ឆៃអ៊ាង អះអាងថា ទោះបីលោក សម រង្ស៊ី អស់ងារជាប្រធានគណបក្សសង្គ្រោះជាតិហើយក៏ដោយ តែនៅក្នុងបេះដូងកូនខ្មែរ លោកសម រង្ស៊ី នៅតែជាប្រធានគណបក្សសង្គ្រោះជាតិដដែល។
ឆ្លើយនឹងសំណួររបស់វិទ្យុបារាំង លោក អេង ឆៃអ៊ាង នៅមិនទាន់ដឹងទេថា នរណានឹងឡើងធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ បន្តពីលោក សម រង្ស៊ី ខណៈលោក កឹម សុខា នៅបន្តធ្វើ ជាប្រធានស្ដីទី។ បើ តាមលោក អេង ឆៃអ៊ាង គណបក្ស សង្គ្រោះជាតិ នឹងបើកកិច្ចប្រជុំ បន្ទាន់មួយ នៅថ្ងៃអាទិត្យ ស្អែក ដើម្បី ជជែក ពីបញ្ហា អស់ទាំងនេះ៕

No comments:
Post a Comment