លោក សម រង្ស៊ី ថា, បើ ប្រទេស សេរី មិន គាំទ្រ លទ្ធផល បោះឆ្នោត, បក្សកាន់អំណាច នឹងក្ស័យធន
| ២៤ កុម្ភៈ ២០១៧
អតីត មេបក្ស ប្រឆាំង លោក សម រង្ស៊ី ដែលកំពុង នីរទេសខ្លួន នៅក្រៅប្រទេស បានបន្ត រិះគន់ បក្សកាន់អំណាច ដោយថា, បើ ប្រទេស លោកសេរី មិនគាំទ្រ លទ្ធផល បោះឆ្នោត កើតចេញ ពីការប្រកួត មិនស្មើភាពគ្នា នោះ, លោក ថា បក្សកាន់អំណាច នឹងក្ស័យធន ឬបញ្ចប់ជីវិត នយោបាយ ដោយខ្លួនឯង។
ការលើកឡើង របស់លោក សម រង្ស៊ី នេះ ធ្វើឡើង បន្ទាប់ ពីសហគន៍ ជាតិ និងអន្តរជាតិ ចេញសេចក្តី ថ្លែងការណ៍ ជាបន្តបន្ទាប់ បង្ហាញ ពីការព្រួយបារម្ភ ថា, ច្បាប់ គណបក្ស នយោបាយថ្មី ដែលតំណាងរាស្ត្រ បក្សកាន់អំណាច ទើប នឹងអនុម័ត ថ្មីៗ បានផ្តល់ អំណាច លើសលប់ ដល់រដ្ឋាភិបាល អាចរំលាយ គណបក្ស ជាដៃគូ ប្រកួតបាន តាមរយៈ ក្រសួង មហាផ្ទៃ និងតុលាការ កំពូល។
នៅលើ ហ្វេសប៊ុក ផ្លូវការ របស់លោក សម រង្ស៊ី នាថ្ងៃ ទី២៣ ខែកុម្ភៈ សរសេរ ថា, ប៉ុន្មាន ថ្ងៃចុង ក្រោយនេះ តំណាងរាស្ត្រ សហរដ្ឋ អាមេរិក និងសហភាព អឺរ៉ុប បានបញ្ជាក់ យ៉ាងច្បាស់ ថា, បើ គូប្រកួត ដ៏ធំ ជាងគេ របស់ គណបក្ស ប្រជាជន ត្រូវ បានគេ រំលាយ មុន ថ្ងៃបោះឆ្នោត លោក ថា, ការបោះឆ្នោត ទាំងមូល មិនមាន ភាពស្របច្បាប់ ទេ។
លោក សម រង្ស៊ី បន្តទៀត ថា, «បើ រដ្ឋាភិបាល បាត់បង់ ភាពស្របច្បាប់ គឺ មិន អាចផ្តល់ ការធានា ដូចមុន បានទៀតទេ ពីព្រោះ រដ្ឋាភិបាលនោះ មិនមែន ជាតំណាង ស្របច្បាប់ នៃប្រទេស កម្ពុជា ទៀតទេ។ រដ្ឋាភិបាលនោះ ក៏មិនអាច ដើរខ្ចីលុយគេ ក្នុងនាម ប្រទេស កម្ពុជា បានដូចមុន ទៀតឡើយ។ ដូច្នេះ បើ ការបោះឆ្នោត ខាងមុខ មិនត្រូវ បានទទួលស្គាល់ ដោយអន្តរជាតិ ទេ, រដ្ឋាភិបាលណា ដែលចង់ នៅក្រាញ អំណាច ដោយខុសច្បាប់ នឹងប្រឈម វិបត្តិ សេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរ បំផុត, ហើយ នឹងក្ស័យធន ជាមិនខាន គឺ ចប់ជីវិត នយោបាយ តែម្តង។»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ ដោយអះអាងថា ភាពត្រឹមត្រូវនៃការបោះឆ្នោតមិនស្ថិតលើមាត់លោក សម រង្ស៊ី ទេ។ លោកថា អ្នកដែលកាត់ក្តីពីភាពត្រឹមត្រូវនៃលទ្ធផលបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ថា៖ «គាត់និយាយផ្ទុយហើយ គាត់ចង់លើកឥទ្ធិពលគាត់ថាដូចគ្រាន់បើជាងគេពេលហ្នឹងណា។ ឥឡូវ សម រង្ស៊ី មាននៅស្រុកឯណា នៅក្រៅប្រទេស៣ឆ្នាំហើយ ម៉េចបានគេរស់បាន ម៉េចបានគេមានការរីកចម្រើន យើងគិតមើលបណ្ណឹងបានហើយ។ ហើយអន្តរជាតិបានតែហេកហកទេ ហើយ សម រង្ស៊ី កុំភ្លើតភ្លើន គ្មាននណាទៅកាន់ជើង សម រង្ស៊ី ឯងដែលខុសច្បាប់ទេ។»
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅ NICFEC លោក សំ គន្ធាមី លើកឡើងថា សហគមន៍អន្តរជាតិនឹងដាក់សម្ពាធជំរុញឲ្យកម្ពុជាគោរពយន្តការប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ តាមរយៈនៃការផ្តល់ជំនួយ ប៉ុន្តែលោកថា ការផ្តាច់ជំនួយទាំងស្រុង ទំនងជាមិនអាចទៅរួចទេ។
សម្រាប់អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមលោក ប៊ូ បញ្ញា វិញលើកឡើងថា ប្រទេសលោកខាងលិច នឹងព្រួតគ្នាដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា បើអាមេរិកដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ចំពោះការដើរចេញពីគន្លងប្រជាធិបតេយ្យពិតមែននោះ។
លោក ថា៖ «បើ កាលណា អាមេរិក ដាក់កម្ពុជា ចូលក្នុង បញ្ជីខ្មៅ ក្នុងការ ដាក់ទណ្ឌកម្ម សេដ្ឋកិច្ចហើយ មានន័យថា, ម៉េច ប្រទេស ផ្សេងៗ ជាដៃគូ ដូចជាជប៉ុន មានកូរ៉េ ខាងត្បូង អី ជាដើមហ្នឹង និងលោកសេរី មួយចំនួន នៅអាស៊ីហ្នឹង ក៏មិន នៅសុខដែរ។ ដូចនេះរដ្ឋាភិបាលកម្ពុជា នឹងមិនមើលរំលងទេ បើទោះបីជាសព្វថ្ងៃនេះ ចិន កំពុង តែ មានឥទ្ធិពល លើកម្ពុជា ក៏ដោយ។»
ទោះ ជាយ៉ាងណា លោក សម រង្ស៊ី បានបញ្ជាក់លើបណ្តាញសង្គមថា ភាពស្របច្បាប់របស់រដ្ឋាភិបាលតាមលក្ខណៈប្រជាធិបតេយ្យ ក៏ជាការចាំបាច់មួយទៀត ដើម្បីឲ្យកម្ពុជាទទួលបានទាំងជំនួយ ទាំងវិនិយោគ និងទាំងទីផ្សារ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជានិងជីវភាពប្រជារាស្ត្រខ្មែរ៕
Sam Rainsy says if the free world does not support election results, ruling party illegitimate
ReplyDelete----------
In 2013, the Free world did recognize the election results as well as China, but Scam Rainsy did not.