Paris Peace Accords 23 Oct. 1991

Thursday, February 16, 2017

សមាជិក ​សភា​ អាមេរិក​ ជំរុញ​ ឲ្យ​រដ្ឋសភា​ កម្ពុជា​ កុំ​ អនុម័ត ​វិសោធនកម្ម​ ច្បាប់​ បក្ស​នយោបាយ | US Congressman calls on Cambodian NatAss not to amend Law on Political Parties

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov

សមាជិក ​សភា​ អាមេរិក​ ជំរុញ​ ឲ្យ​រដ្ឋសភា​ កម្ពុជា​ កុំ​ អនុម័ត ​វិសោធនកម្ម​ ច្បាប់​ បក្ស​នយោបាយ

RFA / វិទ្យុ អាស៊ី សេរី | ១៦ កុម្ភៈ ២០១៧


សមាជិក ​សភា​ អាមេរិក​ មក​ពី ​គណបក្ស​ ប្រជាធិបតេយ្យ តំណាង​ ក្រុង​ឡុងប៊ិច រដ្ឋ​ កាលីហ្វ័រញ៉ា លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) បាន​ជំរុញ​ ឲ្យ​រដ្ឋសភា​ កម្ពុជា កុំ​ អនុម័ត​ ការ​ធ្វើ​ វិសោធនកម្ម​ ច្បាប់ ​ស្ដីពី​ គណបក្ស​ នយោបាយ ដែល​លោក​ ហៅ​ថា​ ជា​ច្បាប់ ​ពុំ​មាន​ លក្ខណៈ ​ប្រជាធិបតេយ្យ, ហើយ​ អាច​នាំ​ ឲ្យ​ប្រទេស​ កម្ពុជា ក្លាយ​ ជា​ប្រទេស​មួយ​ ដែល​គ្រប់គ្រង​ ដោយ​គណបក្ស​ តែ​មួយ។

លោក អាឡាន់ ឡូវ៉ិនថល បាន​ថ្លែង​ នៅ​ក្នុង​ សម័យ​ប្រជុំ​ សភា​ ជាន់​ទាប​ អាមេរិក កាល​ពី​ថ្ងៃ​ ទី​១៥ កុម្ភៈ ម្សិលមិញ ថា, សេចក្តី​ ព្រាង​ វិសោធនកម្ម​ ច្បាប់​ ស្ដីពី​ គណបក្ស​ នយោបាយ​នេះ នឹង​ផ្តល់​ នូវ​អំណាច​ យ៉ាង​ទូលំទូលាយ ​មួយ ដែល​រដ្ឋាភិបាល ​អាច​បញ្ឈប់​ គណបក្ស​ នយោបាយ​ តាម​ស្រេច ​តែ​ ចិត្ត។  លោក​ ជំរុញ​ ឲ្យ​រដ្ឋសភា​ នៃ​ប្រទេស​ កម្ពុជា កុំ​ អនុម័ត​ច្បាប់ ​ដែល​ពុំ​ មាន​លក្ខណៈ​ ប្រជាធិបតេយ្យ​ មួយ​នេះ ដែល​អាច ​ធ្វើ​ឲ្យ​ ប្រទេស​នេះ​ ធ្វើ​ដំណើរ​ ប្រកប​ ដោយ​គ្រោះថ្នាក់ ក្លាយ​ ជា​រដ្ឋ​ ដែល​គ្រប់គ្រង​ ដោយ​គណបក្ស​ តែ​មួយ។

លោក​ ក៏​ជំរុញ ​ឲ្យ​រដ្ឋសភា​ នៃ​ប្រទេស​នេះ អនុញ្ញាត​ ឲ្យ​ប្រជាជន​ របស់​ខ្លួន​ ជ្រើសរើស​ មេ​ដឹកនាំ​ របស់ ​ពួក​គេ​ បាន​ ដោយ​ខ្លួន​ឯង​ ផង​ដែរ។

កាល​ពី​សប្ដាហ៍​មុន លោក អាឡាន់ ឡូវ៉ិនថល និង​សមាជិក ​សភា លោក ស្ទីវ ឆាបុត (Steve Chabot) ដែល​ជា​សហប្រធាន ​ក្រុម​សមាជិក​ សភា​ អាមេរិក ​ស្ដីពី​ បញ្ហា​កម្ពុជា បាន​អំពាវនាវ​ ឲ្យ​រដ្ឋមន្ត្រី​ ក្រសួង​ ការ​បរទេស លោក រិច ធីល្លឺសុន (Rex W. Tillerson) និង​រដ្ឋបាល​ ថ្មី ឲ្យ​កំណត់​ យក​បញ្ហា​ សិទ្ធិ​មនុស្ស, ប្រជាធិបតេយ្យ, និង​នីតិរដ្ឋ​ ក្នុង​ប្រទេស​ កម្ពុជា ធ្វើ​ជា​ អាទិភាព។  មិន​បាន​ ប៉ុន្មាន​ ថ្ងៃ​ផង ក្រោយ​មក​ទៀត លោក សម រង្ស៊ី មេ​ដឹកនាំ​ គណបក្ស​ ប្រឆាំង​ ក្នុង​ប្រទេស​ កម្ពុជា បាន​លាឈប់​ ពី​មុខ​តំណែង ក្រោយ​ពេល​ ដែល​មាន​ សេចក្តី​ព្រាង​ច្បាប់​ ដែល​អាច​ ឈាន​ទៅ​រក​ ការ​រំលាយ​ គណបក្ស​ ប្រឆាំង​ បាន ប្រសិន​បើ​ លោក ​នៅ​តែ​ បន្ត​ធ្វើ​ ជា​មេ​ដឹកនាំ​ គណបក្ស​នេះ។

រដ្ឋសភា​ នឹង​កោះ​ប្រជុំ​ វិសាមញ្ញ​ អនុម័ត​ វិសោធនកម្ម​ ច្បាប់ ​ស្ដីពី​ គណបក្ស​ នយោបាយ​ នៅ​ថ្ងៃ​ ទី​២០ ខែ​កុម្ភៈ សប្ដាហ៍ ​ក្រោយ​នេះ៕

1 comment:

  1. Anonymous10:03 AM

    On Friday, California judge Donna Ryu approved Rainsy’s right to seek “audio and video recordings from July 1 through 14, 2016 at the Caltex station”, among other documents.

    Everyone does have the right to seek information. Basically the Judge did not grant Rainsy anything extra. Caltex can always decline to give the information, citing some reason to their liking.

    A subpoena is a compelling demand from the court to supply information. Failure to comply would be faced with a charge "Contempt of the court".

    At this moment, there is no subpoena against Caltex of Cambodia. Make that clear.

    ReplyDelete