ពលរដ្ឋរស់នៅឃុំឃ្សឹម ស្រុកស្នួល ខែត្រក្រចេះ តវ៉ាបិទផ្លូវចូលក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ប៊ិញ ភឿក២ (Binh Phuoc 2) របស់វៀតណាម នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។ Photo Provided |
ពលរដ្ឋ ស្រុកស្នួល ជិត ២០០នាក់ តវ៉ា បិទផ្លូវ ចូលក្រុមហ៊ុន វៀតណាម ស្នើសុំ ដីសង្គមកិច្ច
RFA / វិទ្យុ អាស៊ី សេរី | ១៦ កុម្ភៈ ២០១៧
ការតវ៉ានេះ ក្រោយ ពីអាជ្ញាធរ ស្រុកស្នួល និងមន្ត្រី អាវុធហត្ថ ជាង ២០នាក់ បានយក គ្រឿងចក្រ មួយគ្រឿង ឈូសឆាយ បំផ្លាញ រោង និងផ្ទះ របស់ ពួកគេ កាលពីថ្ងៃ ទី១៥ កុម្ភៈ បន្ទាប់ ពីពួកគេ បាននាំគ្នា ចាប់ដី និងសង់រោង ឬផ្ទះ កាលពីខែធ្នូ ឆ្នាំ២០១៦ នៅចំណុច អូរច្រា ឃុំឃ្សឹម ស្រុកស្នួល។
មន្ត្រី ស៊ើបអង្កេត សមាគម អាដហុក (ADHOC) ខែត្រ ក្រចេះ លោក ប៊ី សុវណ្ណនី ឲ្យដឹង នៅថ្ងៃ ទី១៦ កុម្ភៈ ថា, ក្រុមពលរដ្ឋ បានតវ៉ា ចាប់ពីម៉ោង ៩ព្រឹក ដល់រសៀល ម៉ោង ១ ថ្ងៃទី១៦ កុម្ភៈ ទើប អាជ្ញាធរ ស្រុកស្នួល ចុះសម្របសម្រួល ដោយជំរុញ ឲ្យពលរដ្ឋ ធ្វើលិខិត ដាក់ពាក្យ ស្នើសុំ ដីសម្បទាន សង្គមកិច្ច មកអាជ្ញាធរ ស្រុក, ហើយ អាជ្ញាធរស្រុក នឹងធ្វើការ ដោះស្រាយ ដោយបញ្ជូន លិខិតនោះ ទៅអភិបាល ខែត្រ ពិនិត្យ សម្រេច៖ «ការដោះស្រាយ របស់ អភិបាល ស្រុកស្នួល មានការ សម្របសម្រួល ជាមួយ ពលរដ្ឋ បានល្អ។ ខ្ញុំ យល់ឃើញ ថា ប្រសិនបើ គាត់ មានការ ដោះស្រាយ ដូចការសន្យា របស់គាត់ គឺ ប្រជាពលរដ្ឋ នឹងទទួលបាន ផល សម្រាប់ ការទាមទារនេះ។»
លោក សុវណ្ណនី បន្ថែម ថា, ដី ដែលពលរដ្ឋ ទាមទារនោះ មានទំហំក្បាល ១០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ សរុប ចំនួន ជាង ១០ ហិកតារ ដែលជាប្រភេទ ដី ធ្វើលំនៅឋាន, ហើយ ដី ទាំងនោះ ឋិតនៅ ចំណីព្រែក ឬជាដី សាធារណៈ របស់រដ្ឋ, ពុំ មែន ឋិតក្នុង បរិវេណ ដី សម្បទាន សេដ្ឋកិច្ច របស់ ក្រុមហ៊ុន ប៊ិញ ភឿក២ (Binh Phuoc 2) នោះទេ៕
No comments:
Post a Comment