តុលាការ អាមេរិក បង្គាប់ ឱ្យបង្ហាញ វីដេអូ ការធ្វើ ឃាតលោក កែម ឡី
| ១៣ កុម្ភៈ ២០១៧
តុលាការ អាមេរិក បានសម្រេច ថា, លោក សម រង្ស៊ី អតីត មេដឹកនាំ គណបក្ស ប្រឆាំង អាចចេញ សំណើ សូម ឲ្យក្រុមហ៊ុន ឈេហ្វរ៉ុន ជាក្រុមហ៊ុន ប្រេងឥន្ធនៈ ដ៏ធំមួយ បង្ហាញ រូបភាព កាមេរ៉ា សុវត្ថិភាព ពាក់ព័ន្ធ ការធ្វើឃាត លោក កែម ឡី អ្នករិះគន់ រដ្ឋាភិបាល នៅស្ថានីយ ប្រេងឥន្ធនៈ មួយ ក្នុងចំណោម ស្ថានីយ របស់ខ្លួន ក្នុងរាជធានី ភ្នំពេញ កាលពីខែ កក្កដា។
យោងតាម សេចក្ដីសម្រេច របស់ តុលាការ ដែលលោក សម រង្ស៊ី បានបង្ហោះ ក្នុងទំព័រ ហ្វេសប៊ុក កាលពីថ្ងៃសុក្រ បានឱ្យដឹង ថា, សំណើ ដែលបានដាក់ កាលពីខែធ្នូ ដោយលោក សម រង្ស៊ី និងប្រជាពលរដ្ឋ កម្ពុជា មួយក្រុម ត្រូវ បានអនុម័ត យល់ព្រម កាលពីថ្ងៃ ព្រហស្បតិ៍។
សេចក្តីសម្រេច ដដែលនេះ បន្តថា, «អ្នកស្នើសុំ អាចប្រើ សំណៅ ចុងក្រោយ នៃដីកាកោះ ដែលភា្ជាប់មក ជាមួយនេះ» ជាដីកាកោះ របស់ តុលាការ ដែលបានចេញ ដោយ តុលាការ ខណ្ឌ ក្នុងរដ្ឋ កាលីហ្វ័រញ៉ា ភាគខាងជើង ដោយលើកឡើង ថា, ក្រុមហ៊ុន ឈេហ្វរ៉ុន ដែលប្រតិបត្តិការ ជាក្រុមហ៊ុន កាល់តិច ក្នុងប្រទេស កម្ពុជានោះ មានពេល ៣០ថ្ងៃ ក្នុងការ ជំទាស់ ទៅនឹង ដីកា កោះនេះ នៅពេល ទទួលបាន។
លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា «សំណើនេះគឺជាជំហានមួយឆ្ពោះទៅមុខដែលបង្ហាញពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឃាតលោក កែម ឡី។»
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ការធ្វើឃាតនេះគឺជា ”សកម្មភាពភេរវកម្មដែលគាំទ្រដោយរដ្ឋាភិបាល” ហើយបានប្រៀបធៀបករណីនេះទៅនឹងអំពើមនុស្សឃាតពីមុនៗលើអ្នករិះគន់រដ្ឋាភិបាលមួយចំនួនទៀតដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាសកម្មភាពដែលគាំទ្រដោយរដ្ឋាភិបាល។
លោក សម រង្ស៊ី និងអ្នកស្នើឡើងមួយចំនួនទៀតកំពុងស្វែងរករូបភាពវីដេអូ ព្រមទាំងសំឡេងនៅស្ថានីយប្រេងឥន្ធនៈនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកក្កដា ឯកសារដែលកំណត់ពីបុគ្គលិកដែលបានបម្រើការនៅស្ថានីយនេះក្នុងរយៈពេលនោះ និងការបញ្ចេញ “ការសន្ទនាទាំងអស់ជាមួយភ្នាក់ងារណាមួយ បុគ្គលិកឬទីភ្នាក់ងាររបស់រដ្ឋាភិបាលកម្ពុជា” ពាក់ព័ន្ធលោក កែម ឡី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍កាលពីខែសីហាជំុវិញការអះអាងពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាល។
ភ័ស្តុតាងដែលលោក សម រង្ស៊ី កំពុងស្វែងរក នឹងត្រូវបង្ហាញនៅក្នុងបណ្តឹងបរិហារកេរ្តិ៍ដែលមិនទាន់ដោះស្រាយ ព្រមទាំងបណ្ដឹងដែលត្រូវបានប្ដឹងនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយមេធាវីដែលគាំទ្រគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៤ ហើយបានធ្វើបច្ចុប្បន្នភាពកាលពីឆ្នាំមុន បន្ទាប់ពីមានអំពើឃាតកម្មលើលោក កែម ឡី ដោយចោទរដ្ឋាភិបាលកម្ពុជាថា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អ្នកនាំពាក្យក្រុមហ៊ុនឈេហ្វរ៉ុនដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វាន់ស៊ីស្កូ មិនបានឆ្លើយតបភ្លាមៗចំពោះសំណួរជាច្រើនកាលពីម្សិលមិញទេ។
លោក សម រង្ស៊ី ដែលរស់នៅក្នុងភាពនិរទេសខ្លួនកាលពីខែវិច្ឆិកាឆ្នាំ២០១៥ ដើម្បីគេចពីការផ្ដន្ទាទោសដាក់ពន្ធនាគារជុំវិញរឿងក្ដីបរិហារកេរ្តិ៍ផ្សេងទៀតនោះ បានលាលែងពីប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសៅរ៍ ចំពេលដែលលោក ហ៊ុន សែន លើកឡើងថា នឹងរម្លាយគណបក្សប្រឆាំង ប្រសិនបើលោក សម រង្ស៊ី នៅតែជាប្រធាននោះ៕
No comments:
Post a Comment