Paris Peace Accords 23 Oct. 1991

Thursday, February 23, 2017

ស្ត្រី​ បឹងកក់​ ប៉ះទង្គិច​គ្នា​ មួយ​ប្រាវ​ ជាមួយ​ សន្តិសុខ​ ខណ្ឌ​ ៧ មករា​ នៅ​តុលាការ | Women of Boeung Kak clashed with security of 7 Makara district in front of court

សកម្មជន​បឹងកក់ អ្នកស្រី បូវ សោភា ដែល​រង​របួស​ពេល​ប៉ះទង្គិច​ជាមួយ​សន្តិសុខ​ខណ្ឌ​៧មករា ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang
សកម្មជន​បឹងកក់ អ្នកស្រី បូវ សោភា ដែល​រង​របួស​ពេល​ប៉ះទង្គិច​ជាមួយ​សន្តិសុខ​ខណ្ឌ​៧មករា ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang

ស្ត្រី​ បឹងកក់​ ប៉ះទង្គិច​គ្នា​ មួយ​ប្រាវ​ ជាមួយ​ សន្តិសុខ​ ខណ្ឌ​ ៧ មករា​ នៅ​តុលាការ

RFA / វិទ្យុ អាស៊ី សេរី | ២២ កុម្ភៈ ២០១៧


សហគមន៍​ បឹងកក់ ប៉ះទង្គិច​គ្នា​ មួយ​ប្រាវ​ ជាមួយ​ សន្តិសុខ​ ខណ្ឌ​៧ មករា បណ្ដាល ​ឲ្យ​មនុស្ស ៤​នាក់ ​របួស នៅ​ខាង​មុខ​ សាលា​ដំបូង​ រាជធានី ​ភ្នំពេញ នៅ​ព្រឹក​ ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ខណៈ​ ដែល​តុលាការ​ កំពុង​ បើក​សវនាការ​ ជំនុំជម្រះ​​ សំណុំ​រឿង​ ចោទ​អ្នកស្រី ទេព វន្នី តំណាង​ សហគមន៍​ បឹងកក់។  ការ​ប៉ះទង្គិច​ គ្នា​នេះ​ បណ្ដាល​ ឲ្យ​សកម្មជន​ បឹងកក់ លោកស្រី បូវ សោភា រង​របួស ​ធ្ងន់​ ត្រង់​ក្បាល​ និង​ជើង, កញ្ញា សុង ស្រីលាភ ត្រូវ​ បាន​កង​ សន្តិសុខ​ ចាប់​សែង​ ដោយ​វាយ​ ទាត់​ធាក់ ក្នុង​បំណង ​បញ្ចៀស ​កុំ​ឲ្យ ​ក្រុម​ស្ត្រី​ បឹងកក់ ឈរ​តវ៉ា​ ខាង​មុខ ​តុលាការ​ ត​ទៅ​ទៀត។


ក្រុម​សហគមន៍​បឹងកក់ ប្រមាណ ៣០​នាក់ នាំ​គ្នា​តវ៉ា​ដោយ​មាន​ពាក់​ម៉ាស់​មុខ​ពណ៌​ខ្មៅ លើក​បដា​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី។ ពួកគាត់​អះអាង​ថា ការ​ពាក់​ម៉ាស់​ពណ៌​ខ្មៅ​នេះ ចង់​បង្ហាញ​ថា អ្នក​ដែល​និយាយ​ច្រើន​ពាក់ព័ន្ធ​​នឹង​បញ្ហា​អយុត្តិធម៌​សង្គម​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​ចោទ​ថា ប្រើ​ហិង្សា​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣។ អ្នកស្រី ទេព វន្នី ត្រូវ​បាន​នាំ​មក​ដល់​បន្ទប់​សវនាការ​នៅ​ម៉ោង​ជាង ៨​ព្រឹក។

ការ​បើក​សវនាការ​ជំនុំជម្រះ​ជា​ថ្មី​នេះ បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឡុង សេកភិរម្យ បាន​ប្រកាស​បិទ​អង្គ​ជំនុំ​ជម្រះ​ភ្លាមៗ កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ដោយ​អះអាង​ថា លោក​មាន​បញ្ហា​សុខភាព ក្នុង​ពេល​កំពុង​ដំណើរការ​ជំនុំជម្រះ។

No comments:

Post a Comment