Paris Peace Accords 23 Oct. 1991

Thursday, February 23, 2017

[Vietnamization: Indochina, Border, Military] លោក ហេង សំរិន ជំរុញ​ ឲ្យ​ឡាវ​ ជួយ​ពន្លឿន​ ដោះស្រាយ​ បញ្ចប់​ បោះ​បង្គោល ​ព្រំដែន | Heng Samrin urges Laos to help expedite the bulding of border posts

 [Background / related]
No automatic alt text available.
Hanoi has made a huge investment in Cambodia, and we believe that before it is willing to consider compromise seriously it will have to be assured that its investment is protected. In general terms this means essential control over Cambodia (and Laos) with minimum practicable visibility. We believe that before significantly reducing its troop strength in Cambodia Hanoi will insist that both Cambodia and Laos heed its direction and leadership under the rubric of "special relationship." In our judgment, it will not hesitate to wield a heavy hand
...
ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ លោក ប៊ុនញ៉ាំង វរៈជិត (BOUNNHANG VORACHITH ) (ឆ្វេង) ជួប​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of nac.org.kh
ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ លោក ប៊ុនញ៉ាំង វរៈជិត (BOUNNHANG VORACHITH ) (ឆ្វេង) ជួប​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of nac.org.kh

លោក ហេង សំរិន ជំរុញ​ ឲ្យ​ឡាវ​ ជួយ​ពន្លឿន​ ដោះស្រាយ​ បញ្ចប់​ បោះ​បង្គោល ​ព្រំដែន

RFA / វិទ្យុ អាស៊ី សេរី | ២២ កុម្ភៈ ២០១៧


ប្រធាន ​រដ្ឋសភា​ កម្ពុជា ជំរុញ​ ឲ្យ​ភាគី​ ឡាវ ជួយ​ពន្លឿន ​ដោះស្រាយ​ បញ្ចប់ ​ការ​បោះ​បង្គោល​ កំណត់ ​ខ្សែ​បន្ទាត់​ ព្រំដែន ​រវាង​ ប្រទេស​ ទាំង​ពីរ។  ប្រធាន ​សភា លោក ហេង សំរិន បាន​ថ្លែង​ បែប​នេះ​ ទៅ​កាន់​ ប្រធាន​ រដ្ឋ​ នៃ​សាធារណរដ្ឋ​ ប្រជាធិបតេយ្យ​ ប្រជា​មានិត​ ឡាវ  លោក ប៊ុនញ៉ាំង វរៈជិត (BOUNNHANG VORACHITH ) នៅ​រសៀល​ ថ្ងៃ​ទី​២២ ខែ​កុម្ភៈ នៅ​ពេល​ ដែល​លោក ​មក​បំពេញ​ ទស្សនកិច្ច​ ផ្លូវ​រដ្ឋ​ នៅ​កម្ពុជា។


ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​គេហទំព័រ​រដ្ឋសភា ឲ្យ​ដឹង​ថា លោក ហេង សំរិន លើក​ឡើង​ថា អ្វី​ដែល​ថ្នាក់​ដឹកនាំ​ជំនាន់​នេះ​ត្រូវ​ធ្វើ គឺ​ខិតខំ​ធ្វើ​យ៉ាង​ណា​ពិនិត្យ​រួម​គ្នា ដើម្បី​ជំរុញ​ដោះស្រាយ​បញ្ចប់​ឲ្យ​បាន​ឆាប់​ការ​បោះ​បង្គោល​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ប្រែ​ក្លាយ​ជា​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​អភិវឌ្ឍ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។

ក្នុង​ពេល​ថ្មីៗ​នេះ ប្រទេស​ឡាវ បាន​បញ្ជូន​កង​កម្លាំង​យោធា​ប្រដាប់​អាវុធ​មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់​ឡាវ នៃ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ដោយ​លើក​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក ប៊ុនញ៉ាំង វរៈជិត (Bounnhang Vorachith) បាន​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​លើក​កម្ពស់​ចំណង​មិត្តភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ៕

No comments:

Post a Comment