លោក សម រង្ស៊ី និងលោក ហ៊ុន សែន បង្ហាញការសន្ទនាគ្នាដ៏ល្អូកល្អិននៅពេលដែលអង្គុយមើលល្ខោន និងរបាំនៅក្នុងភូមិខ្មែរ នាទីលានជល់ដំរី។ រូបថតថ្ងៃទី១៤ មេសា ឆ្នាំ២០១៥ |
តុលាការ ផ្ដន្ទាទោស លោក សម រង្ស៊ី ដាក់គុក ២០ខែ ពីបទចោទ រដ្ឋាភិបាល សម្លាប់ កែម ឡី
RFA / វិទ្យុ អាស៊ី សេរី | ៣០ មិនា ២០១៧
សាលាដំបូង រាជធានី ភ្នំពេញ សម្រេច ផ្តន្ទាទោស អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃ ទី៣០ មីនា ដាក់ពន្ធនាគារ ២០ខែ និងពិន័យប្រាក់ ចូលរដ្ឋ ១០លាន រៀល ពីបទ ចោទប្រកាន់ រដ្ឋាភិបាល សម្លាប់ លោកបណ្ឌិត កែម ឡី។
អ្នកនាំពាក្យ សាលាដំបូង រាជធានី ភ្នំពេញ លោក លី សុផាណា ឲ្យដឹង ថា, ការចោទប្រកាន់ នេះ ក្រោមបទចោទ ពីរករណី គឺ បរិហារកេរ្តិ៍ ជាសាធារណៈ និងញុះញង់ បង្ក ឲ្យមាន ភាពវឹកវរ ដល់សន្តិសុខសង្គម។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បណ្ដឹងនេះ កាលពីថ្ងៃ ទី១ ខែសីហា ឆ្នាំ២០១៦ ដោយទាមទារ ឲ្យតុលាការ ផ្ដន្ទាទោស លោក សម រង្ស៊ី តាមច្បាប់ និងទាមទារ សំណង ១០០រៀល។
No comments:
Post a Comment