Paris Peace Accords 23 Oct. 1991

Thursday, March 30, 2017

លោក កឹម សុខា អះអាង​ ថា, ទោះ​ លក្ខន្តិកៈ ​ថ្មី​ ឬ​ចាស់​ ក៏​លោក​ នៅ​តែ​ ជា​ប្រធាន ​គណបក្ស | Kem Sokha declares he's the party president with new or old internal rules

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពិធី​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​សារ​គ្រាប់​បែក​មុខ​រដ្ឋសភា​ចាស់ នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពិធី​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​សារ​គ្រាប់​បែក​មុខ​រដ្ឋសភា​ចាស់ នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth

លោក កឹម សុខា អះអាង​ ថា, ទោះ​ លក្ខន្តិកៈ ​ថ្មី​ ឬ​ចាស់​ ក៏​លោក​ នៅ​តែ​ ជា​ប្រធាន ​គណបក្ស

RFA / វិទ្យុ អាស៊ី សេរី | ៣០ មិនា ២០១៧


ប្រធាន គណបក្ស​ សង្គ្រោះជាតិ លោក កឹម សុខា អះអាង​ ក្រោយ​ពិធី​ បង្សុកូល ​រំលឹក ​វិញ្ញាណក្ខន្ធ​ អ្នក​ស្លាប់ ​ដោយ​សារ ​គ្រាប់​បែក​ មុខ​រដ្ឋសភា​ ចាស់ នៅ​ថ្ងៃ​ ទី៣០ មីនា ថា, ទោះបី  ជា​មាន​លក្ខន្តិកៈ​ ថ្មី ឬ​ចាស់ ក៏​លោក​ នៅ​តែ​ ជា​ប្រធាន​ គណបក្ស ​ប្រឆាំង​ នេះ​ដែរ។

ការ​ថ្លែង ​ដូចនេះ ​របស់​លោក កឹម សុខា ធ្វើ​ឡើង ​ក្រោយ​ ពី​ក្រសួង​ មហាផ្ទៃ​ ចោទ​សមាជ​ វិសាមញ្ញ​ ដើម្បី​ រើស​ក្បាល​ម៉ាស៊ីន ​ដឹកនាំ​ របស់​ គណ​បក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ ទី​២ ខែ​មីនា ខុស​លក្ខន្តិកៈ​ គណបក្ស។


កាល​ពី​ថ្ងៃ​ទី២៩ មីនា តំណាង​ក្រសួង​មហាផ្ទៃ និង​គណបក្ស​ប្រឆាំង​បាន​ជួប​ជជែក​គ្នា​ពី​បញ្ហា​នេះ ដោយ​ភាគី​ក្រសួង​បញ្ជាក់​ជំហរ​ថា ខ្លួន​នឹង​បន្ត​តាមដាន​ទៀត​ពី​ជំហរ​របស់​គណបក្ស​ប្រឆាំង ថា​តើ​នឹង​ប្ដូរ​ឥរិយាបថ​រឿង​សមាជ​វិសាមញ្ញ​ដែល​ធ្វើ​ខុស​លក្ខន្តិកៈ​នេះ​ដែរ​ទេ ហើយ​ចុង​ក្រោយ​អាច​នឹង​ត្រូវ​ប្រើប្រាស់​នីតិវិធី​ដែល​ក្រសួង​មហាផ្ទៃ មាន​អំពី​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​គណបក្ស​នយោបាយ។ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​ព្រម​កែ​ទៅ​តាម​លក្ខន្តិកៈ​ដូច​ដែល​បាន​ចុះ​រួច​ហើយ​នៅ​ក្រសួង​មហាផ្ទៃ ជាពិសេស​រឿង​ការ​រុះរើ​ក្បាល​ម៉ាស៊ីនទេនោះ​ ​គណបក្ស អាច​ប្រឈម​នឹង​​បញ្ហា​តាម​ផ្លូវ​ច្បាប់។

សម្រាប់​​គណបក្ស​ប្រឆាំង​វិញ​បញ្ជាក់​ជំហរ​ថា នឹង​នៅ​តែ​បន្ត​អនុវត្ត​ដូច​សេចក្ដី​សម្រេច​ដែល​មាន​ស្រាប់​ដដែល។ ម្យ៉ាង​ទៀត ទោះបីជា​លក្ខន្តិកៈ​ចាស់ និង​ថ្មី លោក កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ។

No comments:

Post a Comment