រូបសំណាកលោកបណ្ឌិត កែម ឡី ត្រូវបានយកទៅតម្កល់នៅផ្ទះរបស់លោក ឋិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦។ RFA/Morm Moniroth |
តុលាការ នឹងប្រកាស សាលក្រម រឿងឃាតកម្ម បណ្ឌិត កែម ឡី នៅថ្ងៃ ទី២៣ មីនា
RFA / វិទ្យុ អាស៊ី សេរី | ២២ មិនា ២០១៧
តុលាការ ក្រុងភ្នំពេញ នឹងប្រកាស សាលក្រម រឿងក្ដី ឃាតកម្ម លើលោកបណ្ឌិត កែម ឡី នៅព្រឹក ថ្ងៃទី២៣ ខែមីនា។ ប្រធាន ក្រុមប្រឹក្សា ជំនុំជម្រះ និងជាអនុប្រធាន នៃតុលាការ ក្រុងភ្នំពេញ លោក លាង សំណាត់ បញ្ជាក់ នៅក្នុង អង្គសវនាការ កាលពីថ្ងៃ ទី១ ខែមីនា ថា, តុលាការ នឹងប្រកាស សាលក្រម ទៅលើ ជនសង្ស័យ ឈ្មោះ ជួប សម្លាប់ នៅថ្ងៃ ទី២៣ ខែមីនា។
លោកបណ្ឌិត កែម ឡី ត្រូវ ឃាតក បាញ់សម្លាប់ កាលពីថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចហាង លក់ទំនិញ ស្តារម៉ាត (Star Mart) ជិតស្តុប បូកគោ នៃហ្គារ៉ាស់សាំង កាល់តិច (Caltex)។ គិត ចាប់ពីថ្ងៃ បាញ់ប្រហារ រហូត មកដល់ ពេលនេះ គឺ មានជនសង្ស័យ តែ ម្នាក់ នៅឡើយ ត្រូវ សមត្ថកិច្ច ចាប់ខ្លួន ពាក់ព័ន្ធ រឿងក្តីនេះ៕
No comments:
Post a Comment